ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងមហាផ្ទៃ​សិក្សា​ដក​បម្រាម​អ្នកនយោបាយ​ប្រឆាំង​តុលាការ​ហាមឃាត់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ​នឹង​ពិនិត្យ​សិក្សា​ស្នើ​សុំ​ផ្តល់​នីតិសម្បទា ឬ​ដក​បម្រាម​ដល់​អ្នកនយោបាយ​ប្រឆាំង​ដែល​តុលាការ​កំពូល​ហាមឃាត់​អាច​ធ្វើ​នយោបាយ​វិញ​នៅ​ពេល​សេចក្តី ស្នើ​សុំ​វិសោធន​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ចូលរួម​ជា​ស្ថាពរ ។ សម្តេច ស ខេ​ង នាយក​រដ្ឋមន្ត្រី​ស្តីទី…

រាជធានី​ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ​នឹង​ពិនិត្យ​សិក្សា​ស្នើ​សុំ​ផ្តល់​នីតិសម្បទា ឬ​ដក​បម្រាម​ដល់​អ្នកនយោបាយ​ប្រឆាំង​ដែល​តុលាការ​កំពូល​ហាមឃាត់​អាច​ធ្វើ​នយោបាយ​វិញ​នៅ​ពេល​សេចក្តី ស្នើ​សុំ​វិសោធន​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ចូលរួម​ជា​ស្ថាពរ ។

សម្តេច ស ខេ​ង នាយក​រដ្ឋមន្ត្រី​ស្តីទី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​៦ ធ្នូ​ក្រោយ​បើក​សិក្ខាសាលា​ស្តី​ពី​កិច្ច​សន្ទនា​អន្តរ​ជំនឿ​សាសនា ដើម្បី​ពង្រឹង​សុខដុម​នី​យក ម្ម​សាសនា​លើក​ទី​៧ ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ «​សាសនិក​គ្មាន​គ្រឿងញៀន និង​ការ​គោរព ច្បាប់​ចរាចរណ៍​» ក្រសួងមហាផ្ទៃ​នឹង​ពិនិត្យ​លើ​កា​រដក​បម្រាម​ហាមឃាត់​ធ្វើ​សកម្មភាព នយោបាយ​លើ​លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រួម​ទាំង​មន្ត្រី​មួយ​ចំនួន ដែល​បាន​អនុវត្ត​សា​ដីកា​របស់​តុលាការ​កំពូល​នៅ​ពាក់កណ្តាល​ខែធ្នូ ខាង​មុខ​នេះ គឺ​បន្ទាប់​ពី​រដ្ឋសភា​អនុម័ត​វិសោធនកម្ម​លើ​មាត្រា​៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ជា​ស្ថាពរ ។

សម្ត​ច ក្រឡាហោម ស ខេ​ង នាយក​រដ្ឋមន្ត្រី​ស្តីទី «​ក្រសួង​នឹង​ពិនិត្យ​សិក្សា​លើ​កា​រដក​បម្រាម​លើ​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១៨​រូប​ក្រោយ​ច្បាប់​ចូល​ជា​ធរមាន​» ។ សម្តេច​ក៏​នៅ​លើក​ឡើង​ថា នៅ​ក្នុង​ច្បាប់​នោះ​គេ​បាន​ដាក់​ថា តាម​សំណើរ​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នាយក​រដ្ឋមន្ត្រី​លើក​សំណើរ​ទៅ​ព្រះមហាក្សត្រ ។ សម្តេច​ក្រឡាហោម បាន​បញ្ជាក់​ថា​«​អី​ញ្ចឹ​ង ខ្ញុំ​យល់​ថា អ្នក​ណា​ដែល​បាន​គោរព​សាលក្រម​គិតដល់​អ្នក​គោរព​សាលក្រម​មុន​អាទិភាព គឺ​អ្នក​ដែល​គោរព​សាលក្រម​មុន​» ។

ក្រោម​សំណួរ​ពី​អ្នក​សារព័ត៌មាន​ថា តើ​កា​រដក​បម្រាម​នេះ​អាច​មាន​លោក កឹ​ម សុខា ដែរ​ឬទេ ? សម្តេច ស ខេ​ង បាន ឆ្លើយ​ថា «​បើ​យល់​ថា អ្នក​ណា​គោរព​សាលក្រម​យើង​យល់​បាន​ហើយ​ខ្ញុំ​មិន​និយាយ​ទេ​»​។
សូម​ជម្រាប​ការ​លើក​ឡើង​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ស្តីទី​លើក​ឡើង ខណៈ​ដែល រដ្ឋសភា​កំពុង​ប្រញាប់​ក្នុង​ការ​ព​ន្លឿ​ន​ពិភាក្សា​លើក​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ដែល​គម្រោង​នោះ​អចិន្ត្រៃយ៍​រដ្ឋសភា​នឹង​បើក​កិច្ចប្រជុំ​ពិនិត្យ​ឡើង​វិញ​បន្ទាប់​ពី​គណបក្ស​ជំនាញ​រដ្ឋសភា​បាន​សិក្សា​រួច​នៅ​ថ្ងៃ​ទី​១១ ខែធ្នូ ខាង​មុខ​នេះ ។ សេចក្តីព្រាងច្បាប់​វិសោធនកម្ម​មាត្រា​៤៥​ថ្មី (​ស្ទួន​) ត្រូវ​បាន​អ្នកតំណាង​រាស្ត្រ​ចំនួន​៨៧​រូប​បាន​ស្នើ​សុំ​ធ្វើ​វិសោធនកម្ម​ទៅ​ជា​សេចក្តី​ស្នើ​ច្បាប់​មាត្រា​៤៥ ថ្មី (​ស្ទូ​ន​មួយ​) ។ បុគ្គល​ដែល​បាន​តុលាការ​សម្រេច​ហាមឃាត់​ការ​ធ្វើ​សកម្មភាព​នយោបាយ​នេះ​នឹង​អាច​ទទួល​បាន​វិញ នូវ​សិទ្ធិ​នយោបាយ​ពេញលេញ ដោយ​ពេញ​ច្បាប់ បន្ទាប់​ពី​ផុត​រយៈពេល​នៃ​ការ​ហាមឃាត់​ដែល​កំណត់​ដោយ​សាលដីកា​របស់ តុលាការ​កំពូល ឬ​ក្នុង​ករណី​ដែល​បុគ្គល​នោះ​ត្រូវ​បាន​ផ្តល់​នីតិសម្បទា​ឡើង​វិញ ដោយ​ព្រះមហាក្សត្រ​តាម​ដំណើរ​របស់​នាយក​រដ្ឋមន្ត្រី​តាម​សេចក្តី​ស្នើ​សុំ​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ។

សេចក្តី​ស្នើ​ច្បាប់​នេះ​ត្រូវ​បាន​អ្នកវិភាគ​នយោបាយ​នាំ​គ្នា​លើក​ឡើង​ថា ការ​បើកផ្លូវ​មួយ​ឲ្យ អ្នក​គោរព​សាលក្រម​តុលាការ​កំពូល​អាច​ឆាប់​មាន​សិទ្ធិ​ធ្វើ​នយោបាយ​វិញ ពិសេស​នោះ​ក្រុម លោក​កឹ​ម សុខា តែ​ម្តង ព្រោះថា ក្រុម​អ្នកគាំទ្រ​លោក​កឹ​ម សុខា ភាគី​ច្រើន​បាន​គោរព​តាម​សាលក្រម ចំណែក​ក្រុម​អ្នកគាំទ្រ​លោក សម រ​ង្ស៊ី មិន​បាន​គោរព​ទេ គឺ​នាំ​គ្នា​ធ្វើ​នយោបាយ​ទាំង​ជាប់​បម្រាម​របស់​តុលាការ ។

មន្ត្រីជាន់ខ្ពស់​គណបក្សកាន់អំណាច​ក៏​ធ្លាប់​បាន​បង្ហើប​ឲ្យ​ដឹង​ថា ក្រុម​លោក សម រ​ង្ស៊ី រួម​ទាំង​លោក សម រ​ង្ស៊ី និង​ត្រូវ​ឯក​កោ​ជា​មិន​ខាន ។ លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​នយោបាយ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៦ វិច្ឆិកា​ថា នា​ពេល​ខាង​មុខ បើសិនជា​មាន​ដំណោះស្រាយ​នយោបាយ​ណាមួយ​ស្រប​តាម​ស្មារតី​នៃ​សេចក្តីថ្លែងការណ៍​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដោយ​ឈរ​លើ​គោលការណ៍​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​នីតិរដ្ឋ និង​ការ​បង្រួបបង្រួម​ជាតិ​នោះ​អាច​នឹង​គ្មាន​ឈ្មោះ ទណ្ឌិត សម រង្សី នៅ​ក្នុង​ក្រប​ខណ្ឌ​នៃ​ដំណោះស្រាយ​ឡើយ ។ លោក​បញ្ជាក់​ថា​«​បើ​យ៉ាង​ដូច្នេះ​ទណ្ឌិត​សម រ​ង្ស៊ី នឹង​ត្រូវ​នាវា​លាចាក​កំពង់​ផែ​ចោល​ឲ្យ​នៅ​កំព្រា​ឯកោ​កណ្តាលវាល​វដ្តសង្សារ​តែ​ម្នាក់ឯង ហើយ​នៅ​ទីបំផុត​ទណ្ឌិត សម រ​ង្ស៊ី មាន​តែ ស្រឡះដៃ​ធេង​ប៉ុណ្ណោះ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ