ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទ​ង្វើ​១៥​ចំណុច​ជា​តម្លៃ​មនុស្សជាតិ

5 ឆ្នាំ មុន

នាទី​ដែល​កូន​ត្រូវ​បដិបត្តិ​ចំពោះ​អ្នក​ដទៃ​ជា​ទូទៅ​ដោយ​ការ​ឱ្យ​នូវ​ទឹកចិត្ត​ល្អ​ស្មោះ​របស់​កូនៈ ១-​កូន​ត្រូវ​សម្លឹង​មើល​មនុស្ស​គ្រប់​គ្នា ដែល​បាន​ជួប​ដោយ​ក្រសែភ្នែក​ជា​មិត្ត​។ ២-​កូន​ត្រូវ​ចេះ​ញញឹម ឬ​មាន​ទឹកមុខ​ស្រស់ស្រាយ​ជាមួយ​មនុស្ស​ទាំងឡាយ​។ ៣-​កូន​ត្រូវ​ចេះ​សម្លឹង​មើល​ផ្នែក​ល្អ​របស់​មនុស្ស កូន​ត្រូវ​យល់​ថា អ្នក​ដែល​បាន​កើតមក​ជា​មនុស្ស​សុទ្ធតែ​ជា​អ្នក​ធ្លាប់​បាន​ធ្វើ​ល្អ កូន​មិន​ត្រូវ​មាក់ងាយ​អ្នក​ណា​ឡើយ​។ ៤-​កូន​ត្រូវ​ចេះ​គួរសម​ដោយ​របៀប​ល្អ​គ្រប់​យ៉ាងដូច​ជា…

នាទី​ដែល​កូន​ត្រូវ​បដិបត្តិ​ចំពោះ​អ្នក​ដទៃ​ជា​ទូទៅ​ដោយ​ការ​ឱ្យ​នូវ​ទឹកចិត្ត​ល្អ​ស្មោះ​របស់​កូនៈ

១-​កូន​ត្រូវ​សម្លឹង​មើល​មនុស្ស​គ្រប់​គ្នា ដែល​បាន​ជួប​ដោយ​ក្រសែភ្នែក​ជា​មិត្ត​។

២-​កូន​ត្រូវ​ចេះ​ញញឹម ឬ​មាន​ទឹកមុខ​ស្រស់ស្រាយ​ជាមួយ​មនុស្ស​ទាំងឡាយ​។

៣-​កូន​ត្រូវ​ចេះ​សម្លឹង​មើល​ផ្នែក​ល្អ​របស់​មនុស្ស កូន​ត្រូវ​យល់​ថា អ្នក​ដែល​បាន​កើតមក​ជា​មនុស្ស​សុទ្ធតែ​ជា​អ្នក​ធ្លាប់​បាន​ធ្វើ​ល្អ កូន​មិន​ត្រូវ​មាក់ងាយ​អ្នក​ណា​ឡើយ​។

៤-​កូន​ត្រូវ​ចេះ​គួរសម​ដោយ​របៀប​ល្អ​គ្រប់​យ៉ាងដូច​ជា ញញឹម​រក សំពះ ឱនក្បាល​បន្ទន់ខ្លួន តាម​ឋានៈ​របស់​ខ្លួន និង​តាម​ឋានៈ​របស់​អ្នក​ដទៃ​។

៥-​កូន​ត្រូវ​ចេះ​ស្តាប់​អ្នក​ដទៃ​និយាយ កុំ​និយាយ​កាត់​ដោយ​ឥត​របៀប បើ​និយាយ ត្រូវ​ឱ្យ​មាន​ប្រយោជន៍​។

៦-​កូន​ត្រូវ​ចេះ​ប្រើ​ពាក្យ​ទាំង​ពីរ​យ៉ាងនេះ ឱ្យ​ជា​ប្រចាំ គឺ​ពាក្យ​សូម​អរគុណ និង​ពាក្យ​សូម​អត់​ទោស​។

៧-​កូន​ត្រូវ​និយាយ​ដោយ​ពាក្យ​សុភាព ពីរោះ​ទាំង​ចំពោះ​មុខ​ទាំង​កំបាំង​មុខ​។​។

៨-​កូន​ត្រូវ​ចេះ​ឱ្យ​កម្លាំងចិត្ត ដោយ​ពាក្យ​សរសើរ​ជាដើម​ដល់​មនុស្ស​ល្អ​។

៩-​កូន​ត្រូវ​ចេះ​និយាយ​សរសើរ​ក្នុង​ផ្នែក​ល្អ​របស់​មនុស្ស​ណា ដែល​ជាទី​ស្រឡាញ់​ពេញចិត្ត​ដែល​កូន​កំពុង​តែ​និយាយ​ជាមួយ ជា​ការ​សរសើរ​ពិត​ៗ​។

១០-​កូន​ត្រូវ​ចេះ​បដិសេធ​នូវ​អ្វី​ដែល​កូន​មិន​យល់​ស្រប​តាម​ដោយ​មិន​ឱ្យ​គេ​ខូចចិត្ត​។

១១-​កូន​ត្រូវ​រួម​សន្ទនា​ក្នុង​អ្វី​ដែល​អ្នក​សន្ទនា​អាច​ឱ្យ​ការ​ចេះ​ដឹង​មក​កូន​បាន​។

១២-​កូន​ត្រូវ​យក​រឿង​ល្អ​ៗ ឬ​រឿង​អ្នក​ធ្វើ​ល្អ​មក​និយាយ​ក្នុង​ពេល​សន្ទនា​។

១៣-​កូន​ត្រូវ​អាស្រ័យ​បញ្ញា ពិចារណា​ចំពោះ​អ្នក​ដទៃ​ដែល​នៅ​ជុំវិញ​ខ្លួន​កូន ដោយ​កូន​មិន​ត្រូវ​អាង​អំណាច​អ្វីមួយ​ហើយ​ចាំតែ​ចាប់កំហុស​គេ​ឡើយ​។

១៤-​កូន​គួរតែ​រក​ពេល​វៀរចាក​ការ​និយាយ​មិនល្អ ឬ​រៀរ​ចាក​ការ​ខឹង​ក្រោធ​យ៉ាងតិច​ឱ្យ​បាន​មួយ​ថ្ងៃ​ក្នុង​មួ​យស​ប្តា​ហ៍​ទោះជា​ថ្ងៃ​ណា​ក៏​បាន​ដែរ​ ។

១៥-​កូន​ត្រូវ​សាង​ឧបនិស្ស័យ​ជួយ​អ្នក​ដទៃ ក្នុង​ការងារ​អ្វី​ដែល​កូន​អាច​ធ្វើ​បាន ដោយ​មិន​សម្លឹង​ផល​តបស្នង​ពី​គេ​វិញ​ឡើយ ត្រូវ​សន្សំ​សន្តាន​ករុណា​ឱ្យ​កាន់តែ​មាំទាំ​មុន​នឹង​លាចាក​លោក​នេះ​ទៅ ។ (​កូន​មាសឪពុក​)