ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ពេញ​វត្ត​ ខណៈ​លោក​នេន​មួយ​អង្គ​ចេញពី​កុដិ​មក​ក្រៅ ស្រាប់តែប្រទះឃើញ​​…ពុទ្ធោ!

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ព្រះសង្ឃ​មួយ​អង្គ​ត្រូវ​បាន​លោក​នេន​ប្រទះ​ឃើញ ចងក​ធ្វើ​អត្តឃាត​នៅ​ធ្នឹម​រោង​ទទួលភ្ញៀវ ក្នុង​វត្ត បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​គណៈកម្មការ​វត្ត និង​សមត្ថកិច្ច​កាលពី​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០១៨ នៅ​វត្ត​ភ្នំ​ស្រី​ស្រណោះ…

ខេត្តកំពង់ស្ពឺ ៖ ព្រះសង្ឃ​មួយ​អង្គ​ត្រូវ​បាន​លោក​នេន​ប្រទះ​ឃើញ ចងក​ធ្វើ​អត្តឃាត​នៅ​ធ្នឹម​រោង​ទទួលភ្ញៀវ ក្នុង​វត្ត បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​គណៈកម្មការ​វត្ត និង​សមត្ថកិច្ច​កាលពី​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០១៨ នៅ​វត្ត​ភ្នំ​ស្រី​ស្រណោះ (​ហៅ​វត្ត​ថ្ម​ពូក​)​ ស្ថិត​នៅ​ភូមិ​ព្រៃ​វាវ ឃុំ​ធម្មតា​អរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

ព្រះសង្ឃ​ដែល​សុគត​ព្រះ​នាម ​សួង សាយ ព្រះ​ជន្ម​៦៩​ឆ្នាំ គង់នៅ​វត្ត​ខាងលើ​។

តាម​ប្រភព​ពី​សមត្ថកិច្ច​ដែល​ស្រង់​សំដី​សាក្សី​បានអោយ​ដឹង​ថា មុន​ពេល​កើត លោក​នេន​មួយ​អង្គ​ព្រះ​នាម
ពេជ្រ សុខ​ឃឿ​ន ព្រះ​ជន្ម​១៥​ឆ្នាំ គង់នៅ​វត្ត​ភ្នំ​ស្រី​ស្រណោះ (​ហៅ​វត្ត​ថ្ម​ពូក​) បាន​ចេញពី​កុដិ​មក​ក្រៅ ស្រាប់
តែ​ប្រទះ​ឃើញ​ព្រះសង្ឃ​ខាងលើ​ចងក​នៅ​ជាប់​ធ្នឹម​រោង​ទទួលភ្ញៀវ​សុគត​បាត់​ទៅ​ហើយ​។

បន្ទាប់​ពី​ជំនាញ​បច្ចេកទេស​ចុះ​ពិនិត្យ​ព្រះសព​រួច រក​ពុំ​ឃើញ​មាន​ស្លាកស្នាម​គួរ​អោយ​កត់សំគាល់​ឡើយ​។

សមត្ថកិច្ច​នគរបាល​ស្រុក​បានអោយ​ដឹង​ថា ការ​ពិនិត្យ​នេះ​ក៏​មានការ​ចូលរួម​ពី​ក្រុមប្រឹក្សា​ឃុំ និង​លោក​មេ​ភូមិ​ ព្រមទាំង​​ក្រុម​គ្រួសាររបស់​​ព្រះសង្ឃ​រង​គ្រោះ​ផង​ដែរ​។

បើ​តាម​សាច់ញាតិ​របស់​ព្រះសង្ឃ​រង​គ្រោះ​ខាងលើ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា ទំនងជា​ព្រះ​អង្គ​តូចចិត្ត​នឹង​ខ្លួនឯង​មាន​ជំងឺ​ប្រចាំ​កាយ​មើល​មិនជា​អស់​រយៈពេល​ច្រើន​ឆ្នាំ​ហើយ ទើប​សម្រេចចិត្ត​បែប​នេះ​។

ក្រោយ​ពិនិត្យ​និង​ធ្វើ​កំណត់ហេតុ​រួចរាល់ ក្រុម​គ្រួ​សារបាន​ទទួលស្គាល់​ថា ព្រះសង្ឃ​រង​គ្រោះ​ពិតជា​សុគត​ដោយ​អង្គ​ឯង​ពិតប្រាកដ​មែន​។

ក្រោយ​ធ្វើ​កំណត់ហេតុ​រួចរាល់ សមត្ថកិច្ច​បាន​ប្រគល់​ព្រះ​សព​អោយ​ក្រុម​គ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​វត្ត​ខាងលើ​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ