ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​៨​នាក់ របួសធ្ងន់​ស្រាល​១៤​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ក្នុង​រយៈ​ពេល​មួយ​ថ្ងៃគឺ​​ថ្ងៃទី​​៦ ខែធ្នូ ឆ្នាំ​២០១៨ កើតឡើង​៩​លើក (​យប់​៣​លើក​) ស្លាប់​៨​នាក់ (​ស្រី​១​នាក់​) របួសធ្ងន់​៨​នាក់​(​ស្រី​៣​នាក់​)…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ក្នុង​រយៈ​ពេល​មួយ​ថ្ងៃគឺ​​ថ្ងៃទី​​៦ ខែធ្នូ ឆ្នាំ​២០១៨ កើតឡើង​៩​លើក (​យប់​៣​លើក​) ស្លាប់​៨​នាក់ (​ស្រី​១​នាក់​) របួសធ្ងន់​៨​នាក់​(​ស្រី​៣​នាក់​) របួសស្រាល​៦​នាក់​(​ស្រី​១​នាក់​) នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង ។

មូលហេតុ​គ្រោះថ្នាក់ : មិន​គោរព​សិទ្ធិ​៤​លើក​ស្លាប់​៧​នាក់​, ល្បឿន​៤​លើក​, កត្តា​យាន​១​លើក​ស្លាប់​១​នាក់ ។ សរុប​ស្លាប់​៨​នាក់ ម៉ូតូ​ស្លាប់​៨​នាក់​(​មិន​ពាក់មួក​៥​នាក់​) ។ គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​នឹង​ម៉ូតូ​៣​លើក​, ម៉ូតូ​នឹង​រថយន្ត​តូច​៣​លើក ស្លាប់​៦​នាក់​, ម៉ូតូ​នឹង​រថយន្ត​ធំ​១​លើក​ស្លាប់​១​នាក់​, ម៉ូតូ​នឹង​ថ្មើរជើង​១​លើក​, រថយន្ត​តូច​នឹង​យាន​ផ្សេង​ៗ១​លើក ស្លាប់​១​នាក់ ។

បណ្តាល​ឲ្យ​ខូចខាត​យាន​១៦​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​១១​គ្រឿង​, រថយន្ត​តូច​៣​គ្រឿង​, រថយន្ត​ធំ​១​គ្រឿង​,​គោ​យន្ត​១​គ្រឿង ។ យានយន្ត​បង្កហេតុ : ម៉ូតូ​៤​លើក​, រថយន្ត​តូច​៣​លើក​, រថយន្ត​ធំ​១​លើក​, គោ​យន្ត​១​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៤​លើក​, ផ្លូវ​ខេត្ត​៥​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ភ្នំពេញ​៣​លើក​ស្លាប់​១​នាក់​របួស​៣​នាក់​, ខេត្តសៀមរាប​១​លើក​ស្លាប់​៣​នាក់​, ខេត្តកំពត​១​លើក​របួស​៣​នាក់​, ខេត្តព្រះវិហារ​២​លើក ស្លាប់​៣​នាក់ របួស​៤​នាក់ និង​ខេត្ត​កំពង់ធំ​១​លើក ស្លាប់​១​នាក់ របួស​២​នាក់ ។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០១៨ : មធ្យោបាយ​គោលដៅ​៣៧១២​គ្រឿង​(​ម៉ូតូ​៥៦%) មធ្យោ
បាយ​ល្មើស​៧៨៥​គ្រឿង​(៧២%) អប់រំ​៣៣៩​គ្រឿង (​ម៉ូ​តូ​៦០%) មធ្យោបាយ​ពិន័យ​៤៤៦​គ្រឿង​(​ម៉ូតូ​៨០%) ។

លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០១៨​បាន​ចុះ​អនុវត្ត​៤០​គោលដៅ : ម៉ូតូ​ចូល​គោលដៅ​២៣៨២​គ្រឿង អប់រំ​១៤៧​គ្រឿង ពិន័យ​ចំនួន​សរុប​៣១២​គ្រឿង (​មួក​២១១​គ្រឿង កញ្ចក់​៨៦​គ្រឿង ស្រវឹង​គ្មាន ផ្សេង​ៗ៦​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ