ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសចិត្ត​! លួច​តាំងពី​ខេត្តកំពង់ស្ពឺ​មក​ជាប់អន្ទាក់​ខេត្តកណ្ដាល

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​លួច​កាច់​សោ​.​ក​ម៉ូតូ​១​គ្រឿង ដែល​ម្ចាស់​ចត​ទុក​នៅ​មុខ​ផ្ទះ​មួយ​កន្លែង ក្នុងភូមិ​សាស្ត្រ​ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។ បន្ទាប់​មក​បាន​ជិះ​គេចខ្លួន​ចូល​ទៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​អង្គស្នួល ខេត្តកណ្ដាល ខណៈនោះ​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល​សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ដំណាក់​អំពិល…

ខេត្តកណ្ដាល ៖ ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​លួច​កាច់​សោ​.​ក​ម៉ូតូ​១​គ្រឿង ដែល​ម្ចាស់​ចត​ទុក​នៅ​មុខ​ផ្ទះ​មួយ​កន្លែង ក្នុងភូមិ​សាស្ត្រ​ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។ បន្ទាប់​មក​បាន​ជិះ​គេចខ្លួន​ចូល​ទៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​អង្គស្នួល ខេត្តកណ្ដាល ខណៈនោះ​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល​សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ដំណាក់​អំពិល ប៉ុស្តិ៍​លំហាច និង​ប៉ុស្តិ៍​ព្រៃ​ពួច​ស្ទាក់ ចាប់ខ្លួន​បាន កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០១៨ ។

នៅ​ចំណុច​ភូមិ​ទួល​សាលា ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្តាល ។ ជនសង្ស័យ​ខាងលើ​ឈ្មោះ​ស៊ូ ច​ន្ទ្រា អាយុ​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិត​មាន​ទីលំនៅ​ក្នុងភូមិ​ស្នោរ​ទី​១ សង្កាត់​រការ​ធំ ក្រុង​ច្បា​មន ខេត្តកំពង់ស្ពឺ ។ នៅ​ក្រោយ​ពេល​ចាប់ខ្លួន​នគរបាល​ដកហូត​បាន​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥​ស៊េរី ឆ្នាំ​២០១៦ ពណ៌​ខ្មៅ​១​គ្រឿង ពាក់​ស្លាក​លេខ​កំពង់ស្ពឺ 1J-6689 មួក​កន្តឹប​ខ្មៅ មាន​អក្សរ NIKE ខ្សែដៃ​កាឡៃ​១​ខ្សែ កន្ត្រក ម៉ូតូ​ពណ៌​ខ្មៅ​១ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ​កម្លាំង​នគរបាល​បាន​ទទួល​ព័ត៌មាន​ពី​មហាជន​ល្អ​ថា មានមុខ​សញ្ញា​សង្ស័យ​ជា ចោរលួច​កាច់​សោ​.​ក ម៉ូតូ​១​គ្រឿង​ចេញពី​ភូមិសាស្ត្រ​ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។ ភ្លាម​ៗ​នោះ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ព្រៃ​ពួច លំហាច ដំណាក់​អំពិល និង​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ ស្រុក​អង្គស្នួល​​ចេញ​អន្តរាគមន៍ និង​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ​បាន​ភ្លាម​ៗ​តែ​ម្ដង ។

ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់​មក​បាន​នាំ​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល ហើយ​ពេល​នោះ​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​ខាងលើ​នោះ​មែន ។

ដោយ​លួច​យក​ចេញពី​មុខ​ផ្ទះ​មួយ​កន្លែង​មិន​ស្គាល់​ភូមិ ស្ថិត​នៅ​តាម​ផ្លូវលំ​ចូល​វត្ត​ធម្មតា​អរ ក្នុងស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។ ប៉ុន្តែ​មិន​បាន​កាច់​សោ​.​ក​ទេ គឺ​នៅ​ពេល​ធ្វើ​ដំណើរ​ឆ្លងកាត់​បាន​ប្រទះ​ឃើញ ម៉ូតូ​នោះ​មាន​សោ​ស្រាប់ ខ្លួន​ក៏​បាន​លួច​ជិះ​ចេញ​បន្ទាប់​មក​ក៏​ត្រូវ​បាន​នគរបាល​ចាប់ខ្លួន​តែ​ម្ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ