ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងអត់ថា កាហ្វេនេះមានតម្លៃដល់ថ្នាក់ហ្នឹង(មានវីដេអូ)

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ប្រជា​កសិករ​ដាំ​ដំណាំ​កាហ្វេ​ក្នុង​ខេត្តមណ្ឌលគិរី សប្បាយ​រីករាយ​នៅ​រដូវ​ប្រមូល​ផល ខណៈ​ទិន្នផល​ទទួល​បាន​ជាទី​គាប់ចិត្ត ឯ​តម្លៃ​វិញ​ក៏​បាន​ថ្លៃ​ជា​ឆ្នាំ​មុន​ផង​ដែរ ដោយសារ​មាន​ក្រុមហ៊ុន​ប្រមូល ទិញ​កាហ្វេ​ធម្មជាតិ​ពី​កសិករ​នាំ​ចេញ​ទៅ​ក្រៅប្រទេស ។ លោក…

ខេត្តមណ្ឌលគិរី ៖ ប្រជា​កសិករ​ដាំ​ដំណាំ​កាហ្វេ​ក្នុង​ខេត្តមណ្ឌលគិរី សប្បាយ​រីករាយ​នៅ​រដូវ​ប្រមូល​ផល ខណៈ​ទិន្នផល​ទទួល​បាន​ជាទី​គាប់ចិត្ត ឯ​តម្លៃ​វិញ​ក៏​បាន​ថ្លៃ​ជា​ឆ្នាំ​មុន​ផង​ដែរ ដោយសារ​មាន​ក្រុមហ៊ុន​ប្រមូល ទិញ​កាហ្វេ​ធម្មជាតិ​ពី​កសិករ​នាំ​ចេញ​ទៅ​ក្រៅប្រទេស ។

លោក រ៉ូ​យ ទើប រស់នៅ​ភូមិ​ពូ​ចារ ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា បាន​ឲ្យ​ដឹង​ថា សារ​របស់​គាត់​មាន​ផ្ទៃដី​ដាំ​កាហ្វេ​ចំនួន​៨​ហិ​កតា ហើយ​សព្វថ្ងៃ​កំពុង​ប្រមូល​ផល ។ លោក រ៉ូ​យ ទើប បន្ត​ថា កាហ្វេ​ជា​ដំណាំ​មួយ​ប្រភេទ​ងាយស្រួល​ដាំ​នឹង​ថែទាំ​មិន​ពិបាក ដូច​ដំណាំ​ម្រេច​ទេ ។ ចំណែក​រយៈពេល​នៃ​ការ​ប្រមូល​ផល​មាន​រយៈពេល​២​ឆ្នាំ​កន្លះ​ដោយ​គិត​ចាប់ពី​ថ្ងៃ​ដាំ ។

កសិករ​ដដែល​បាន​បញ្ជាក់​ថា តម្លៃ​កាហ្វេ​កាលពី​ឆ្នាំ​២០១៧ បាន​ត្រឹម​៦​ពាន់​រៀល ទៅ​៧​ពាន់​រៀល​ប៉ុណ្ណោះ តែ​នៅ​ឆ្នាំ​នេះ​គាត់​អាច​លក់​បាន​តម្លៃ​មួយ​គីឡូក្រាម រហូត​ដល់​១​ម៉ឺន​រៀល ចំពោះ​គ្រាប់​កាហ្វេ​ស្ងួត ឯ​គ្រាប់​កាហ្វេ​ស្រល់ ក្នុង​មួយ​គីឡូក្រាម​តម្លៃ​៤​ពាន់​រៀល ដែល​បាន​ធ្វើ​ឲ្យ​គាត់​រួម​នឹង​កសិករ​ដ​ដៃ​ទៀត​ទទួល​បាន​ផល​ចំណេញ​ច្រើន​ពី​ដំណាំ​នេះ​។ ចំណែក​ទិន្នផល​ដែល​ទទួល​បាន គឺ​មួយ​ហិ​កតា​បាន​គ្រាប់​កាហ្វេ​ស្រល់​ប្រមាណ​៧​ទៅ​៨​តោន បើ​ហាល​ស្ងួត​អាច នៅ​សល​ត្រឹម​៤​ទៅ​៥​តោន ។

លោក យស ចាន់​ថា តំណាង​ក្រុមហ៊ុន Coffe Timor ប្រចាំ​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹង​ថា ក្រុមការងារ​របស់ លោក បាន​នឹង​កំពុង​បង្កើន​សកម្មភាព​ចុះ​បង្រៀន​នឹង​ជួយ​ផ្តល់​ជាដើម​ទុន សម្រាប់​បងប្អូន​ប្រជា​កសិករ​ដាំ​ដំណាំ​កាហ្វេ បែប​ធម្មជាតិ ដើម្បី​អាច​នាំ​ចេញ​ទៅ​ក្រៅប្រទេស ហើយ​ទទួល​បាន​តម្លៃ​ថ្លៃ ។​
​លោក​ចាន់​ថា បាន​ឲ្យ​ដឹង​ទៀត​ថា ក្រុមការងារ​របស់​លោក​បាន​ចុះ​ធ្វើ​សកម្មភាព​ជួយ​ដល់​ប្រជា​កសិករ​ដាំ​កាហ្វេ នៅ​ស្រុក​ពេ​ជ្រា​ដា​រយៈពេល​២​ឆ្នាំ​មក​ហើយ ដោយ​បាន​ផ្តល់​ជា​បច្ចេកទេស​ឧបករណ៍​ប្រើប្រាស់​ដើមទុន រួម​នឹង​ទទួល​ទិញ​គ្រាប់​កាហ្វេ​ពី​កសិករ​ក្នុង​តម្លៃ​ខ្ពស់​ជាង​ទីផ្សារ​ធម្មតា ។ តែ​បាន​តម្លៃ​ថ្លៃ​សម្រាប់​តែ​គ្រាប់​កាហ្វេ​ដែល​ដាំ ដោយ​គ្មាន​ប្រើ​ជី​កសិកម្ម​គីមី​ប៉ុណ្ណោះ នេះ​ជា​ការ​បញ្ជាក់​បន្ថែម​ពី​លោក​យស ចាន់​ថា ។

តំណាង​ក្រុមហ៊ុន Caffe Timor បាន​បង្ហាញ​ពី​ការ​ថែទាំ​កាហ្វេ គឺ​ចាំបាច់​ត្រូវ​ដើរ​បេះ​ខ្នែង​វា​ដុះ​ចេញពី​មែក និង​ត្រូវ​ស្រោច​ទឹក​នៅ​រដូវប្រាំង​ឲ្យ​បាន​ក្នុង​១​គុម្ព ចំណុះ​ទឹក​១០​ទៅ​២០​លី​ត្រ ក្នុង​១​ថ្ងៃ ។ បើ​នៅ​រដូវវស្សា​ទឹក​មិនបាច់​ស្រោច​ក៏​បាន​ព្រោះ​អាកាសធាតុ​ត្រជាក់ និង​មាន​ភ្លៀង​ធ្លាក់​សើម​ដី ។ តែបើ​ដី​ស្ងួត​អាច​ស្រោច​ទឹក​៣​ថ្ងៃ​ម្ដង និង​ថែម​ជី​ក្នុង​១​គុម្ព​២​បង្គី​សម្រាប់​ជី​កំ​ប៉ុ​ស្ត ។គាត់​បាន​អះអាង​ថា ការ​ថែទាំ​កាហ្វេ​ដិត​ដល់​វា​នឹង​ហុច​ផល​ក្នុង​រយៈពេល​៣​ឆ្នាំ នៅ​ឆ្នាំ​ទី​៤​ទើប​គេ​ចាប់ផ្ដើម​ប្រមូល​ផល​មែនទែន ។ ដើម​កាហ្វេ បើ​គេ​អាច​ថែទាំ​វា​បាន​ល្អ​ស្រោច​ទឹក​ដាក់​ថែម​ជី​គ្រប់គ្រាន់​វា​នឹង​ឲ្យ​ផល​បេះ​ផ្លែ​បាន​រហូត​ដល់​ជិត​២០​ឆ្នាំ ។ ហើយ​វា​អាច​ផ្តល់​ទិន្នផល​ប្រមាណ​ពី​៣​ទៅ​៦​តោន​ក្នុង​មួយ​ហិ​កតា ។

លោក សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹង​ថា «​សព្វថ្ងៃ​ផ្ទៃដី​ដាំ​ដំណាំ​កាហ្វេ​ក្នុង​ខេត្ត មាន​សរុប​ចំនួន​២៨៥ ហិ​កតា ក្នុង​នោះ​កាហ្វេ​ក្រុមហ៊ុន​ចំនួន​១៣៥​ហិ​កតា ។ ចំណែក​ទីផ្សារ​កាហ្វេ​សព្វ​ថ្ងៃនេះ​លោក​ប្រធាន​មន្ទីរ​បាន​ឲ្យ​ដឹង​ថា កំពុង​មាន​តម្រូវការ​ខ្ពស់​ដោយសារ​តែ​ប្រជាពលរដ្ឋ​ជា​ពិសេស​អ្នក​និយម​ពិសា​កាហ្វេ​បាន​យល់​ដឹង​ច្បាស់​ពី​ផល​ប្រ​យោ​ជ​ន៏​នៃ​ការ​ពិសា​កាហ្វេ​ធម្មជាតិ និង​កាហ្វេ​គីមី​មាន​ភាព​ខុស​គ្នា​ដូច​ម្តេច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ