ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​គ្រឿង​ពន្លះ​គ្នា​ពេញទំហឹង​មុខ​ផ្សារ​ត្រពាំង​ថ្លឹង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បើករថយន្ត​ឆ្លងផ្លូវ​មិន​ប្រុង​ប្រយ័ត្ន ហើយ​បើក​លឿន​មិន​បន្ថយល្បឿន​បាន​បុក​ម៉ូតូ​មួយ​គ្រឿង បណ្តាល​ឲ្យ​ស្ត្រី​២​នាក់​រង​របួសធ្ងន់​បាក់ជើង​ជា​ច្រើន​កំណាត់ និង​បុរស​ម្នាក់​រង​របួសស្រាល ។ ហេតុការណ៍​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០១៨​តាម​បណ្ដោយ​ផ្លូវ…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បើករថយន្ត​ឆ្លងផ្លូវ​មិន​ប្រុង​ប្រយ័ត្ន ហើយ​បើក​លឿន​មិន​បន្ថយល្បឿន​បាន​បុក​ម៉ូតូ​មួយ​គ្រឿង បណ្តាល​ឲ្យ​ស្ត្រី​២​នាក់​រង​របួសធ្ងន់​បាក់ជើង​ជា​ច្រើន​កំណាត់ និង​បុរស​ម្នាក់​រង​របួសស្រាល ។

ហេតុការណ៍​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០១៨​តាម​បណ្ដោយ​ផ្លូវ វេ​ង​ស្រេង ទល់មុខ​ផ្សារ​ត្រពាំង​ថ្លឹង ដែល​ស្ថិត​នៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​ទី​១​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

រថយន្ត​ខាងលើ​ម៉ាក​ឡិច​ស៊ី​ស RX300 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AM-៦៦៩៧​បើកបរ​ដោយ​ស្ត្រី​ម្នាក់ ។ ចំណែក​ភាគី​ខាងលើ​ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​៣​នាក់​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១FN-៧៧១៨ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​ម៉ូតូ​ម៉ាក​ហុងដា​មួយ​គ្រឿង​ជិះ​គ្នា​៣​នាក់ ក្នុង​នោះ​ស្ត្រី​២​នាក់​ជា​អ្នក​រួម​ដំណើរ ចំណែក​បុរស​ម្នាក់​ជា​អ្នកបើកបរ​ម៉ូតូ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន ។

លុះ​បើក​មក​ដល់​ចំណុច​កើតហេតុ​ដែល​ជា​ផ្លូវកែង​មុខ​ផ្សារ​ត្រពាំង​ថ្លឹង ស្រាប់តែ​មានស្ត្រីម្នាក់បើកបរ​​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស ​RX300 ពណ៌​ស ​ឆ្លងផ្លូវ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​យ៉ាង​លឿន ដោយ​មិន​បន្ថយល្បឿន​បាន​បុក​ចំ​ទទឹង​ម៉ូតូ​ពេញទំហឹង បណ្តាល​ឲ្យ​ដួល​ម៉ូតូ​ខ្ទាត​ជន​រង​គ្រោះ​ទាំង​៣​នាក់​ចេញពី​ម៉ូតូ ចំណែក​នារី​ជិះ​កណ្តាល​បាន​បាក់ជើង​ជា​២​កំណាត់​រង​របួសធ្ងន់ និង​នារី​ម្នាក់​ទៀត​រង​របួសធ្ងន់ ចំណែក​អ្នកបើកបរ​ម៉ូតូ​បាន​រង​របួសស្រាល​។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ភ្លាម​ៗ​នោះ​ជន​រង​គ្រោះ​ទាំង​៣​នាក់​ត្រូវ​បាន​រថយន្ត​សា​មុ​យ​របស់​គ្លីនិក​ឯកជន​បាន​ដឹក​យក​ទៅ​សង្គ្រោះ​ផង​ដែរ ចំណែក​អ្នកបើកបរ​រថយន្ត​ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃាត់​អោយ​សមត្ថកិច្ច ។

ក្រោយ​ពេល​កើតហេតុ​ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ប្រគល់​អោយ​ជំនាញ​ចរាចរណ៍​នៃ​ការិ
យាល័យ​ផ្លូវគោក​រាជធានី​ភ្នំពេញ​ធ្វើការ​វាស់វែង និង​យក​រថយន្ត​និង​ម៉ូតូ ព្រមទាំង​អ្នកបើកបរ​រថយន្ត​យក​ទៅ​ផ្នែក​ជំនាញ​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ