ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូយ…ពិតជា​ឡូយ​អស្ចារ្យមែន​កូន​នេះ​

5 ឆ្នាំ មុន

តាម​ប្រភពពីThe Sun បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​ជនជាតិ​អា​មេ​រិ​ក Ryan ដែល​ជា​ម្ចាស់ Channel YouTube Review ប្រដាប់ប្រដា​ក្មេង​លេង…

តាម​ប្រភពពីThe Sun បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​ជនជាតិ​អា​មេ​រិ​ក Ryan ដែល​ជា​ម្ចាស់ Channel YouTube Review ប្រដាប់ប្រដា​ក្មេង​លេង (Ryan Toys Review) បាន​ជាប់​លើ​កំពូល​តារាង​អ្នករក​លុយ​បាន​ច្រើន​ជាងគេ​ពី​យូ​ធូប​នៅ​ក្នុងឆ្នាំនេះ​ ។

Ryan មាន​អាយុ​៨​ឆ្នាំ រកបាន​ប្រាក់២២​លាន​ដុល្លារ ក្នុង​រយៈពេល​១២​ខែ​មកនេះ ដោយ​គ្រាន់តែ​បង្ហោះ​វី​ឌី​អូ​បង្ហាញ​ពី​ប្រដាប់ប្រដា​ក្មេង​លេង​លើ​​យូ​ធូបតែប៉ុណ្ណោះ ​។

Channel YouTube របស់ Ryan មានការ​គាំទ្រ​ច្រើន​ពី​សំណាក់​ក្មេង​ៗ​ដូច​គ្នា ដែល​តែងតែ​មើល​ម្តង​ហើយ​មើល​ម្តងទៀត ជា​ពិសេស​ គឺ​នៅ​ពេល​ញ៉ាំ​បាយ​ ។ តាម​ការ​ពិត វា​មិនមែន​ជា​ញើស​ឈាម​របស់ Ryan ម្នាក់ឯង​នោះ​​ទេ ដែល​អាច​បង្ហោះ​វី​ឌី​អូ​ចូល​យូ​ធូប​​បាន ​។ វា​គឺជា​ស្នាដៃ​របស់​ម្តាយ​ឪពុក​គេ ដែល​ជា​អ្នក​ថត​វី​ឌី​អូ និង​រៀបចំ​កាត់ត​ផ្សេង​ៗ​។

Ryan បាន​យកឈ្នះ​លើ​តារា​យូ​ធូប​ផ្សេង​ៗ ដែល​ជា​មនុស្ស​ធំ​ ។ ក្នុង​នោះ ​មាន​ដូច​ជា Dude Perfect, Logan Paul និង PewDiePie ជាដើម​។ ពិតជា​មិន​សរសើរ​មិន​បាន​មែន​ !

អត្ថបទសរសេរ ដោយ