ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​ប្រជុំ​សភា​តំបន់​អាស៊ី​-ប៉ា​ស៊ី​ហ្វិ​ក​លើក​ទី​២៧ នៅ​ខេត្តសៀមរាប

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​លើក​ទី​២៧ នៃ​វេទិការ​សភា​តំបន់​អាស៊ី – ប៉ា​ស៊ី​ហ្វិ​ក នៅ​ក្នុង​ខេត្តសៀមរាប នៅ​ក្នុង​ខែមករា​ខាង​មុខ​នេះ ក្រោម​ប្រធាន បទ…

រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​លើក​ទី​២៧ នៃ​វេទិការ​សភា​តំបន់​អាស៊ី – ប៉ា​ស៊ី​ហ្វិ​ក នៅ​ក្នុង​ខេត្តសៀមរាប នៅ​ក្នុង​ខែមករា​ខាង​មុខ​នេះ ក្រោម​ប្រធាន បទ «​ពង្រឹង​ភាព​ជា​ដៃគូ​សភា ដើម្បី​សន្តិភាព សន្តិសុខ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព » ។

ថ្លែង​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ស្តី​ពី​ការ​រៀបចំ និង​ចូលរួម​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​២៧ នៃ​វេទិការ​សភា​តំបន់​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក​ក្រោម​អធិបតីភាព​លោក ងួ​ន ញ៉ិល អនុប្រធាន​ទី​១ រដ្ឋសភា និង ជា​ប្រធាន​គណៈកម្មការ​រៀបចំ នា​ព្រឹក​ថ្ងៃ​ទី​៦ ធ្នូ​នេះ នៅ​វិមាន​រដ្ឋសភា​លោក ឡេ​ង ប៉េង​ឡុ​ង​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​បាន​លើក​ឡើង​ថា មក​ដល់​ពេល​នេះ​ក្រុមការងារ​​ទទួល​សុខ​ត្រូវ​តាម​ផ្នែក​បាន​រៀបចំ​កិច្ច​របស់​ខ្លួន​រួច​អស់ហើយ ។

លោក​ថា ឲ្យ​ដឹង​កិច្ចប្រជុំ​នេះ​នឹង​មាន ប្រទេស​ចូលរួម​១៧ ហើយ​ប្រទេស​៩​បាន​បញ្ជាក់​ពី​បេក្ខភាព​ចូលរួម​ដែល​មាន​ប្រតិភូ​សមាសភាព​៩០​រូប និង​ប្រទេស​៨​ទៀត​កំពុង​រៀបចំ​បញ្ជូន​សមាសភាព​មក​សភា​កម្ពុជា ។ លោក​ក៏​បាន​លើក​ឡើង​ថា អ្នកជំនាញ​ជប៉ុន​ក៏​បាន​ស្នើ​ឲ្យ​ប្រទេស​កម្ពុ​ដែល​ជា​ម្ចាស់​ជ្រើសរើស​សមាជិក​ជំនួស​សមាជិក​គណៈកម្មការ​ប្រតិបត្តិការ​នូវ​ក្រុម​សមាជិក​គណៈកម្មការ​ប្រតិបត្តិ​សភា​តំបន់​អាស៊ី​- ប៉ា​ស៊ី​ហ្វិ​ក ចំនួន​៤​ផង​ដែរ​បាន​ចប់​អាណត្តិ​ផង​ដែរ ។ ជាមួយ​គ្នា​នោះ​ដែរ លោក ឡេ​ង ប៉េង​ឡុ​ង ក៏​បាន​ឲ្យ​ដឹង​ថា ប្រទេស​ដែល​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ វេទិកា​សភា​តំបន់​អាស៊ី​បន្ទាប់​ពី​កម្ពុជា គឺ​ប្រទេស​អូស្ត្រាលី ។

លោកស្រី ឃួ​ន សុ​ដា​រី អនុប្រធាន​ទី​២ រដ្ឋសភា​បាន​លើក​ឡើង​ថា កិច្ច​ដែល​ក្រុមការងារ​ត្រូវ​រៀបចំ គឺ​ត្រូវធ្វើ​យ៉ាងណា​ឲ្យ​បាន​ចំ​សព្វគ្រប់​នៅ​ក្នុង​ខែធ្នូ​នេះ ។ លោកស្រី​ក៏​បាន​លើក​ចំណុច​សំខាន់​ចំនួន​៣ ក្នុង​កិច្ចប្រជុំ​ផង​ដែរ​គឺ ១-​កិច្ច​ការងារ​របស់​ស្ត្រី ២-​កិច្ច​ការងារ​រួម​នៃ​កិច្ចប្រជុំ​របស់ APPF និង​៣- កិច្ច​ការងារ​របស់ ACC ជាមួយ APPF ។

សូម​ជម្រាប​ថា វេទិកា​សភា​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក មានឈ្មោះ​ជា​ភាសា​អង់គ្លេស «The Asia Pacific Parliamentary Forum» បាន​បង្កើត​ឡើង​នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ក្នុង​ឆ្នាំ​១៩៩៣ ។ សភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចូល​ជា​សមាជិក​ពេញ​សិទ្ធិ​នៃ​វេទិកា​សភា​នេះ​កាលពី​ឆ្នាំ​១៩៩៥ ។ បច្ចុប្បន្ន (APPF) មាន​សមាជិក​ពេញ​សិទ្ធិ​ចំនួន​២៧​ប្រទេស ។ កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​២៧​នៃ​វេទិកា​សភា​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៧ មក​រា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ​សុខា សៀមរាប ក្រោម​ប្រធានបទ​ស្តី​ពី​« ពង្រឹង​ភាព​ជា​ដៃគូ​សភា ដើម្បី​សន្តិភាព សន្តិសុខ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ