ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លុតចិត្ត​! ម្តាយ​ឪពុក​ស្ទើរ​គាំងបេះដូង​ហើយ​…​បាន​ត្រឹម​អោប​សព​កូន​តូច​ៗ​ប៉ុណ្ណោះ

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ម្តាយ​រវល់​តែ​ដាំបាយ​ឲ្យ​កូន​ៗ​ស្រាប់តែ​កូន​តូច​ៗ​លង់ទឹក​ស្លាប់​ម្តង​ពីរ ដែល​ករណី​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​០៤​និង​១៤​នាទី​ល្ងាច​ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ក្នុង​ទឹកស្ទឹង​សែន ក្នុងភូមិ​ច្រាំង​ក្រហម…

ខេត្តកំពង់ធំ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ម្តាយ​រវល់​តែ​ដាំបាយ​ឲ្យ​កូន​ៗ​ស្រាប់តែ​កូន​តូច​ៗ​លង់ទឹក​ស្លាប់​ម្តង​ពីរ ដែល​ករណី​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​០៤​និង​១៤​នាទី​ល្ងាច​ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ក្នុង​ទឹកស្ទឹង​សែន ក្នុងភូមិ​ច្រាំង​ក្រហម ឃុំ​កំពង់ស្វាយ​ស្រុក ខេត្តកំពង់ធំ ។

លោក​វរសេនីយ៍ឯក ខេន ឈុ​ន​គ័​រ អធិការ​នគរបាល​ស្រុក​កំពង់ស្វាយ​ប្រាប់​ថា ជន​រង​គ្រោះ​ទី​១- ឈ្មោះ វ៉ិ​ត ដា​វីត ភេទ​ប្រុស អាយុ​៣​ឆ្នាំ ឪពុក​ឈ្មោះ ចក វ៉ិ​ត និង​ម្តាយ​ឈ្មោះ មឿ​ន សុខ និង​ទី​២-​ជន​រង​គ្រោះ​ឈ្មោះ បឿន សារៈ ភេទ​ប្រុស អាយុ​៣​ឆ្នាំ កុមា​រា​ទាំង​ពីរ​នាក់​ត្រូវជា​បងប្អូន​ជីដូនមួយ​នឹង​គ្នា មាន​ឪពុក​ឈ្មោះ ប៉ី បឿន ម្តាយ​ឈ្មោះ មឿ​ន ភឿ​ង ។

បើ​យោង​តាម​បំភ្លឺ​របស់​ម្តាយ​សព​កុមារ​ទាំង​ពី​បាន​ឲ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​កើតហេតុ​ពួក​គាត់​រវល់​ដាំបាយ និង​ធ្វើ​ម្ហូប​នៅ​លើ​ផ្ទះ​ដោយ​កូន​ៗ​នាំ​គ្នា​ដើរ​លេង​អស់ ហើយ​ក៏​មិន​នឹក​ស្មានថា ពួក​វា​នាំ​គ្នា​ទៅ​លេង​ក្នុង​ស្ទឹង​នោះ​ទេ នៅ​ពេល​ដែល​គាត់​នឹង​ឃើញ​ដល់​កូន​ៗ​ក៏​បាន​ដើរ​រក​កូន​ដែរ តែ​រក​មិនឃើញ សួរ​គេ​សួរ​សួរ​ឯង​ដែរ តែ​គ្មាន​អ្នក​ណា​ប្រាប់​ថា បានឃើញ​កូន​ៗ​របស់​ពួក​គាត់​នោះ​ទេ រហូត​ដល់​ពេល​ជិត​ល្ងាច​ទៅ​ហើយ​ស្រាប់តែ​មាន​ក្មេង​ៗ​គ្នា​វា​ប្រាប់​ថា វា​ឃើញ​កូន​មីង​ចុះ​ទៅ​លេង​នៅ​ក្នុង​ស្ទឹង​ឯណោះ ពេល​នោះ​ពួក​គាត់​ក៏​បាន​ស្ទុះ​វឹង ចុះរ​ត់ទៅ​រក​មើល​នៅ​ក្នុង​ស្ទឹង​ត្រង់​ចំណុច​កើតហេតុ​ខាងលើ​ក៏​បាន​ប្រទះ​ឃើញ​សព​កូន​ៗ​របស់​ពួក​គាត់​ស្លាប់​អណ្តែត​ទាំង​ពីរ​នាក់​យ៉ាង​អាណោចអាធម៌​ធ្វើ​ឲ្យ​ពួក​គាត់​ម្នាក់​ៗ​យំសោក​សង្រេង​ស្ទើ​គាំ​បេះដូង​ស្លាប់​ទៅ​តាម​កូន​ទៅ​ហើយ ដោយសារ​តែ​ការ​ស្តាយស្រណោះ​កូន​ៗ​ដែល​កំពុង​តែ​ស្រលាញ់ ។

បន្ទាប់​ពី​ទទួល​ព​ត៌​មាន​កម្លាំង​ជំនាញ និង​ប៉ុស្តិ៍​ព្រមទាំង​រដ្ឋអំណាច​មូលដ្ឋាន​បាន​ចូលរួម​ពិនិត្យ​សព​មិនឃើញ​មាន​ស្លាកស្នាម​អ្វី​ឡើយ ដែល​នេះ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ប្រាកដ​មែន​រួច​ក៏​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ