ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកណានេះ? បង្កើត​បទល្មើស​នេសាទ​ធំៗ​ក្នុង​តំបន់​ទន្លេសាប…

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ មាន​សេចក្ដី​រាយ​ការ​ណ​៍ថា បច្ចុប្បន្ន​នេះ បទល្មើស​នេសាទ​គ្រប់​ប្រភេទ​នៅ​តំបន់​ទន្លេ​សាប​ក្នុង​ទឹកដី​ខេត្តបាត់ដំបង កំពុង​កើត​មាន​ពេញបន្ទុក​ស្ទើរ​គ្រប់​ទីកន្លែង ក្រោម​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​យ៉ាង​ពេញទំហឹង ពី​សំណាក់​មន្ត្រី​ក្នុង​ស្ថាប័ន​ពាក់ព័ន្ធ ដែល​មាន​ស្នាក់​ការ​បណ្ដែត​ទឹក​ប្រចាំ​តំបន់​ទន្លេសាប​នោះ រាប់​ទាំង​កម្លាំង​ចម្រុះ​…

ខេត្តបាត់ដំបង ​៖ មាន​សេចក្ដី​រាយ​ការ​ណ​៍ថា បច្ចុប្បន្ន​នេះ បទល្មើស​នេសាទ​គ្រប់​ប្រភេទ​នៅ​តំបន់​ទន្លេ​សាប​ក្នុង​ទឹកដី​ខេត្តបាត់ដំបង កំពុង​កើត​មាន​ពេញបន្ទុក​ស្ទើរ​គ្រប់​ទីកន្លែង ក្រោម​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​យ៉ាង​ពេញទំហឹង ពី​សំណាក់​មន្ត្រី​ក្នុង​ស្ថាប័ន​ពាក់ព័ន្ធ ដែល​មាន​ស្នាក់​ការ​បណ្ដែត​ទឹក​ប្រចាំ​តំបន់​ទន្លេសាប​នោះ រាប់​ទាំង​កម្លាំង​ចម្រុះ​ ដែល​តែង​ចុះ​បង្ក្រាប​បទល្មើស​ទាំងនេះ​ម្ដងម្កាល​ផង​។

ប្រភព​ពី​ប្រជា​នេសាទ​តូចតាច​បាន​ឲ្យ​ដឹង​ថា បទល្មើស​នេសាទ​ក្នុង​ទ្រង់ទ្រាយ​ធំដុំ​ ដែល​មាន​ច្រើន​ស្អេកស្កះ​ជាងគេ គឺ​នៅ​តំបន់​ «​ឡូ​ត៍នេសាទ​លេខ​២ និង​ក្បែរ​តំបន់​អភិរក្ស​សត្វ​ស្លាប​» ក្នុង​ទឹកដី​ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​​ភ្នំ​ ។ ប្រភព​ដែល​សុំ​មិន​ប្រាប់​ឈ្មោះ​រូប​នេះ ​បាន​ប្រាប់​ថា ឧ​បករ​ណ៍​ល្មើសច្បាប់​(​បរ​ណ​រ៉ាវ​)​ទាំងនោះ ភាគ​ច្រើន​ជា​របស់​ក្រុម​ឈ្មួញ​មាន​ដើមទុន​ធំ​ៗ និង​មាន​មន្ត្រី​ខិលខូច​នៅ​ពីក្រោយ​ខ្នង​​។ មន្ត្រី​សង្ស័យ​ខិលខូច​ទាំងនោះ​ មាន​៣​ស្ថាប័ន​ដែល​ខ្លាំង​ជាងគេ គឺ​មន្ត្រី​ជលផល អង្គភាព​យោធា និង​មន្ត្រី​កងរាជអាវុធហត្ថ​ប្រចាំ​ស្នាក់​ការ​៥០៨ ដែល​គ្រប់គ្រង​​ដោយ​មន្ត្រី​ឈ្មោះ​ពៅ ទុំ និង ទ្រី តិច​សែ​។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា មន្ត្រី​នៃ​ស្ថាប័នរដ្ឋ​ទាំង​៣​នេះ សុទ្ធតែ​មាន​ស្នាក់​ការ​បណ្ដែត​ទឹក​ប្រចាំ​តំបន់​ទន្លេសាប ក្នុងស្រុក​ឯក​ភ្នំ ស្រុក​សង្កែ និង​ស្រុក​មោង​ប្ញ​ស្សី ខេត្តបាត់ដំបង​ ។ ក្រុម​នេះ​ សុទ្ធតែ​តាំងខ្លួន​ថា ជា​អ្នក​ត្រូ​ត​ពិនិត្យ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នេសាទ ​។

ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ក្រុម​នេះ​ កំពុង​រួមដៃគ្នា​បង្កើត​ឲ្យ​មាន​បទល្មើស​នេសាទ​កាន់តែ​ខ្លាំង តាម​រយៈ​ការ​ឃុំ​ឃិ​ត​ចូល​ភាគហ៊ុន​បង្កើត​បទល្មើស​ជាមួយ​ឈ្មួញ​ដោយ​លាក់​មុខ ឬធ្វើ​ជា​ខ្នងបង្អែក​ឲ្យ​ក្រុម​ឈ្មួញ​ទុច្ចរិត​ ជា​ថ្នូរ​នឹង​ទ​ទូល​បាន​ផល​ប្រ​យោ​ជ​ន៍ ហើយ​បែរជា​តាម​ឈ្នា​នីស និង​កៀបសង្កត់​ជម្រិត​​យក​ប្រាក់​ពី​ប្រជា​នេសាទ​តូចតាច ​ដោយ​គ្មាន​ប្រណី​ដៃ​ឡើយ​ ។ ពលរដ្ឋ​បាន​បញ្ជាក់​​ដែរ​ថា ពេល​ខ្លះ ​ក្រុម​មន្ត្រី​ទាំងនេះ សំឡុត​និង​បង្ខំ​ឲ្យ​ពលរដ្ឋ​បត់ជើង​សំពះ​ប្រគល់​លុយ​ឲ្យ​ពួក​គេ ពេល​ដែល​ពួក​គេ​ខឹង​ពលរដ្ឋ​តវ៉ា​សុំ​បញ្ចុះតំលៃ​សូកប៉ាន់​ម្ដង​ៗ។

ដោយសារ​តែ​មិន​អាច​ទ្រាំ​នឹង​ការ​កៀបសង្កត់​ពី​សំណាក់​មន្ត្រី​ខិលខូច​បែប​នេះ​បាន កាលពី​ប៉ុន្មាន​ខែ​មុន​នេះ ប្រជាពលរដ្ឋ​ស្ទើរ​គ្រប់​ភូមិ នៅ​ក្នុង​ឃុំ​កោះ​ជី​វាំង ដែល​មានមុខ​របរ​នេសាទ បាន​នាំ​ធ្វើញ្ញតិ​ ឬ​ខិតប័ណ្ណ​ដាក់​ជួន​ទៅ​អាជ្ញាធរ​ស្រុក​ឯក​ភ្នំ ដើម្បី​សុំ​ឲ្យ​អាជ្ញាធរ​ដក​មន្ត្រី​ទាំងនេះ​ ចេញពី​ទន្លេសាប​ ។ ការ​ដាក់ញ្ញតិ ​ឬ​ខិត​ប័ណ្ណ​ទាមទារ​​នេះ គឺ​ធ្វើ​ឡើង​ចំ​ពេល ​ដែល​អាជ្ញាធរ​ស្រុក​នេះ កំពុង​ធ្វើ​វេទ​ការ​សាធារណៈ ។

ប្រជាពលរដ្ឋ​បាន​ទាមទា​សុំ​ឲ្យ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ជួយ​អន្តរា​គម​ន៍​​ដក​មន្ត្រី​ក្នុង​ស្ថាប័នរដ្ឋ​ទាំង​៣ ដែល​មាន​ស្នាក់​ការ​បណ្ដែត​ទឹក​ប្រចាំ​តំបន់​នោះ ចេញពី​ទន្លេសាប ដោយ​បាន​ចោទ​ថា ក្រុម​នេះ​ធ្វើទុក្ខបុកម្នេញ​យ៉ាង​ខ្លាំង​ទៅ​លើ​ប្រជា​នេសាទ​កំប៉ិកកំប៉ុក តែ​បានការ​ពារ​ក្រុម​ឈ្មួញ​ប្រព្រឹត្ត​បទល្មើស​ធំ​ៗ​ដែល​ជា​បក្ស
ពួក​របស់​ខ្លួន​។

ខ្លឹមសារ​ដែល​សរសេរ​នៅ​ក្នុង​ញតិ​ឬ​ខិតប័ណ្ណ​តវ៉ា​រាប់​សិប​សន្លឹក​នោះ ប្រជាពលរដ្ឋ​បាន​ផ្ដោត​ជា​ពិសេស​ទៅ​លើ​កម្លាំង​កងរាជអាវុធហត្ថ​ប្រចាំ​ស្នាក់​៥០៨ គ្រប់គ្រង​ដោយ​មន្ត្រី​ឈ្មោះ​ពៅ ទុំ និង​ឈ្មោះ​ទ្រី តិច​សែ ដែល​ពលរដ្ឋ​ចោទ​ថា បាន​ធ្វើទុក្ខបុកម្នេញ​ស្ទើរ​គ្រប់​រូបភាព ជាមួយនឹង​ការ​ជំរិត​ទា​ប្រាក់​គ្មាន​ប្រណី​ពី​ប្រជា​នេសាទ​តូចតាច​។

ព័ត៌មានលម្អិត​នឹង​មាន​ផ្សាយជូនលើទំព័រកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ