ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​ការទូត​កម្ពុជា​-​ឥណ្ឌូ​នេ​ស៊ី​ជំរុញ​ឲ្យ​មានការ​បង្កើន​កា​រត​ភ្ជាប់​ផ្លូវអាកាស ពាណិជ្ជកម្ម សុខាភិបាល អប់រំ​ទ្វេភាគី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហ​ប្រតិការ​អន្តរជាតិ​កាលពី​ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០១៨ ឲ្យ​ដឹង​ថា លោក ប្រាក់ សុ​ខុន…

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហ​ប្រតិការ​អន្តរជាតិ​កាលពី​ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០១៨ ឲ្យ​ដឹង​ថា លោក ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ទៅ​ចូលរួម និង​ធ្វើ​ជា​សហ​ប្រធាន​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​នៃ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​កម្ពុជា​-​ឥណ្ឌូ​នេ​ស៊ី​លើក​ទី​៤​ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​០៤ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ទីក្រុង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូ​នេ​ស៊ី ។

មុន​ពេល​ធ្វើ​ជា​សហ​ប្រធាន​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​លើក​ទី​៤ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន និង​លោក​ជំទាវ រ៉េ​ត​ណូ អិ​ល​.​ភី ម៉ារ​ស៊ូ​ឌី បាន​ជួប​ប្រជុំ​ទ្វេភាគី ដែល​ក្នុង​នោះ រដ្ឋមន្ត្រី​ការ​បរទេស​ទាំង​ពីរ បាន​ចែករំលែក​គ្នា​ទៅ​វិញ​ទៅ​មក​នូវ​សភាព​ការណ៍ ស្ដី​ពី​នយោបាយ និង​សេដ្ឋកិច្ច​សង្គម​បច្ចុប្បន្ន​នៃ​ប្រទេស​របស់​ខ្លួន និង​ទស្សនៈ​ស្ដី​ពី​បញ្ហា​តំបន់ ។

ក្នុង​អំឡុង​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី លើក​ទី​៤ ភាគី​ទាំង​ពីរ​បាន​បង្ហាញ​ទស្សនៈ​រួម​គ្នា​ថា​ខួប​អនុស្សាវរីយ៍​លើក​ទី​៦០ នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​ឥណ្ឌូ​នេ​ស៊ី នៅ​ឆ្នាំ​២០១៩ នឹង​ក្លាយទៅជា​ព្រឹត្តិការណ៍​ដ៏​មាន​សារៈសំខាន់ ក្នុង​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ ។

ភាគី​ទាំង​ពីរ​បាន​ស្វាគមន៍​គម្រោង​រៀបចំ​សកម្មភាព​រួម​គ្នា​ជា​ច្រើន ដើម្បី​ប្រារព្ធ​ព្រឹត្តិការណ៍​ដ៏​ឧឡា​រឹក​នេះ ។ ភាគី​ទាំង​ពីរ បាន​ពិភាក្សា​យ៉ាង​ទូលំទូលាយ និង​ស៊ីជម្រៅ លើ​ការ​អភិវឌ្ឍ​នៃ​ទំនាក់ទំនង​ទ្វេភាគី និង​វិធានការ​ក្នុង​ការ​ពង្រីក និង​ធ្វើ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​នូវ​កិច្ច​សហប្រតិបត្តិការ​ជា​ច្រើន ដូច​ជា ការពារ​ជាតិ​និង​សន្តិសុខ ពាណិជ្ជកម្ម​និង​វិនិយោគ កសិកម្ម កា​រត​ភ្ជាប់​ផ្លូវអាកាស ឧស្សាហ​កម្ម ថាមពល វប្បធម៌ ទេសចរណ៍ អប់រំ ព័ត៌មាន ការ​ដឹក​ជញ្ជូន និង​សុខាភិបាល​។

រដ្ឋមន្ត្រី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​លើកទឹកចិត្ត​ឲ្យ​បញ្ចប់​នីតិវិធី​ផ្ទៃក្នុង ដែល​ចាំបាច់​សម្រាប់​ការ​ចូល​ជា​ធរមាន​នៃ​កិច្ចព្រមព្រៀង​ស្ដី​ពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការពារ​ជាតិ ដែល​បាន​ចុះហត្ថលេខា​នៅ​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៧ និង​បាន​ស្វាគមន៍​គំនិត​ផ្ដួចផ្ដើម​បង្កើន​កិច្ច​សហប្រតិបត្តិការ​ឲ្យ​កាន់តែ​ជិត​ស្និទ្ធ​រវាង​ស្ថាប័ន​ការពារ​ជាតិ​ពាក់ព័ន្ធ​នៃ​ប្រទេស​ទាំង​ពីរ ៕

កែសម្រួលដោយ