ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្វី​ជា​ទ្រព្យ​ដ៏​ប្រសើរ​របស់​បុរស​ស្ត្រី​ក្នុង​លោក?

5 ឆ្នាំ មុន

នៅ​ក្នុង​អាឡ​វក​សូត្រ បន្ទាប់​ពី​មិន​អាច​ធ្វើ​ឱ្យ​អន្តរាយ​ដល់​ពុទ្ធា​នុ​ភាព​បាន អាឡ​វក​យក្ស​បាន​លើ​ជា​ប្រស្នា​សួរ​ទៅ​ព្រះ​ជិនស្រី​ថា តើ​អ្វី​ជា​ទ្រព្យ​ដ៏​ប្រសើ​បំផុត​របស់​បុរស​ស្ត្រី​ក្នុង​លោក​នេះ? គ្រានោះ​ព្រះ​សម្ពុទ្ធ​ត្រាស់​តប​ថា សទ្ធា​ជា​ទ្រព្យ​ដ៏​ប្រសើរ​បំផុត​របស់​បុរស​ស្ត្រី​ក្នុង​លោក​នេះ ។ ហេតុ​អ្វី​បានជា​ថា សទ្ធា​ជា​ទ្រព្យ​ដ៏​ប្រសើរ​បំផុត​របស់​បុរស​ស្ត្រី​ក្នុង​លោក​នេះ​។ ព្រោះថា…

នៅ​ក្នុង​អាឡ​វក​សូត្រ បន្ទាប់​ពី​មិន​អាច​ធ្វើ​ឱ្យ​អន្តរាយ​ដល់​ពុទ្ធា​នុ​ភាព​បាន អាឡ​វក​យក្ស​បាន​លើ​ជា​ប្រស្នា​សួរ​ទៅ​ព្រះ​ជិនស្រី​ថា តើ​អ្វី​ជា​ទ្រព្យ​ដ៏​ប្រសើ​បំផុត​របស់​បុរស​ស្ត្រី​ក្នុង​លោក​នេះ?

គ្រានោះ​ព្រះ​សម្ពុទ្ធ​ត្រាស់​តប​ថា សទ្ធា​ជា​ទ្រព្យ​ដ៏​ប្រសើរ​បំផុត​របស់​បុរស​ស្ត្រី​ក្នុង​លោក​នេះ ។
ហេតុ​អ្វី​បានជា​ថា សទ្ធា​ជា​ទ្រព្យ​ដ៏​ប្រសើរ​បំផុត​របស់​បុរស​ស្ត្រី​ក្នុង​លោក​នេះ​។ ព្រោះថា សទ្ធា​កាលបើ​មាន​ហើយ អាច​នឹង​ញុំ​ា​ង​ទ្រព្យ​ជា​សាមញ្ញ​មាន​កែវកង ខ្នល់ខ្នើយ ពិទូរ្យ​សូ​រិ​កា​ញ្ច​ន៍ ប្រាក់​មាស​និង​ខ្ញុំកំដរ​ប្រុស​ស្រី សត្វពាហនៈ​ជាដើម​ក៏​កើតឡើង​បាន​។

ឯ​ទ្រព្យ​សាមញ្ញ​ទាំងនេះ​មិន​អាច​នឹង​ញុំាង​ទ្រព្យ​គឺ​សទ្ធា​ឱ្យ​កើតឡើង​បាន​ឡើយ សទ្ធា​ជា​ទ្រព្យ​មាន​ឧបការៈ​ទាំង​ផ្លូវលោក​និង​ផ្លូវធម៌​។ ចំណែក​ខាង​ផ្លូវលោក​ដូច​យ៉ាង​ជឿ​ធ្វើ​តាម​ពាក្យ​ប្រៀនប្រដៅ​របស់​លោក​អ្នក​ដែល​បង្គាប់បញ្ជា​ហើយ​នោះ ក៏​ជា​ហេតុ​បង្ក​ឱ្យ​កើត​ទ្រព្យ​ដ៏​ប្រសើរ​គឺ លាភ យស សរសើរ និង​សេចក្តីសុខ​ឱ្យ​ឃើញ​ទាន់ហន់ ចំណែក​ខាង​ផ្លូវធម៌​វិញ​ក៏​គង់​សទ្ធា​នេះ​នាំ​ឱ្យ​បំពេញ​ធម៌​ដទៃ​ៗ​ពិត​ៗ ហើយ​ក៏​នឹង​បាន​សេចក្តីសុខ​តាម​សមគួរ ។

ព្រោះហេតុនោះ​ឯង​បានជា​លោក​ពោល​ថា សទ្ធា​ឈ្មោះ​ថា​ជា​ទ្រព្យ​ដ៏​ប្រសើរ​បំផុត​របស់​បុរស​ស្ត្រី​ក្នុង​លោក​នេះ ។