ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​កម្មវិធី «Kubota Sharing The Future» របស់​គូ​បូ​តា​មាន​អត្ថន័យ​យ៉ាងណា​ដល់​សិស្ស​ក្រីក្រ​នៅ​ជនបទ?

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ ឆ្នាំ​នេះ​គឺជា​ឆ្នាំ​ទី​៤ ដែល​ក្រុមហ៊ុន​គូ​បូ​តា​កម្ពុជា បាន​ប្រារព្ធ​កម្មវិធី​សប្បុរសធម៌​របស់​ខ្លួន ដែល​មានឈ្មោះ​ថា “Kubota Sharing The Future” ដែល​ក្នុង​ឆ្នាំ​ទី​៤​នេះ…

​រាជធានី​ភ្នំពេញ​៖ ឆ្នាំ​នេះ​គឺជា​ឆ្នាំ​ទី​៤ ដែល​ក្រុមហ៊ុន​គូ​បូ​តា​កម្ពុជា បាន​ប្រារព្ធ​កម្មវិធី​សប្បុរសធម៌​របស់​ខ្លួន ដែល​មានឈ្មោះ​ថា “Kubota Sharing The Future” ដែល​ក្នុង​ឆ្នាំ​ទី​៤​នេះ គូ​បូ​តា​បាន​បរិច្ចាគ​កាបូប និង សម្ភារ​សិក្សា​សិស្ស​ចំនួន 20,000​ឈុត មាន​តំលៃ​ជាង​៩​ម៉ឺន​ដុល្លា ដែល​ព្រ​ព្រឹ​ត្តទៅ​នៅ​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្តបាត់ដំបង​កាលពី​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​លោក ស៊ូ អា​រ៉ា​ហ្វា​ត់ អភិបាលរង​នៃ​គ​ណះ​អភិបាលខេត្ត​បាត់ដំបង​។​

​កម្មវិធី​សប្បុរសធម៌​នេះ​ជា​ផ្នែក​មួយ​នៃ​ការ​អភិវឌ្ឍ​ន៏​និង​ការ​ទទួលខុសត្រូវ​ក្នុង​សង្គម ដែល​មាន​បំណង​ជួយ​ដល់​កុមារ​ដែល​ខ្វះខាត​នៅ​តាម​ជនបទ​ដាច់​ស្រ​យ៉ា​ល​ទូ​ទាំង​ប្រទេស​កម្ពុជា​អោយ​មានជីវិត​កាន់តែ​ប្រសើរ​ឡើង​។​

​លោក ភី​សា​នុ មី​លី​នតា​នុស អគ្គនាយករង​ទទួល​បន្ទុក​ផ្នែក​លក់​និង​សេវាកម្ម នៃ​ទីស្នាក់ការ​ធំ​ក្រុមហ៊ុន ស្យ៉ា​ម គូ​បូ​តា ខ​ប​ភឺ​រេ​សិន បាន​មាន​ប្រសាសន៍​ថា គោលនយោបាយ​របស់​ក្រុមហ៊ុន ស្យ៉ា​ម​គូ​បូ​តា គឺ​មិន​ត្រឹមតែ​សិក្សា​ស្រាវជ្រាវ​និង អភិវឌ្ឍន៍​ប​ចេ្ច​ក​វិទ្យា​គ្រឿងយន្ត​កសិកម្ម​ប៉ុណ្ណោះ​ទេ ថែម​ទាំង​សន្យា​បន្ត​កម្មវិធី​សប្បុរសធម៌​ដើម្បី​ជួយ​ដល់​សង្គម​ផង​ដែរ​។ ហេតុ​ដូច្នេះ​ហើយ​បានជា​គូ​បូ​តា​បាន​បង្កើត​កម្មវិធី “Kubota Sharing The Future” នេះ​អស់​រយៈ​ពេល៤​ឆ្នាំ​ជាប់​ៗ​គ្នា ដែល​បាន​ជួយ​ដល់​វិស័យ​អប់រំ និង​យុវជន ជាក់ស្តែង​គឺ​ការ​បរិច្ចាគ​កាបូប និង សម្ភារ​សិក្សា​ដល់​កុមារ​កម្ពុជា​ដែល​ខ្វះខាត​ជា​ច្រើន​ម៉ឺន​នាក់​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា កម្មវិធី​សប្បុរសធម៌​មួយ​នេះ​ទទួល​បាន​ជោគជ័យ​យ៉ាង​ធំធេង​ក្នុង​រយះ​ពេល​៣​ឆ្នាំ​ចុង​ក្រោយ​នេះ ដែល​សម្ភា​រះ​សិក្សា​ត្រូវ​បាន​ផ្តល់​ទៅ​ដល់​កុមារ​កម្ពុជា​ជា​ច្រើន​ម៉ឺន​នាក់ ដែល​បាន​ជួយ​ជ្រោម​ជ្រែង​ក្នុង​ការ​សិក្សា​របស់​ពួក​គេ​បាន​យ៉ាងច្រើន​គួរ​អោយ​កត់សំគាល់​។ ទោះបី​យ៉ាងណា​ក៏​ដោយ នៅ​មាន​តំបន់​ជា​ច្រើន​ទៀត​ដែល​នៅ​ខ្វះខាត ដូច្នេះ​ហើយ​បានជា គូ​បូ​តា​បន្ត​ធ្វើ​កម្មវិធី​នេះ​ក្នុងឆ្នាំនេះ​ដែល​ជា​ឆ្នាំ​ទី​៤​។ កាបូប និង​សម្ភារ​សិក្សា​សិស្ស​ចំនួន​២​ម៉ឺន​ឈុត​ត្រូវ​បាន​បរិច្ចាគ ដែល​ផ្តល់​ជូន​មន្ទីរ​អប់រំ​ខេត្តបាត់ដំបង​ចំនួន ៥០០០​ឈុត និង ១៥០០០​ឈុត​ទៀត​ផ្តល់​ជូន​ភ្នាក់ងារចែកចាយ​គូ​បូ​តា ដើម្បី​បរិច្ចាគ​ដល់​កុមារ​ខ្វះខាត​ជា​ច្រើន​ខេត្ត​ទូ​ទាំង​ប្រទេស​។​

​លោក ភី​សា​នុ មី​លី​នតា​នុស បាន​បន្ថែម​ទៀត​ថា ក្នុង​ឆ្នាំ​២០១៨​នេះ កម្មវិធី “Kubota Sharing The Future” មាន​ទិស​ដៅ​បរិច្ចាគ​កាបូប និង សម្ភារ​សិក្សា ចំនួន​៤៩០០០​ឈុត ដែល​ផ្តល់​ដល់​កម្ពុជា​ចំនួន​២០០០០​ឈុត ភូមា​ចំនួន ១៦០០០​ឈុត និង ឡាវ​ចំនួន ១៣០០០​ឈុត​។​ ​ការ​ផ្តល់​ជូន​នេះ​តាម​រយះ​ភ្នាក់ងារ​រដ្ឋាភិបាល និង​ភ្នាក់ងារចែកចាយ​គូ​បូ​តា​ក្នុង​ប្រទេស​និ​មួយ​ៗ ដើម្បី​បរិច្ចាគ​ទៅ​ដល់​កុមារ និង យុវជន​ដែល​កំពុង​ខ្វះខាត​។​

​ចាប់តាំងពី​ក្រុមហ៊ុន​គូ​បូ​តា​កម្ពុជា​ត្រូវ​បាន​បង្កើត​មក គូ​បូ​តា​មិន​ត្រឹមតែ​រៀបចំ​កម្មវិធី “Kubota Sharing The Future” នោះ​ទេ តែ​ក៏​បាន​បង្កើត​មជ្ឈមណ្ឌល​អប់រំ​ប​ចេ្ច​ក​ទេស​គូ​បូ​តា (KUBOTA Technical Education Center (KTEC) ដែល​ក្រោម​កិច្ច​សហប្រតិបត្តិការ​ណ៏​ជាមួយ​វិទ្យាស្ថាន​ប​ចេ្ច​ក​វិទ្យា​បាត់​ដំបង និង សាកល​វិទ្យាល័យ​មាន​ជ័យ ដែល​និង​អាច​អោយ​សិស្ស​និស្សិត​សិក្សា​ពី​គ្រឿងយន្ត​កសិកម្ម​ដើម្បី​ក្លាយជា​អ្នកជំនាញ​ក្នុង​វិស័យ​កសិកម្ម​នៅ​ពេល​អនាគត​៕ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ