ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គេច​ពី​ពី​សមត្ថកិច្ច​ផុត​ហើយ បែរជា​អកុសល​ទៅ​បុក​កុងតឺន័រ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង ដោយ​គ្មាន​កញ្ចក់​មើល​ក្រោយ និង​មិន​ពាក់មួក​សុវត្ថិភាព ខណៈ​ពេល​ដែល​ឃើញ​កម្លាំង​សមត្ថកិច្ច​កំពុង​ដាក់​គោលដៅ​ពង្រឹង​ច្បាប់​ចរាចរណ៍​បាន​ព្យាយាម​បើក​បញ្ច្រាស​ផ្លូវ ដើម្បី​គេចខ្លួន​តែ​ជា​អ​កុ​លស​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ទៀត​ដែល​បើក​ស្រប​ទិស​ដៅ​គ្នា កាលពី​វេលា​ម៉ោង​៩​និង​៥០​នាទី​យប់​ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង ដោយ​គ្មាន​កញ្ចក់​មើល​ក្រោយ និង​មិន​ពាក់មួក​សុវត្ថិភាព ខណៈ​ពេល​ដែល​ឃើញ​កម្លាំង​សមត្ថកិច្ច​កំពុង​ដាក់​គោលដៅ​ពង្រឹង​ច្បាប់​ចរាចរណ៍​បាន​ព្យាយាម​បើក​បញ្ច្រាស​ផ្លូវ ដើម្បី​គេចខ្លួន​តែ​ជា​អ​កុ​លស​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ទៀត​ដែល​បើក​ស្រប​ទិស​ដៅ​គ្នា កាលពី​វេលា​ម៉ោង​៩​និង​៥០​នាទី​យប់​ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០១៨ ត្រង់​ចំណុច​ខាង​មុខ​វិទ្យាល័យ​ជា​ស៊ី​ម​សាមគ្គី តាម​បណ្ដោយ​ផ្លូវ​២៧១ ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​វ័យ​២៥​ឆ្នាំ បាន​បើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ហុងដា​ឌ្រី​ម ស៊េរី​០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1GD- 3633 តាម​បណ្តោយ​ផ្លូវ​២៧១ ក្នុង​ទិស​ដៅ​បើក​មក​ពី​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ឆ្ពោះទៅ​ស្តុ​ប​ណូ​គា ដោយ​ម៉ូតូ​ពុំ​មាន​បំពាក់​កញ្ចក់​សម្រាប់​មើល​ក្រោយ និង​អ្នកបើកបរ​មិន​បាន​ពាក់មួក​សុវត្ថិភាព ។ លុះ​មក​ដល់​ក្បែរ និង​ចំណុច​កើតហេតុ​ក៏​មាន​កម្លាំង​សមត្ថកិច្ច​ខណ្ឌទួលគោក​កំពុង​តែ​ដាក់​គោលដៅ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ និង​ពង្រឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ។

ភ្លាម​នោះ​ដោយ​ម៉ូតូ​ខាងលើ​ខ្លាច​សមត្ថកិច្ច​ចាប់ធ្វើការ​ផាកពិន័យ​បាន​ព្យាយាម​ជិះ​គេចខ្លួន​ឆ្លង​ទៅ​ផ្លូវ​ម្ខាង​ទៀត​ដែល​បញ្ច្រាសទិស​ដៅ​ចរាចរណ៍ ។ ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ក៏​ជ្រុល​ទៅ​បុក​និង​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ទៀត​ម៉ាក​ហ្វូ​យ​ហ្សូ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3E-1605 ដែល​បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ទិស​ដៅ​ស្រប​ទិស​ចរាចរណ៍​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​រង​របួស​បាក់ជើង​ខាងស្តាំ រីឯ​ម៉ូតូ​រង​ការ​ខូចខាត​មួយ​ចំហៀង​ខាងឆ្វេង​យ៉ាងដំណំ ចំណែកឯ​រថយន្ត​រង​ការ​ខូចខាត​ក្រពឹត​កាង​ផ្នែក​ខាង​មុខ​ចំហៀង​ខាងឆ្វេង ។

ក្រោយ​ពេញ​កើតហេតុ​បុរស​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​គ្លីនិក​ហុង​ហាក់​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ ដោយឡែក​ម៉ូតូ និង​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ឲ្យ​ចុះ​មក​ធ្វើការ​វាស់វែង និង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ច​រាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​ទៅ​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ