ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់សាច់​ហ្មង ! បើ​ដឹង​ចំណូល Huawei នឹង​រកបាន​នៅ​ឆ្នាំ​នេះ

5 ឆ្នាំ មុន

ក្រុមហ៊ុន Huawei របស់​ប្រទេស​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ស​ប្ដា​ហ៍​មុន​ថា ប្រាក់​ចំណូល​របស់​ខ្លួន​សម្រាប់​ឆ្នាំ​២០១៨​នេះ នឹង​កើន​លើស​១០០​ប៊ី​លាន​ដុល្លារ​ជា​លើក​ដំបូង ។ លោក Eric Xu អគ្គនាយក​របស់​ក្រុមហ៊ុន…

ក្រុមហ៊ុន Huawei របស់​ប្រទេស​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ស​ប្ដា​ហ៍​មុន​ថា ប្រាក់​ចំណូល​របស់​ខ្លួន​សម្រាប់​ឆ្នាំ​២០១៨​នេះ នឹង​កើន​លើស​១០០​ប៊ី​លាន​ដុល្លារ​ជា​លើក​ដំបូង ។
លោក Eric Xu អគ្គនាយក​របស់​ក្រុមហ៊ុន Huawei បាន​ប្រាប់​សារព័ត៌មាន​មួយ​ថា អាជីវកម្ម​របស់​Huawei កំពុង​តែ​លូតលាស់​បាន​ល្អ​ជាង​ការ​គិត​ទុក ។

លោក​បាន​ឲ្យ​ដឹង​ថា ៖« វា​មិន​មាន​បញ្ហា​ឡើយ​សម្រាប់​ពួក​យើង​ក្នុង​ការ​រក​ប្រាក់​ចំណូល​បាន​១០០​ប៊ី​លាន​ដុល្លារ »​។ យ៉ាងនេះ​ក្ដី លោក Xu មិន​បាន​បកស្រាយ​បំភ្លឺ​បន្ថែម​ឡើយ​ពី​ត​ក្តា​ដែល​ជំរុញ​ដល់​ការ​លូតលាស់​របស់​ក្រុមហ៊ុន ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន Huawei រក​ប្រាក់​ចំណូល​បាន​៣២៥,៧​ប៊ី​លាន​យន់​កាលពី​៦​ខែ​ដំបូង​នា​ឆ្នាំ​នេះ ឬ​ស្មើនឹង​ប្រមាណ​៤៩​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ។ ក្រុមហ៊ុន​នេះ​បាន​ឲ្យ​ដឹង​ដែរ​ថា ពួក​គេ​រក​ប្រាក់​ចំណូល​បាន​៩២,៥​ប៊ី​លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន ។

មក​ដល់​ពេល​នេះ ការ​លូតលាស់​របស់ Huawei ត្រូវ​បាន​ជំរុញ​ដោយ​អាជីវកម្ម​ជា​ច្រើន​ដែល​បាន​ដំណើរការ​យ៉ាង​ល្អ ជា​ពិសេស​ក្នុង​ផ្នែក​គ្រឿង​អេ​ឡិច​ត្រូ​និក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ដែល​បន្ត​លូតលាស់​ជា​បន្តបន្ទាប់ ។

បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​Huawei ជាប់​ចំណាត់ថ្នាក់​លេខ​២ ជា​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​ដែល​គ្រប់គ្រង​ទីផ្សារ​បាន​ច្រើន​ជាងគេ​លើ​ពិភពលោក និង​កំពុង​តាម​ប្រកៀក​ប្រកិត​ជាមួយ​ក្រុមហ៊ុន Samsung ផង​ដែរ ។

កត្តា​មួយ​ដែល​ជួយ​ជំរុញ​ដល់​ភាព​ជោគជ័យ​របស់ Huawei គឺ​ទូរស័ព្ទ​Honor ដែល​មាន​តម្លៃ​សមរម្យ ។ ការ​លក់ Honor បាន​កើន​ដល់​កម្រិត​ខ្ពស់​ជាងគេ​នៅ​ថ្ងៃ​ឈប់​សម្រាក​ទិញ​ទំនិញ​ក្នុង​ប្រទេស​ឥណ្ឌា ចិន និង​នៅ​លោក​ខាងលិច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ