ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​មិន​ជឿ​កុំ​ប្រមាទហាម​សាងសង់​ផ្ទះ​នៅ​ពេល​មានស្ត្រី​ពពោះ

5 ឆ្នាំ មុន

ពិត​ទេ​ដែល​ថា សាងសង់​ឬ​ជួសជុលផ្ទះ​នៅ​ពេល​ស្ត្រី​កំពុង​ពពោះ​នឹង​ធ្វើ​ឱ្យ​អាប់រស្មី​ដល់​ទារក? តាម​ក្បួន​ហុងស៊ុយ​បុរាណ​បាន​កំណត់​ទុក​មក​ថាបើ​សិន​ស្ត្រី​មានគភ៌​ក្នុងផ្ទះ​ត្រូវ​ចៀសវាង​ការ​លាបថ្នាំ​ផ្ទះ ជួសជុល​ផ្ទះបាយ ប្តូរ​ជើង​ចង្ក្រាន រួម​ទាំង​ការ​ជួសជុល​ក្នុងផ្ទះ​ជា​ដាច់ខាត ព្រោះ​គេ​មាន​ជំនឿ​ថា នឹង​ធ្វើ​ឱ្យ​ទារក​នៅ​ក្នុង​ផ្ទៃ​អាប់រស្មី និង​មានសំណាង​អាក្រក់ ។…

ពិត​ទេ​ដែល​ថា សាងសង់​ឬ​ជួសជុលផ្ទះ​នៅ​ពេល​ស្ត្រី​កំពុង​ពពោះ​នឹង​ធ្វើ​ឱ្យ​អាប់រស្មី​ដល់​ទារក?
តាម​ក្បួន​ហុងស៊ុយ​បុរាណ​បាន​កំណត់​ទុក​មក​ថាបើ​សិន​ស្ត្រី​មានគភ៌​ក្នុងផ្ទះ​ត្រូវ​ចៀសវាង​ការ​លាបថ្នាំ​ផ្ទះ ជួសជុល​ផ្ទះបាយ ប្តូរ​ជើង​ចង្ក្រាន រួម​ទាំង​ការ​ជួសជុល​ក្នុងផ្ទះ​ជា​ដាច់ខាត ព្រោះ​គេ​មាន​ជំនឿ​ថា នឹង​ធ្វើ​ឱ្យ​ទារក​នៅ​ក្នុង​ផ្ទៃ​អាប់រស្មី និង​មានសំណាង​អាក្រក់ ។ ខាងក្រោម​នេះ​ជា​បម្រាម​ដាច់ខាត​នៃ​មនុស្ស​បុរាណៈ

១-​ហាម​សាងសង់​ឬ​ជួសជុលផ្ទះ ព្រោះ​ផ្ទះ​ថ្មី​ដែល​ទើប​សាងសង់​រួច​ថ្មី​ៗ​តែង​ពោរពេញ​ទៅ​ដោយ​វត្ថុ​កខ្វក់ សំណើម ធុំក្លិន​មិនល្អ អាកាសធាតុ​មិនសូវ​ស្រឡះ​ដែល​មិន​ផ្តល់​ផល​ល្អ​ដល់​សុខភាព​ស្ត្រី​មានគភ៌​ឡើយ ។

២-​ព្រោះថា ការ​សាងសង់ ឬ​ជួសជុលផ្ទះ​ថ្មី ជា​ការ​បន្ថែម​ការងារ​ដល់​ស្ត្រី​ដែល​មានគភ៌​កាន់តែ​ធ្ងន់ធ្ងរ និង​អាច​ធ្វើ​ឱ្យ​រលូត​បាន ។

៣-​ចាស់​ៗ​បុរាណ​ជឿ​ថា ប្រ​សិន​ឱ្យ​ស្ត្រី​មានគភ៌​លី​សែង ជញ្ជូន​សម្ភារ​សាងសង់​ផ្ទះ​នឹង​ធ្វើ​ឱ្យ​វត្ថុ​ស័ក្តិសិទ្ធិ​រត់​ចេញ​ទៅ​អស់ ចំណែក​ទារក​ដែល​ត្រូវ​មានសំណាង​ប្រែ​មក​ជា​ភ័ព្វ​អាក្រក់​វិញ​ដូច​ជា ក្លាយជា​កម្មករ​សំណង់ ឬ​កម្មករ​លី​សែង​វត្ថុ​ធ្ងន់​ៗ​ជាដើម​ ។

ដោយសារ​តែ​ចាស់​ៗ​មាន​ជំនឿ​លើ​ហេតុផល​នេះ​ហើយ​ទើប​គេ​មិន​ឱ្យ​សាងសង់ ឬ​ជួសជុលផ្ទះ​នៅ​ពេល​មាន​ស្ត្រី​កំពុង​ពពោះ​នៅ​ក្នុងផ្ទះ​ជា​ដាច់ខាត ។