ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្តហោះ​យោធា​​២​គ្រឿង​បុក​គ្នា​… ទាហាន​៦​នាក់​ត្រូវ​បាត់​ខ្លួន

5 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ កងទ័ព​អា​មេ​រិ​ក​រាយការណ៍​ថា ទាហាន​អា​មេ​រិ​ក​៦​នាក់​ត្រូវ​បាត់​ខ្លួន​ កាល​ពី​ថ្ងៃ​ទី​៦ ​ធ្នូ ក្រោយ​​ការ​បុក​គ្នា​រវាង​យន្តហោះ​យោធា​២​គ្រឿង នៃ​អង្គភាព​កង​ម៉ា​រី​ ន​ពេល​ធ្វើ​ប្រតិបត្តិការ​ផ្ដល់​ប្រេង​លើ​ដែនទឹក​ជប៉ុន​។ យន្តហោះ​ដែល​បុក​គ្នា​គឹ​យន្តហោះ​ប្រដេញ​ធុន​F-18…

ប្រទេស​ជប៉ុន ៖ កងទ័ព​អា​មេ​រិ​ក​រាយការណ៍​ថា ទាហាន​អា​មេ​រិ​ក​៦​នាក់​ត្រូវ​បាត់​ខ្លួន​ កាល​ពី​ថ្ងៃ​ទី​៦ ​ធ្នូ ក្រោយ​​ការ​បុក​គ្នា​រវាង​យន្តហោះ​យោធា​២​គ្រឿង នៃ​អង្គភាព​កង​ម៉ា​រី​ ន​ពេល​ធ្វើ​ប្រតិបត្តិការ​ផ្ដល់​ប្រេង​លើ​ដែនទឹក​ជប៉ុន​។

យន្តហោះ​ដែល​បុក​គ្នា​គឹ​យន្តហោះ​ប្រដេញ​ធុន​F-18 និង​យន្តហោះ​ផ្គត់ផ្គង់​ធុន​C-130 ។ ក្នុង​ចំណោម​មនុស្ស​៧​នាក់​ជិះ​ក្នុង​យន្តហោះ​ទាំង​២​គ្រឿង ម្នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​សុខ​សប្បាយ​។ អ្នកនាំពាក្យ​ម្នាក់​របស់​កងកម្លាំង​ស្វ័យការពារ​ជប៉ុន​និយាយ​ថា នាវា​៣​គ្រឿង​និង​យន្តហោះ​៤​គ្រឿង​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាប់​ប្រតិបត្តិការ​ជួ​យស​ង្ក្រោះ​។ តាម​ព័ត៌មាន​ដំបូង​ថា​មនុស្ស​២​នាក់​ស្ថិត​ក្នុង​យន្តហោះ​F-18​ហើយ​៥​នាក់​ក្នុង​យន្តហោះ​C-130 ។

កង​ម៉ា​រី​ន​អា​មេ​រិ​ក​ក្នុង​សេចក្ដី​ប្រកាស​មួយ​រៀបរាប់​ថា អ្នក​ដែល​ត្រូវ​បាន​សង្គ្រោះ​បច្ចុប្បន្ន​កំពុង​ត្រូវ​បាន​អាជ្ញា​ធរ​សុខាភិបាល​ពិនិត្យ​នៅ​ឯ​មូលដ្ឋាន​យោធា​IWAKUNI​ជិត​ទីក្រុង​ហី​ុ​រ៉ូ​សី​ិ​ុ​ម៉ា​ភាគ​ខាងលិច​ជប៉ុន​។ យន្តហោះ​ទាំង​២​នោះ​ហោះ​ចេញ​ពិ​ី​មូលដ្ឋាន​នេះ​។ ប្រតិបត្តិការ​តាម​រុករក​និង​ជួយ​សង្គ្រោះ​ទាហាន​ម៉ា​រី​ន​៦​នាក់​ដែល​បាត់​ខ្លួន​កំពុង​បន្ត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ