ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​ខេត្តបាត់ដំបងបទល្មើស​នេសាទ​ កំពុង​កើត​មាន​ពេញបន្ទុក​​នៅ​តំបន់​​ទន្លេ​សាប​

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ​មាន​សេចក្ដីរាយការណ៍​ថា បច្ចុប្បន្ន​នេះ​បទល្មើស​នេសាទ​គ្រប់​ប្រភេទនៅ​តំបន់​ទន្លេ សាប ក្នុង​ទឹកដី​ខេត្តបាត់ដំបង កំពុង​កើត​មាន​ពេញបន្ទុក​ស្ទើរ​គ្រប់​ទីកន្លែង​ក្រោមការ​សង្ស័យ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​​ពី​សំណាក់​មន្ត្រី​ក្នុង​ស្ថាប័ន​ពាក់ព័ន្ធ ដែល​មាន​ស្នាក់​ការ​បណ្ដែត​ទឹក​ប្រចាំ​តំបន់​ទន្លេ​សាប​​នោះ រាប់​ទាំង​កម្លាំង​ចម្រុះ​ដែល​តែង​ចុះ​បង្ក្រាប​បទល្មើស​ទាំងនេះ​ម្ដងម្កាល​ផង ។…

ខេត្តបាត់ដំបង ៖ ​មាន​សេចក្ដីរាយការណ៍​ថា បច្ចុប្បន្ន​នេះ​បទល្មើស​នេសាទ​គ្រប់​ប្រភេទនៅ​តំបន់​ទន្លេ
សាប ក្នុង​ទឹកដី​ខេត្តបាត់ដំបង កំពុង​កើត​មាន​ពេញបន្ទុក​ស្ទើរ​គ្រប់​ទីកន្លែង​ក្រោមការ​សង្ស័យ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​​ពី​សំណាក់​មន្ត្រី​ក្នុង​ស្ថាប័ន​ពាក់ព័ន្ធ ដែល​មាន​ស្នាក់​ការ​បណ្ដែត​ទឹក​ប្រចាំ​តំបន់​ទន្លេ​សាប​​នោះ រាប់​ទាំង​កម្លាំង​ចម្រុះ​ដែល​តែង​ចុះ​បង្ក្រាប​បទល្មើស​ទាំងនេះ​ម្ដងម្កាល​ផង ។

ប្រភព​ពី​ប្រជា​នេសាទ​តូចតាច​បាន​ឲ្យ​ដឹងថា បទល្មើស​នេសាទ​ក្នុង​ទ្រង់ទ្រាយ​ធំ​ដែល​មានច្រើន​​ស្អេកស្កះ​ជាងគេ គឺ​នៅ​តំបន់​«​ឡូត៍​នេសាទ​លេខ​២ និង​ក្បែរ​តំបន់​អភិរក្ស​សត្វ​ស្លាប​» ក្នុង​ទឹកដី​ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ។ ប្រភព​ដែល​សុំ​មិន​ប្រាប់​ឈ្មោះ​នេះ​បាន​ប្រាប់​ថា ឧបករណ៍​ល្មើសច្បាប់​(​បរ​ណ​រ៉ាវ​)​ទាំងនោះ ភាគច្រើន​ជា​របស់ក្រុម​ឈ្មួញ​មាន​ដើមទុន​ធំ​ៗ និង​មាន​មន្ត្រី​ខិលខូច​នៅ​ពីក្រោយ​ខ្នង ។

មន្ត្រី​ខិលខូច​ទាំងនោះមាន​៣​ស្ថាប័ន​ដែល​ខ្លាំង​ជាងគេ​គឺ មន្ត្រី​ជលផល អង្គភាព​យោធា​និង​មន្ត្រី​កង​រាជ​អាវុធ​ហត្ថប្រចាំ​ស្នាក់​ការ​៥០៨ ដែល​គ្រប់គ្រង​ដោយ​មន្ត្រី​ឈ្មោះ ពៅ ទុំ និង ទ្រី តិច​សែ ។ ប្រភព​ដដែល​បាន​បញ្ជាក់​​ថា មន្ត្រី​នៃ​ស្ថាប័នទាំង​៣​នេះ​សុទ្ធតែ​មាន​ស្នាក់​ការ​បណ្ដែត​ទឹក​ប្រចាំ​តំបន់​ទន្លេសាប ក្នុងស្រុក​ឯក​ភ្នំ ស្រុក​សង្កែ និង​ស្រុក​មោងឫស្សី ។ ក្រុម​នេះ​សុទ្ធតែ​តាំងខ្លួន​ថា​ជា​អ្នក​ត្រូ​ត​ពិនិត្យ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នេសាទ ។

ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ក្រុម​នេះ​កំពុង​រួមដៃ​គ្នា​បង្កើត​ឲ្យ​មាន​បទល្មើស​នេសាទ​កាន់តែ​ខ្លាំងតាម​រយៈ​ការ​ឃុបឃិត​ចូល​ភាគហ៊ុន​បង្កើត​បទល្មើស​ជាមួយ​ឈ្មួញ​ដោយ​លាក់​មុខ ឬ​ធ្វើ​ជា​ខ្នងបង្អែក​ឲ្យ​ក្រុម​ឈ្មួញ​ទុច្ចរិត​ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​ផលប្រយោជន៍ ហើយ​បែរជា​តាម​ឈ្នានីស និង​កៀបសង្កត់​ជំរិត​យក​ប្រាក់​ពី​ប្រជា​នេសាទ​តូចតាច​ដោយ​គ្មាន​ប្រណី​ដៃ​ឡើយ ។ ពលរដ្ឋ​បាន​បញ្ជាក់​ដែរ​ថា ពេល​ខ្លះ​ក្រុម​មន្ត្រី​ទាំងនេះ សម្លុត និង​បង្ខំ​ឲ្យ​ពលរដ្ឋ​បត់ជើង​សំពះ​ប្រគល់​លុយ​ឲ្យ​ពួក​គេ ពេល​ដែល​ពួក​គេ​ខឹង​ពលរដ្ឋ​តវ៉ា​សុំ​បញ្ចុះ​ថ្លៃ​សូកប៉ាន់​ម្ដង​ៗ ។

ដោយសារ​តែ​មិន​អាច​ទ្រាំ​នឹង​ការ​គាបសង្កត់​ពី​សំណាក់​មន្ត្រី​ខិលខូច​បែប​នេះ​បាន កាលពី​ប៉ុន្មាន​ខែ​មុន​នេះ ប្រជាពលរដ្ឋ​ស្ទើរ​គ្រប់​ភូមិ នៅ​ក្នុង​ឃុំ​កោះ​ជី​វាំង ដែល​មានមុខ​របរ​នេសាទ បាន​នាំ​ធ្វើ​ញត្តិ​ឬ​ខិត្តប័ណ្ណ​ដាក់​ជូន​ទៅ​អាជ្ញាធរ​ស្រុក​ឯក​ភ្នំ ដើម្បី​សុំ​ឲ្យ​អាជ្ញាធរ​ដក​មន្ត្រី​ទាំងនេះ​ចេញពី​ទន្លេសាប ។ ការ​ដាក់​ញ​តិ្ត​ឬ​ខិត្តប័ណ្ណ​ទាមទារ​នេះ គឺ​ធ្វើ​ឡើង​ចំ​ពេល​ដែល​អាជ្ញាធរ​ស្រុក​នេះ កំពុង​ធ្វើ​វេទិកាសាធារណៈ ។

ប្រជាពលរដ្ឋ បាន​ទាមទា​សុំ​ឲ្យ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ជួយ​អន្តរាគមន៍​ដក​មន្ត្រី​ក្នុង​ស្ថាប័ន​ទាំង​៣ ដែល​មាន​ស្នាក់​ការ​បណ្ដែត​ទឹក​ប្រចាំ​តំបន់​នោះ​ចេញពី​ទន្លេសាប ដោយ​បាន​ចោទ​ថា ក្រុម​នេះ​ធ្វើទុក្ខបុកម្នេញ​យ៉ាង​ខ្លាំង​ទៅ​លើ​ប្រជា​នេសាទ​កំប៉ិកកំប៉ុក តែ​បានការ​ពារ​ក្រុម​ឈ្មួញ​ប្រព្រឹត្ត​បទល្មើស​ធំ​ៗ​ដែល​ជា​បក្សពួក​
របស់​ខ្លួន ។ខ្លឹមសារ​ដែល​សរសេរ​នៅ​ក្នុង​ញ​តិ្ត​ឬ​ខិត្តប័ណ្ណ​តវ៉ា​រាប់​សិប​សន្លឹក​នោះ ប្រជាពលរដ្ឋ​បាន​ផ្ដោត​ជា​ពិសេស​ទៅ​លើ​កម្លាំង​កងរាជអាវុធហត្ថ​ប្រចាំ​ស្នាក់​៥០៨ គ្រប់គ្រង​ដោយ​មន្ត្រី​ឈ្មោះ ពៅ ទុំ និង​ឈ្មោះ ទ្រី តិច​សែ ដែល​ពលរដ្ឋ​ចោទ​ថា បាន​ធ្វើទុក្ខបុកម្នេញ​ស្ទើរ​គ្រប់​រូបភាព ជាមួយនឹង​ការ​ជំរិត​ទារប្រាក់​គ្មាន​ប្រណី​ពី​ប្រជា​នេសាទ​តូចតាច ។

ជាមួយនឹង​ការ​ដាក់​ញ​តិ្ត​ឬ​ខិត្តប័ណ្ណ​ពី​ប្រជា​នេសាទ​នៅ​ក្នុង​ឃុំ​កោះ​ជី​វាំង​នេះ លោក ម៉ិ​លសុផល ​អភិបាល​ស្រុក​​ឯក​ភ្នំ ក៏​បាន​ទទួលស្គាល់ថា ពិតជា​មានរឿង​នេះ​មែន​ដែល​ពលរដ្ឋ​ទាមទារឲ្យ​ដក​មន្ត្រី​ខិលខូច​ទាំងនោះ​ចេញពី​ទន្លេសាប ។ លោក​អភិបាលស្រុក​បាន​ប្រាប់​កោះសន្តិភាព កាលនោះ​ថា ប្រជាពលរដ្ឋ​ទាំងនោះ​មិន​ពេញចិត្ត​នឹង​ទ​ង្វើ​របស់​មន្ត្រី​ក្នុង​ស្ថាប័ន​ទាំងនេះ ដែល​ធ្វើ​ទៅ​លើ​ពួក​គាត់​ដែល​មានមុខ​របរ​នេសាទ​តូច តាច​។ ប្រជាពលរដ្ឋ​បាន​អះអាង​ថា កម្លាំង​សមត្ថកិច្ច​ទាំងនោះ បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ដោយ​គ្មាន​តម្លា​ភាព ។ ពួក​គាត់​ចោទ​ថា ក្រុម​នេះ​ធ្វើបាប​តែ​ពលរដ្ឋ​ទន់ខ្សោយ តែ​មិន​បង្ក្រាប​បទល្មើស​ធំ​ៗ​ដែល​ជា​បក្សពួក​ខ្លួន ។

លោក ម៉ិ​ល សុផល បាន​បញ្ជាក់​ដែរ​ថា លោក​បាន​ទទូ​លញ​តិ្ត​របស់​ប្រជា​នេសាទ​ទាំងនោះ​ហើយ ហើយ​លោក​ក៏​បាន​ធ្វើ​របាយការណ៍​ជូន​លោក​អភិបាលខេត្ត​បាន​ជ្រាប​ហើយ​ដែរ ។ពាក់ព័ន្ធ​នឹង​បទល្មើស​នេសាទ និង​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ពី​សំណាក់​មន្ត្រី​ខិលខូច​មួយ​ចំនួន​នៅ​តំបន់​ទន្លេសាប​នេះ កាលពី​ថ្ងៃ​ទី​៥ ខែធ្នូ​កន្លង​ទៅ អាជ្ញាធរ​ខេត្ត​បាន​កោះ​ប្រជុំ​គណៈ​បញ្ជាការ​កងឯកភាព​ខេត្ត ដើម្បី​ពិភាក្សា​និង​ដោះស្រាយ​អំពី​បញ្ហា​«​បទល្មើស​នេសាទ​» ដែល​កំពុង​កើត​មាន​ពាសពេញ​តំបន់​ទន្លេសាប​នា​ពេល​បច្ចុប្បន្ន ។

បើ​តាម​មន្ត្រី​ដែល​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​បាន​ប្រាប់​ថា ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្តបាន​ចង្អុល​ចំ​ៗ​ទៅ​លើ​លោក ជួង សុភា នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​បាត់ដំបង ដែល​មិន​បាន​បំពេញភារកិច្ច​របស់​ខ្លួន​ឲ្យ​បាន​ត្រឹម​ត្រូវ ក្នុង​នាម​ជា​ស្ថាប័ន​ជំនាញ ។

មន្ត្រី​ដដែល​បាន​ស្រង់​សម្តី​ថា លោក​ព្រះរាជអាជ្ញា​បាន​លើក​ឡើង​ចំ​ៗ អំពី​ចំណាត់ការ​បង្ក្រាប​កន្លង​មក​របស់​សមត្ថកិច្ច​ឬ​មន្ត្រី​ជលផល ដោយ​និយាយ​ថា «​គ្មាន​របាយការណ៍​ជាក់លាក់ មាន​តែ​តួលេខ និង​វត្ថុ​តាង​មួយ​ចំនួន តែ​គ្មាន​បញ្ជី​ឈ្មោះ​ជន​ប្រព្រឹត្ត​បទល្មើស​ឡើយ ។ អង្គភាព​នីមួយ​ៗ​ដែល​បាន​ចុះ​បង្ក្រាប សុទ្ធតែ​បាន​អះអាង​អំពី​តួលេខ​បង្ក្រាប​បាន​រាប់រយ​ករណី​ក្នុង​មួយ​ឆ្នាំ​ៗ
ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​ឃើញ​អង្គភាព​ជំនាញ​ណាមួយ នាំ​ខ្លួន​ជនល្មើស​មក​ដល់​តុ
លា​ការ​បាន​ម្នាក់​នៅឡើយ​ទេ​» ។

ពលរដ្ឋ​បាន​ចោទប្រកាន់​ថា កន្លង​មក​ក្រុម​គណៈកម្មការ​ចម្រុះ​នេះ ចុះ​បង្ក្រាប​គ្មាន​តម្លាភាព​ទេ ។ ទីតាំង​បទ​ល្មើ​ល​ធំ​ៗ​ដែល​ម្ចាស់​មាន​លុយ​សូកប៉ាន់ ក្រុម​នេះ​បើកកាណូត​គេច រីឯ​ទីតាំង​បទល្មើស​របស់​ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ ដែល​គ្មាន​លទ្ធភាព​សូកប៉ាន់ គឺ​ក្រុម​នេះ​បង្ក្រាប​គ្មាន​បន្ធូរ​ដៃ​ឡើយ ។

ប៉ុន្តែ​ជុំវិញ​ការ​ចោទប្រកាន់​នេះ ត្រូវ​បាន​លោក កុយ ហៀ​ង ស្នងការ​រង​នគរបាល​ខេត្ត​ដែល​តែង​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​បទល្មើស​នេះ​ព្យាយាម «​បដិសេធ​» ។លោក កុយ ហៀ​ង បាន​ប្រាប់​កោះសន្តិភាព មុន​ពេល​លោក​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប កាលពី​ថ្ងៃ​ទី​៥ ខែធ្នូ​ថា កម្លាំង​ដែល​លោក​ដឹកនាំ​ចុះ​ទៅទន្លេសាប មិន​ដែល​បង្ក្រាប​ឧបករណ៍​នេសាទ​តូចតាច​របស់​ពលរដ្ឋ​ទេ លោក​បង្ក្រាប​តែ​ទីតាំងដែល​មាន​បទល្មើស​ធំ​ៗ​ប៉ុណ្ណោះ ។

លោកស្នងការរង​រូប​នេះ​ក៏​បាន​បញ្ជាក់​ដែរ​ថា តាម​រយៈ​កិច្ច​ប្រតិបត្តិការ​កន្លង​មក លោក​បាន​ស្រាវជ្រាវ​រក​ឃើញ​បទ​ល្មើ​ល​ធំ​ៗ​ជា​ច្រើន ហើយ​ភាគច្រើន នៃ​បទល្មើស​នេះ​សុទ្ធតែ​មាន​ខ្នងបង្អែក​ជា​មន្ត្រី​ខិលខូច​មួយ​ចំនួន​នៅ​តំបន់​នោះ រាប់​ទាំង​មន្ត្រី​ជលផល​ខ្លះ​ផង ៕ ​

អត្ថបទសរសេរ ដោយ