ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខ​តំណែង បំពាក់​ឋានន្តរស័ក្តិ​និង​គ្រឿង​ឥស្សរិយយស​ជូន​មន្ត្រី​នគរបាល


ខេត្ត​ព្រះ​សីហ​នុ ៖ ព្រឹក​ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ប្រារព្ធ​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខ​តំណែង​បំពាក់​ឋានន្តរស័ក្តិ គ្រឿង​ឥស្សរិយយស និង​ប្រគល់​ប័ណ្ណសរសើរ​ជូន​មន្ត្រី​នគរបាល​ជាតិ​ចំនួន​១២៨​នាក់​។

ពិធី​ខាងលើ​នេះ​បាន​ប្រព្រឹត្ត​ឡើង ក្រោម​អធិបតីភាព​លោកនាយ​ឧត្តមសេនីយ៍​ប៉ែន វិបុល អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ប្រធាន​នាយកដ្ឋាន​បុគ្គលិក តំណាង​ដ៏​ខ្ពង់ខ្ពស់ លោកនាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត
នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង​លោក គង់ វិ​តានៈ អភិបាលរង​ខេត្ត​ព្រះ​សីហ​នុ ។

អញ្ជើញ​ចូលរួម​ជា​ភ្ញៀវ​កិត្តិយស​មាន​លោក លោកស្រី​ជា​ឧត្តមសេនីយ៍ត្រី​ស្នងការ ឧត្តមសេនីយ៍ត្រី​ស្នងការ​រង លោក​អភិបាលរង​ក្រុង​-​ស្រុក លោក លោកស្រី​ជា​ប្រធាន អនុប្រធាន​ការិយាល័យ​នគរបាល​ជំនាញ​នៃ​ស្នងការដ្ឋាន លោក អធិការ អធិការរង​ក្រុង​-​ស្រុក មន្ត្រី​នគរបាល​ចំណុះ​ស្នងការ​រ​ដ្ឋា​ន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​មក​ចូលរួម​យ៉ាង​កុះករ​។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៤:០៣ | ក្នុងស្រុក

សារលិខិត​ជូនពរ សម្តេច​កិត្តិ​ព្រឹទ្ធ​ប​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ក្នុង​ឱកាស​ដ៏​មហា​នក្ខត្តឫក្ស​ប្រារព្ធ​ខួបកំណើត​គម្រប់៦៤ឈាន​ចូល៦៥ឆ្នាំ

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ