ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ដំបូង​គេ​ឡើង​ធ្វើ​អភិបាលក្រុង​

5 ឆ្នាំ មុន

ប្រទេស​ម៉ិ​ក​ស៊ិ​ក ៖ នារី​ដំបូង​គេ​ដែល​ជ្រើសតាំង​ជា​អភិបាលក្រុង​ម៉ិកស៊ីកូ បាន​ចូល​កាន់​តំណែង​កាលពី​​ថ្ងៃ​ទី​៥​ធ្នូ សម្រាប់​អាណត្តិ​មួយ​មាន​រយៈពេល​៦​ឆ្នាំ​។ ក្រុង​ម៉ិកស៊ីកូជា​ទីក្រុង​ធំ​ជាងគេ​បំផុត​មួយ​នៃ​ពិភពលោក ហើយ​ជា​រដ្ឋធានី​នៃ​ប្រទេស​មួយ​ដែល​សម្បូណ៌​ដោយ​អំពើ​មនុស្សឃាត ពិសេស​ទាក់ទិន​នឹង​ការ​រត់ពន្ធ​គ្រឿងញៀន​។ លោកស្រី​CLAUDIA SHEINBAUM…

ប្រទេស​ម៉ិ​ក​ស៊ិ​ក ៖ នារី​ដំបូង​គេ​ដែល​ជ្រើសតាំង​ជា​អភិបាលក្រុង​ម៉ិកស៊ីកូ បាន​ចូល​កាន់​តំណែង​កាលពី​​ថ្ងៃ​ទី​៥​ធ្នូ សម្រាប់​អាណត្តិ​មួយ​មាន​រយៈពេល​៦​ឆ្នាំ​។ ក្រុង​ម៉ិកស៊ីកូជា​ទីក្រុង​ធំ​ជាងគេ​បំផុត​មួយ​នៃ​ពិភពលោក ហើយ​ជា​រដ្ឋធានី​នៃ​ប្រទេស​មួយ​ដែល​សម្បូណ៌​ដោយ​អំពើ​មនុស្សឃាត ពិសេស​ទាក់ទិន​នឹង​ការ​រត់ពន្ធ​គ្រឿងញៀន​។

លោកស្រី​CLAUDIA SHEINBAUM អាយុ​៥៦​ឆ្នាំ​ជា​អ្នក​វិទ្យាសាស្ត្រ ខាង​បរិស្ថាន បាន​ជាប់​ឆ្នោត​កាលពី​ថ្ងៃ​ទី​1​កក្កដា​។ លោកស្រី​ជា​មនុស្ស​ជំនិត​ម្នាក់ របស់​ប្រធានាធិបតីម៉ិកស៊ិក​ថ្មី លោក​ANDRES MANUEL LOPEZ OBRADOR ។ ក្នុង​សុន្ទរកថា​នា​ឱកាស​ចូ​​ល​កាន់​តំណែង លោកស្រី SHEINBAUM ថ្លែង​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ ដោយ​អះអាង​ថា យើង​ចាប់ផ្ដើម​សករាជ​ថ្មី​មួយ​នៃ​ភាព​សុច្ចរិត​ដោយ​ក្នុង​ដំណាក់កាល​នេះ យើង​លុប​បំបាត់​ចោល​អភ័យឯកសិទ្ធិ​របស់​បណ្ដា​មន្ត្រីជាន់ខ្ពស់​។​

លោកស្រី​សន្យា​ពី​ការ​បញ្ចប់​យក​ដី​សាធារណៈ ធ្វើ​ជា​កម្មសិទ្ធិឯកជន ព្រមទាំង​ការ​ផាក​ពិ​ិ​ន័យ​និង​យកពន្ធ​ច្រើន​ជ្រុល​ក្នុង​ទីក្រុង​មាន​ប្រជាជន​២០​លាន​នាក់​នោះ​។

លោកស្រី SHEINBAUM បាន​ប្រកាស​គាំទ្រ​ប្រធានាធិបតី​ថ្មី ដែល​ក៏​ជា​អតីត​អភិបាលក្រុង​ម៉ិកស៊ីកូដែរ រវាង​ឆ្នាំ​១៩៩៩​និង​២០០០ ដោយ​ពុំ​ចាំបាច់់​បោះ​ឆ្នោត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ