ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​សាខា​កាំកុងត្រូល​ចុះ​ត្រួតពិនិត្យ​ចំណីអាហារ និង​ទំនិញ​ក្នុង​ផ្សារ​ពន្លៃ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ដើម្បី​ធានា​បាន​នូវ​សុវត្ថិភាព​ចំណីអាហារ​ក្នុង​ការ​ប្រើប្រាស់ និង​បរិភោគ​ប្រចាំ​ថ្ងៃ របស់​ប្រជាពលរដ្ឋ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តកំពង់ឆ្នាំង តែងតែបាន​ចុះ​ត្រួតពិនិត្យ​លើ​ទំនិញ នៅ​តាម​បណ្តា​ទីផ្សារ​នានា​ក្នុង​ខេត្ត​ជា​បន្តបន្ទាប់ ។ ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​៥…

ខេត្តកំពង់ឆ្នាំង ៖ ដើម្បី​ធានា​បាន​នូវ​សុវត្ថិភាព​ចំណីអាហារ​ក្នុង​ការ​ប្រើប្រាស់ និង​បរិភោគ​ប្រចាំ​ថ្ងៃ របស់​ប្រជាពលរដ្ឋ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តកំពង់ឆ្នាំង តែងតែបាន​ចុះ​ត្រួតពិនិត្យ​លើ​ទំនិញ នៅ​តាម​បណ្តា​ទីផ្សារ​នានា​ក្នុង​ខេត្ត​ជា​បន្តបន្ទាប់ ។

ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០១៨ មន្ត្រី​កាំកុងត្រូល​ដឹកនាំ​លោក យី​វ ណា​រិ​ន ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម និង​អាជ្ញាធរ​មូលដ្ឋាន​របស់​ស្រុក​បរិបូរណ៍​ផង បាន​ចុះ​ពិនិត្យ​ទំនិញ ត្រីងៀត ងៀត​បបែល អាហា​កំប៉ុង និង​ទំនិញ​ជា​ច្រើន​មុខ​ទៀត ដែល​កំពុង​ដាក់​លក់​អោយ​ប្រជាពលរដ្ឋ​ប្រើប្រាស់ នៅ​ក្នុង​ទីផ្សារ​ពន្លៃ ស្ថិត​ក្នុង​ឃុំ​ពន្លៃ ស្រុក​បូរ​ណ៌ ។

ប្រធាន​សាខា​កាំកុងត្រូល​ខេត្តកំពង់ឆ្នាំង លោក យី​វ ណា​រិ​ន បានអោយ​ដឹង​ថា ក្រោយ​ការ​ត្រូ​ត ពិនិត្យ​លើ​មុខទំនិញ​ដែល​កំពុង​ដាក់​តាំង​លក់​នៅ​ផ្សារ​ពន្លៃ​ស្រុក​បរិបូរណ៍ ត្រូវ​បាន​រក​ឃើញ​ថា ជា​ទំនិញ​ដែល​មានគុណ​ភាព និង​សុវត្ថិភាព​សម្រាប់​ប្រើប្រាស់ ។

លោក​បាន​បន្ត​ថា ការ​ពិនិត្យ​នេះ​គឺ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ដើម្បី​រក​មើល​សុពលភាព​របស់​ទំនិញ​ដែល​កំពុង​ដាក់​លក់​អោយ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ និង​បាន​ធ្វើតេស្ត​រក​មើល​សារធាតុ​គីមី ហាមឃាត់ នៅ​ក្នុង​ត្រីងៀត បន្លែ ហើយ​ក្រោយ​ពី​បាន​ធ្វើតេស្ត នៅ​មុខទំនិញ​ទាំង​អស់នេះ បាន​បង្ហាញ​ថា ទំនិញ​ទាំង​អស់នេះ ជា​ទំនិញ​ដែល​មានគុណ​ភាពល្អ​គ្មាន​សារធាតុ​គីមី​នោះ​ទេ ទាំង​នៅ​លើ​បន្លែ និង​ត្រីងៀត​។

លោក​ប្រធាន​សាខា​បានអោយ​ដឹង​ថា តាម​រយៈ​នៃ​ការ​ចុះ​អប់រំ​ផ្សព្វផ្សាយ​ដល់​អាជីវករ​កន្លង​មក ឃើញ​ថា ក្រុម​អាជីវករ​មានការ​យល់​ដឹង​ច្រើន ការ​ដាក់​លក់ទំនិញ​តាម​ទីផ្សារ គឺ​មានគុណ​ភាព និង​មាន​អនាម័យ​ល្អ ។

ជាមួយ​គ្នា​នេះ មន្ត្រី​ជំនាញ​ក៏​បាន​អំពាវនាវ​ដល់​អាជីវករ​ទាំងអស់ ត្រូវ​យល់​ដឹង​អំពី​សុវត្ថិភាព​ចំណីអាហារ​ដែល​យក​ទៅ​ដាក់​លក់​ឲ្យ​ប្រជាពលរដ្ឋ​យក​ទៅ​ប្រើប្រាស់ ឬ​បរិភោគ ។

លោក​បាន​ណែនាំ​អោយ​អាជីវករ​បញ្ឈប់​សកម្មភាព​យក​ទំនិញ​ដែល​ខូចគុណភាព​លក់​បន្ដ​ទៅ​ឱ្យ​ប្រជាពលរដ្ឋ ព្រោះ​ធ្វើ​អោយ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ និង​ម្យ៉ាងទៀត​ប្រឈម​នឹង​ការ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ផង​ដែរ ។

សូម​រំ​ឮ​កថា នេះ​មិនមែន​ជា​លើក​ទី​១​ទេ ដែល​មន្ត្រី​កាំកុងត្រូល​សាខា​ខេត្តកំពង់ឆ្នាំង​បាន​ចុះ​ពិនិត្យ រកសារ​ធាតុគីមី​ក្នុង​ចំណីអាហារ និង​ចំណីអាហារ​កំប៉ុង​ហួស​សុពលភាព ដែល​កន្លង​ទៅ​ធ្លាប់​ធ្វើ​នៅ​ផ្សា​រលើ ក្នុង​ក្រុង​កំពង់ឆ្នាំង ផ្សារ​ព្រៃ​ខ្មែរ ក្នុងស្រុក​រលាប្អៀរ និង​ផ្សារ​សាលា​លេខ​៤ ក្នុងស្រុក​កំពង់ត្រឡាច​ជាដើម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ