ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​គ្រឿង​ចាប់​ហ្វាំ​ង​មិន​ទាន់​ទៅ​ពន្លះ​មួយ​គ្រឿង​ទៀត​​ក្រឡាប់​ផ្ងារជើង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​៣​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​សុ​គី​និ​ច​និងម៉ូតូ​​មួយ​គ្រឿង​ទៀត​ម៉ាកហុងដា​ ឌ្រី​ម​បើក​លឿន​មិន​បាន​ប្រយ័ត្ន​ក៏​ជ្រុល​ទៅ​បុក​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ចំ​ពីមុខ បណ្តាល​អោយ​ដួល​រង​របួសធ្ងន់​ម្នាក់ ចំណែក​៣​នាក់​ទៀត​រង​របួសស្រាល ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ យុវជន​៣​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​សុ​គី​និ​ច​និងម៉ូតូ​​មួយ​គ្រឿង​ទៀត​ម៉ាកហុងដា​
ឌ្រី​ម​បើក​លឿន​មិន​បាន​ប្រយ័ត្ន​ក៏​ជ្រុល​ទៅ​បុក​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ចំ​ពីមុខ បណ្តាល​អោយ​ដួល​រង​របួសធ្ងន់​ម្នាក់ ចំណែក​៣​នាក់​ទៀត​រង​របួសស្រាល ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​១៩​កែង​ផ្លូវ​១១៨ នៅ​ចំណុច​ក្បែរ​នឹង​សាលា​ខណ្ឌដូនពេញ ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ជា​អ្នក​បើក​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ធ្វើ​ដំណើរ​មក​តាម​បណ្តោយ​ផ្លូវ​១១៨ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​ពេល​បើក​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​នេះ​គាត់​បើក​ឆ្លងផ្លូវ​បំបែក​ជា​បួន​ទៅ​ត្រង់ ។

ប្រភព​ដដែល​បាន​បន្ត​ថា ភ្លាម​ៗ​នោះ​មាន​ម៉ូតូ​២​គ្រឿង ក្នុង​នោះ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​សុ​គី​និ​ច​ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ តាកែវ ១Q-២២៧២ និង​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ ភ្នំពេញ ១FU-៦២៣៥ បើកបរ​តាម​បណ្តោយ​ផ្លូវ​១៩ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​បើក​ម៉ូតូ​ប្រដេញ​គ្នា​ក្នុង​ល្បឿន​យ៉ាង​លឿន ។

លុះ​ពេល​ដល់​ផ្លូវបំបែក​ជា​៤​ចាប់​ហ្វ្រាំង​មិន​ទាន់ ស្រាប់តែ​ម៉ូតូ​ម៉ាក​ស៊ុ​យ​សុ​គី​និ​ច​បើក​បុក​ក្បាល​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​អោយ​ក្រឡាប់​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ផ្ងារជើង រឺ​ឯ​ម៉ូតូ​ហុងដា​ឌ្រី​ម​វិញ​ក៏​បុក​គូទ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ដួល​ខ្លួនឯង ធ្វើ​អោយ​អ្នកបើកបរ​ម៉ូតូ​រង​របួស​បែក​មុខ​បែក​មាត់ និង​២​នាក់​ទៀត​រង​របួសស្រាល ចំណែក​អ្នកបើកបរ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​វិញ​រង​របួស​ចំ​ជើង​ម្ខាង​ដើរ​អត់​រួច​ត្រូវ​បាន​សមត្ថកិច្ច​ដឹក​តាម​រថយន្ត​សង្គ្រោះ​របស់​គ្លីនិក​ឯកជន យក​ទៅ​ព្យាបាល​។

ក្រោយ​ពេល​កើតហេតុ ម៉ូតូ​ទាំង​២​គ្រឿង​និង​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​រង់ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ