ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកពូ​ទី​ន​គំរាម​បង្កើត​មី​ស៊ី​ល​នុយក្លេអ៊ែរ​ថ្មី​ៗ

5 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ កាលពី​ថ្ងៃ​ទី​៥​ធ្នូ​ប្រធានាធិបតី​រុ​ស្ស៊ី លោក​​ពូ​ទី​ន​បាន​ព្រមាន​ប្រឆាំង​ការ​រត់ប្រណាំង​គ្រឿង​សព្វាវុធ​ថ្មី​ៗ ដោយ​លោក​គំរាម​ថា រុ​ស្ស៊ី​នឹង​បង្កើត​មី​ស៊ី​ល​បាលី​ស្ទិ​ក​រយៈ​មធ្យម​ថ្មី​ៗ ប្រសិនបើ​សហ​រដ្ឋ​អាមេ​រិក​ដកខ្លួន​ថយ​ចេញ​ពី​សន្ធិសញ្ញា​នុយក្លេអ៊ែរ​ឆ្នាំ​១៩៨៧​ហៅ​សន្ធិសញ្ញា​INF​។ លោកពូ​ទី​ន​ថ្លែង​បែប​នេះ​ជា​ការ​ឆ្លើយ​តប​ចំពោះ​ការ​លើក​ឡើង​នា​ពេល​មុន​នេះ របស់​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក លោក​MIKE…

ប្រទេស​រុ​ស្ស៊ី ៖ កាលពី​ថ្ងៃ​ទី​៥​ធ្នូ​ប្រធានាធិបតី​រុ​ស្ស៊ី លោក​​ពូ​ទី​ន​បាន​ព្រមាន​ប្រឆាំង​ការ​រត់ប្រណាំង​គ្រឿង​សព្វាវុធ​ថ្មី​ៗ ដោយ​លោក​គំរាម​ថា រុ​ស្ស៊ី​នឹង​បង្កើត​មី​ស៊ី​ល​បាលី​ស្ទិ​ក​រយៈ​មធ្យម​ថ្មី​ៗ ប្រសិនបើ​សហ​រដ្ឋ​អាមេ​រិក​ដកខ្លួន​ថយ​ចេញ​ពី​សន្ធិសញ្ញា​នុយក្លេអ៊ែរ​ឆ្នាំ​១៩៨៧​ហៅ​សន្ធិសញ្ញា​INF​។

លោកពូ​ទី​ន​ថ្លែង​បែប​នេះ​ជា​ការ​ឆ្លើយ​តប​ចំពោះ​ការ​លើក​ឡើង​នា​ពេល​មុន​នេះ របស់​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក លោក​MIKE POMPEO​ដែល​ចោទប្រកាន់​រុ​ស្ស៊ី​ថា រំលោភ​បំពាន​សន្ធិសញ្ញា​នោះ​។ ប្រមុខ​ការ​ទូត​អា​មេ​រិ​ក​ទុក​ពេល​៦០​ថ្ងៃ​ដល់​ក្រុង​មូ​ស្គូ ឲ្យ​អនុវត្ត​តាម​សន្ធិសញ្ញា​បើ​ពុំ​ដូច្នោះ​ទេ សហរដ្ឋអាមេរិក​នឹង​ដកខ្លួន​ថយ​ចេញពី​សន្ធិសញ្ញា INF​។ ការ​គំរាម​បែប​នោះ​ត្រូវ​បាន​លោក​ដូ​ណា​ល់​ត្រាំ​លើក​រួច​មក​ហើយ​កាលពី​ដំណាច់​ខែតុលា​។

យោង​តាម​សេចក្ដី​ប្រកាស​មួយ​របស់​វិមាន​ក្រឹម​ឡាំង លោកពូ​ទី​ន​បាន​ព្រមាន​ថា ពេល​នេះ​ច្បាស់​ណាស់​បណ្ដា​ដៃ​គូអា​មេ​រិ​ក​របស់​យើង​គិត​ថា សភាពការណ៍​មានការ​ផ្លាស់​ប្ដូរ​ដែល​ពួក​គេ​ត្រូវ​មាន​អាវុធ​អស់ទាំង​នេះ​។ ចុះ​តើ​យើង​ត្រូវ​ឆ្លើយ​តប​វិញ​បែប​ណា? ចម្លើយ​តប​មួយ​គឹ​សាមញ្ញ យើង​ក៏​នឹង​ធ្វើ​ដូច​គ្នា​វិញ​ដែរ​។ លោក​រំឭក​ថា​រុ​ស្ស៊ី​ប្រឆាំង​ការ​បំផ្លាញ​សន្ធិសញ្ញា​នោះ​។

ចុះហត្ថលេខា​កាលពី​ជាង​៣០​ឆ្នាំ​មុន​សន្ធិសញ្ញា​INF(INTERMEDIATE NUCLEAR FORCES TREATY) ត្រូវ​បាន​លើក​កកាយ​មក​និយាយ​កាល​ពី​ខែតុលា ពេល​ដែល​លោក​ដូ​ណា​ល់​ត្រាំ​ប្រកាស​ថា សហរដ្ឋអាមេរិក​នឹង​បញ្ចប់​កិច្ចព្រមព្រៀង​នោះ ហើយ​បង្កើត​អាវុធ​នុយក្លេអ៊ែរ​ថ្មី​ៗ​។ ទោះបី​យ៉ាងណា​កាល​ពី​ថ្ងៃ​ទី​៣​ធ្នូ​លោក​ត្រាំ​បែរជា​លើក​ពី​ឆន្ទៈ​របស់​លោក ធ្វើការ​ជាមួយ​រុ​ស្ស៊ី និង​ចិន​ដើម្បី​បញ្ចប់​ការ​រត់​ប្រណាំង​គ្រឿង​សព្វាវុធ ដែល​ក្លាយទៅជា​ពុំ​អាច​ត្រួតត្រា​បាន​។

ការ​ព្រមាន​របស់​អា​មេ​រិ​ក​ក៏​ត្រូវ​បាន​នាយ​អគ្គសេនាធិការ​កងទ័ព​រុ​ស្ស៊ី ឧត្ដមសេនីយ​វ៉ា​ឡេ​រី ហ្គេ​រ៉ា​ស់ស៊ិមូវ​អះអាង​ថា ក្រុង​មូ​ស្គូ​នឹង​បង្កើន​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ