ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចឹ​ង​ៗ​អី អ្នក​ណា​មិន​ភ័យ​ផ្អើល​លោក​ព្រះ​…​ចាប់​បាន​ស្រឿ​សរសៃ​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កង់​ឡាន​ចាស់​ៗ​ជា​ច្រើន​ត្រូវ​គេ​ដាក់​គ​ដុត​យក​ដែក​លក់​ឱ្យ​អេ​ត​ចាយ​ដែល​ការ​ដុត​យ៉ាង​អនាធិបតេយ្យ​នេះ បង្ក​ឲ្យ​មានការ​ឆេះ​ហុយផ្សែង​ខ្មៅ​ងងឹត​ពេញ​ផ្ទៃមេឃ​បណ្ដាល​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដល់​អាជ្ញាធរ​និង​សមត្ថកិច្ច ព្រមទាំង​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខណ្ឌដង្កោ ដោយ​ម្នាក់​ៗ​ស្មានថា​ជា​អគ្គិភ័យ​នៅ​ទីតាំង​ណាមួយ ។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​ឡើង​កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​៤ ធ្នូ…

រាជធានី​ភ្នំពេញ ៖ កង់​ឡាន​ចាស់​ៗ​ជា​ច្រើន​ត្រូវ​គេ​ដាក់​គ​ដុត​យក​ដែក​លក់​ឱ្យ​អេ​ត​ចាយ​ដែល​ការ​ដុត​យ៉ាង​អនាធិបតេយ្យ​នេះ បង្ក​ឲ្យ​មានការ​ឆេះ​ហុយផ្សែង​ខ្មៅ​ងងឹត​ពេញ​ផ្ទៃមេឃ​បណ្ដាល​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដល់​អាជ្ញាធរ​និង​សមត្ថកិច្ច ព្រមទាំង​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខណ្ឌដង្កោ ដោយ​ម្នាក់​ៗ​ស្មានថា​ជា​អគ្គិភ័យ​នៅ​ទីតាំង​ណាមួយ ។

ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​ឡើង​កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​៤ ធ្នូ ស្ថិត​ក្នុង​ដី​ឡូត៍​ទុក​ទំនេរ​មួយ​របស់​លោក​ឧកញ៉ា ម៉ៅ សុផល ទល់មុខ​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី ក្នុងភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ ។
តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​១​ក្រុម​បាន​យក​សំបក​កង់​រថយន្ត​ចាស់​ៗ​ជា​ច្រើន​ទៅ​ដាក់​គ​នៅ​ក្នុង​ដី​ឡូត៍​ខាងលើ ។

បន្ទាប់​មក​បាន​ដុត​បង្ក​ឲ្យ​មានការ​ឆេះ​យ៉ាង​សន្ធោសន្ធៅ និង​មាន​ផ្សែង​ខ្មៅខ្មួល​ខ្មាញ់​ហុយ​ឡើង​លើ​អាកាស​ផ្អើល​មេឃ ។ ខណៈ​ពេល​ឃើញ​មាន​ផ្សែង​ខ្មៅ​ងងឹត​ហុយ​កប់​អាកាស​បែប​នេះ អាជ្ញាធរ​និង​សមត្ថកិច្ច​ព្រម​ទាំង​ប្រជាពលរដ្ឋ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ព្រោះ​ស្មានថា​ភ្លើង​ឆេះ​ផ្ទះ​ឬ​ឆេះ​ទីតាំង​ក្រុមហ៊ុន រោងចក្រ​សហគ្រាស​កន្លែង​ណាមួយ​ហើយ បាន​នាំ​គ្នា​ចេញ​អន្តរាគមន៍​ទៅ​កាន់​កន្លែង​កើតហេតុ​ភ្លាម​ៗ​ដែរ​ដើម្បី​ជួយ​ទប់ទល់​កុំឱ្យ​វា​រាលដាល ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា មិនតែប៉ុណ្ណោះ​អាជ្ញាធរ​និង​សមត្ថកិច្ច​បាន​នាំ​យក​រថយន្ត​ពន្លត់​អគ្គិភ័យ​១​គ្រឿង​ ទៅ​ជាមួយ​ផង​ដែរ ។ លុះ​ពេល​ទៅ​ដល់​ទើប​ដឹង​ថា ជា​ភ្លើង​និង​ផ្សែង​ដែល​ជន​មិន​ស្គាល់​មុខ​ដុត​សំបក​កង់​រថយន្ត​ដើម្បី​យក​ដែក​លួស​លក់​អេ​ត​ចាយ ។ ប៉ុន្តែ​ខណៈនោះ​អ្នក​ដុត​បាន​គេចខ្លួន​បាត់​ទៅ​ហើយ បន្ទាប់​មក​រថយន្ត​ពន្លត់​អគ្គិភ័យ​បាន​បាញ់​ពន្លត់​រហូត​រលត់​ទៅ​វិញ​អស់ទាំង​ស្រុង ។

មិន​មានការ​ឆ្លង​រាលដាល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ ដែល​នៅ​ក្បែរ​ៗ​នោះ​ឡើយ ហើយ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​ដើម្បី​រកមុខ​ជន​មិន​ស្គាល់​មុខ ​ដែល​ធ្វើ​សកម្ម​ភា​ពដុត​កង់​រថយន្ត​ដែល​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​និង​ប៉ះពាល់​ដល់​បរិស្ថាន​បែប​នេះ​ ដើម្បី​យក​មក​ស្រឿ​សរសៃ ៕

អត្ថបទសរសេរ ដោយ