ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​ដាក់​លក់​របស់​បែប​នេះ​អ្នកទិញ​យក​ទៅ​បរិភោគ​នឹង​ទៅ​ជា​យ៉ាងណា?

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ លោក អ៊ុត សុភាព ប្រធាន​សាខា​កាំកុងត្រូល​ខេត្តព្រៃវែង​បាន​លើក​ឡើង​ថា រាល់ពេល​ដែល​មន្ត្រី​របស់​លោក​ចុះ​ត្រួតពិនិត្យ​ទំនិញ​នៅ​តាម​បណ្តា​ផ្សារ​នានា​នៅ​ទូ​ទាំង​ខេត្តព្រៃវែង គឺ​តែងតែ​ប្រទះ​ឃើញ​មាន​ទំនិញ​ខូចគុណភាព និង​ទំនិញ​ហួស​កាលបរិច្ឆេទ​ជា​ច្រើន នៅ​តាម​តូប…

ខេត្តព្រៃវែង ៖ លោក អ៊ុត សុភាព ប្រធាន​សាខា​កាំកុងត្រូល​ខេត្តព្រៃវែង​បាន​លើក​ឡើង​ថា រាល់ពេល​ដែល​មន្ត្រី​របស់​លោក​ចុះ​ត្រួតពិនិត្យ​ទំនិញ​នៅ​តាម​បណ្តា​ផ្សារ​នានា​នៅ​ទូ​ទាំង​ខេត្តព្រៃវែង គឺ​តែងតែ​ប្រទះ​ឃើញ​មាន​ទំនិញ​ខូចគុណភាព និង​ទំនិញ​ហួស​កាលបរិច្ឆេទ​ជា​ច្រើន នៅ​តាម​តូប និង​ស្តង់​លក់ដូរ​របស់​ក្រុម​អាជីវករ ។

ជាក់ស្តែង​កាលពី​ព្រឹក​ថ្ងៃ​ទី​៦ ធ្នូ​នេះ នៅ​ពេល​ដែល​មន្ត្រី​ជំនាញ​កាំកុងត្រូល​ចុះ​ទៅ​ត្រួតពិនិត្យ​នៅ​ក្នុង​ផ្សារ​ទាន​ភ្លើង ក្នុងស្រុក​កំចាយមារ ខេត្តព្រៃវែង បាន​រក​ឃើញ​ទំនិញ​ជា​ច្រើន​មុខ​ដែល​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ ហើយ​ក្រុម​អាជីវករ​បាន​អះអាង​ថា ទំនិញ​ទាំងនោះ​ពួក​គាត់​បាន​ប្រមូល​ទុក​សម្រាប់​ដូរ​យក​ទំនិញ​ថ្មី​ពី​ក្រុមហ៊ុន​វិញ ប៉ុន្តែ​ពេល​នេះ​ក្រុមហ៊ុន​មិន​ទាន់​មក​ដូរ​ឲ្យ បើ​មន្ត្រី​ជំនាញ​ដកហូត​យក​នោះ​ពួក​គាត់ និង​ខាតបង់​ច្រើន​ណាស់ ។

លោក អ៊ុត សុភាព បាន​បញ្ជាក់​ថា យោង​លើ​ហេតុផល​ការពារ​ផលប្រយោជន៍​របស់​បងប្អូន​អាជីវក​រលោក​សំណូមពរ​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​ទាំងអស់​ធ្វើការ​តាមដាន​ទីផ្សារ​របស់​ខ្លួន​ឲ្យ​បាន​ជាប់​ជា​ប្រចាំ ហើយ​បើ​ឃើញ​មាន​ទំនិញ​ណា​ខូចគុណភាព ឬ​ហួស​កាលបរិច្ឆេទ​ហើយ​នោះ ត្រូវ​ដោះ​ដូរ​ទំនិញ​ថ្មី​ឲ្យ​អាជីវករ​ឲ្យ​បាន​លឿន ដើម្បី​រក្សា​ទីផ្សារ​របស់​ខ្លួន​ផង និង​ដើម្បី​ការពារ​សុខភាព​របស់​ប្រជាពលរដ្ឋ​ផង ។

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ក្នុង​ពេល​ចុះ​ពិនិត្យ​ទំនិញ​ក្នុង​ផ្សារ​ទាន​ភ្លើង​នា​ព្រឹក​ថ្ងៃ​ទី​៦​ធ្នូ​នេះ មន្ត្រី​ជំនាញ​កាំកុងត្រូល​បាន​រក​ឃើញ​ទំនិញ​ខូចគុណភាព និង​ទំនិញ​ហួស​កាលបរិច្ឆេទ​ជា​ច្រើន​មុខ ក្នុង​នោះ​ក៏​បាន​រក​ឃើញ ចាហួយ​ដូង ថា​ញ់​ប៊ិ​ញ ចំនួន​៤​កេះ ដែល​ច្បាប់​ហាមឃាត់​មិន​ឲ្យ​ដាក់​តាំង​លក់​ផង​ដែរ ព្រោះ​ចាហួយ​ដូង​នេះ​ផលិត​ឡើង​ពី​ជាតិ​កៅស៊ូ និង​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ​ជា​ខ្លាំង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ