ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​បង្ហាញ​ម៉ូ​ដ​ស្រី​ស្រស់​បាន​ស្លា.ប់​ហើយ ព្រោះ​ជំងឺ​ដ៏​សាហា.វ

5 ឆ្នាំ មុន

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា តារា​បង្ហាញ​ម៉ូ​ដ​របស់​អា​មេ​រិ​ក Jael Strauss នៅ​ក្នុង​កម្មវិធី…

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា តារា​បង្ហាញ​ម៉ូ​ដ​របស់​អា​មេ​រិ​ក Jael Strauss នៅ​ក្នុង​កម្មវិធី America’s Next Top Model រដូវ​កាល​ឆ្នាំ ២០០៧ បាន​ស្លាប់​បាត់បង់​ជីវិត​ដោយ សារ​តែ​ជំងឺមហារីក​សុដន់ ដែល​ទើបនឹង​ដឹង​ក្នុង​រយៈពេល​២​ខែ​។

Jael បាន​ស្លាប់​នៅ​មណ្ឌល​ថែទាំ​មនុស្ស​ឈឺ​រ៉ាំរ៉ៃ នា​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​អង្គារ កន្លង​មក​ថ្មី​ៗ​នេះ​។ ក្រោយ​ពី​បានដឹង​ថា មាន​ជំងឺមហារីក​សុដន់​កាលពី​២​ខែ​មុន នាង​ក៏​សម្រេចចិត្ត​បញ្ឈប់​ការ​ព្យាបាល ចាប់ពី​ថ្ងៃ​បុណ្យ​ហា​លូ​វី​ន ហើយ​រើ​ទៅ​នៅ​ក្នុង​មណ្ឌល​រង់ចាំ​ថ្ងៃ​ស្លាប់​។

នាង​បាន​សរសេរ​នៅ​លើ​ហ្វេ​ស​ប៊ុ​កថា​៖ «​ខ្ញុំ​នឹង​សរសេរ​ពី​រឿង​វែង​មួយ ដែល​អ្នក​ទាំងអស់​គ្នា​គួរតែ​មាន​សិទ្ធិ​ដឹង​ពី​រឿង​ខ្ញុំ​។ វា​កើតឡើង​នៅ​ថ្ងៃ​ទី​២ ខែតុលា ដែល​ខ្ញុំ​ត្រូវ​បាន​គ្រូពេទ្យ​ប្រាប់​ថា​មាន​ជំងឺមហារីក​សុដន់​ដំណាក់កាល​ទី​៤ (​ចុង​ក្រោយ​)​។ វា​បាន​រាលដាល​ពេញ​គ្រប់​រាង​កាយ ដែល​មិន​អាច​ព្យាបាល​បាន​ទាល់តែ​សោះ​។ ការ​ព្យាបាល​គឺ​គ្រាន់តែ​អាច​ឲ្យ​ខ្ញុំរ​ស់បាន​ប៉ុន្មាន​ខែ​តែ​ប៉ុណ្ណោះ​»​។

ខាងក្រោម​នេះ គឺជា​រូប​របស់​នាង នៅ​ពេល​ចូល​ក្នុង​កម្មវិធី​ប្រឡង​ដើរ​ម៉ូ​ដ America’s Next Top Model និង ពេល​ចាប់ផ្តើម​ធ្លាក់ខ្លួន​ឈឺ ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ