ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​ម្ល៉ឹង​ផង​លោក​ម្ចាស់​!…​ក្រុមហ៊ុន​ហ៊ាន​កាត់​ក្បាល​តម្រូវ​មួក

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ រហូត​មក​ដល់​ពេល​នេះ ក្រុមហ៊ុន រឿ​ន ថា​វរិ​ទ្ឋ ដែល​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់ យក​លេស​ស្តា​រ​បាត​អាង និង​ជួសជុល ទំនប់​កុមារ…

ខេត្តកំពង់ឆ្នាំង ៖ រហូត​មក​ដល់​ពេល​នេះ ក្រុមហ៊ុន រឿ​ន ថា​វរិ​ទ្ឋ ដែល​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់ យក​លេស​ស្តា​រ​បាត​អាង និង​ជួសជុល ទំនប់​កុមារ ស្ថិត​នៅ​ក្នុងភូមិ​អ្នកតា​ហាង ឃុំ​កំពង់ត្រឡាច ស្រុក​កំពង់ត្រឡាច នៅ​មិន​ទាន់​មានច្បាប់ ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​ពី​មន្ទីរ​ក្រសួង​ពាក់ព័ន្ធ​នៅឡើយ​ទេ ខណៈ​ដែល​ក្រុមហ៊ុន  មួយ​នេះ​កំពុង​ធ្វើ​សកម្មភាព​បូម​ខ្សាច់​និង​ដឹក​ជញ្ជូន​ចេញ​រាល់ថ្ងៃ​។

សូម​រំលឹក​ដែរ​ថា ក្រុមហ៊ុន រឿ​ន ថា​វរិ​ទ្ឋ បាន​ដាក់​គ្រឿងចក្រ​មក​បូម​ខ្សាច់​នៅ​ទំនប់​កុមារ ក្រោម​ហេតុផល ជួសជុល​ទំនប់ ទ្វារ​ទឹក និង​ស្តារ​បាត​អាង តាម​ការ​ស្នើ​សុំ​របស់​សហគមន៍ ដែល​មាន​លោក ស៊ិ​ន សា​រ៉ាត់ តាំងខ្លួន​ជា​ប្រធាន​សហគមន៍ (​មាន​ក្នុង​ពាក្យ​ស្នើ​សុំ​ដាក់​ជា​ប្រធាន​សហគមន៍​) តែ​ក្រោយមក​ថា​ជា​តំណាង​ប្រជាពលរដ្ឋ ប៉ុន្តែ​សហគមន៍​នេះ មិន​ទាន់​ត្រូវ​បាន​ទទួលស្គាល់​ពី​ក្រសួងមហាផ្ទៃ​នៅឡើយ​ទេ​។ បន្ទាប់​ពី​បាន​អាជ្ញាប័ណ្ណ​ជួសជុល​ទំនប់​ស្ដារ​បាត​អាង និង​ទ្វារ​ទឹក​នៅ​ខាង​ចំណុច​ខាងលើ​រួច​មក ក្រុមហ៊ុន​រឿ​ន ថា​វរិ​ទ្ធ បែរជា​ដាក់​គ្រឿងចក្រ​បូម​ខ្សាច់​ធ្វើ​អាជីវកម្ម​ទៅ​វិញ​គឺ​ខុស​នឹង​ច្បាប់​ស្ដី​ពី​រ៉ែ និង​ថាមពល ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​កាលពី​ពេល​កន្លង​ទៅ លោក អ៊ុ​ក រស់ ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តកំពង់ឆ្នាំង បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា រឿង​ជួសជុល​ទំនប់ ស្ដារ​បាត​អាង​នៅ​ទំនប់​កុមារ គឺ​គេ​មានច្បាប់ វា​ជា​រឿង​ត្រឹមត្រូវ ប៉ុន្តែ​រឿង​បូម​ខ្សាច់​ធ្វើ​អាជីវកម្ម​គឺ​ខុស​នឹង​ច្បាប់​ស្ដី​ពី​ការ​គ្រប់គ្រង​រ៉ែ និង​ថាមពល​។ ហេតុនេះ ក្រុមហ៊ុន​ត្រូវ​តែ​ធ្វើ​ច្បាប់​សុំ​ពី​មន្ទីរ​រ៉ែ​និង​ថាមពល ដើម្បី​បង់​សួយសារអាករ អោយ​បាន​ត្រឹមត្រូវ ។

កាល​ណោះ​លោក អ៊ុ​ក រស់ ក្រោយ​ពី​ចុះ​ពិនិត្យ​ទីតាំង​បូម​ខ្សាច់​ខាងលើ ក៏​បាន​ប្រាប់​ថា បើ​មានច្បាប់​ស្តារ​បាត​អាង គឺ​អាច​បូម​បាន តែ​ហាម​ធ្វើ​អាជីវកម្ម​មាន​ន័យ​ថា បូម​បាន​តែ​ហាម​ដឹក​ខ្សាច់​ចេញ​យក​ទៅ​លក់​ធ្វើ​អាជីវកម្ម ចំណុច​សំខាន់​គឺ​នៅ​ត្រង់​ហ្នឹង ។

ក៏​ប៉ុន្តែ​មក​ដល់​ពេល​នេះ​ក្រុមហ៊ុន​នៅ​តែ​បូម​ខ្សាច់​ដឹក​ចេញ​ទៅ​លក់​ដោយ​រលូន ជា​រៀងរាល់ថ្ងៃ ទាំង​មិន​ទាន់​មានច្បាប់​ត្រឹមត្រូវ​នៅឡើយ ហើយ​ជុំវិញ​បញ្ហា​នេះ នៅ​រសៀល​ថ្ងៃ​ទី ៥​ខែធ្នូ​ឆ្នាំ ២០១៨ នេះ លោក អ៊ុ​ក រស់ បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ក្រុមហ៊ុន​រឿ​ន ថា​វរិ​ទ្ឋ ពិតជា​មិន​ទាន់​មានច្បាប់​នៅឡើយ​ទេ កំពុង​តែ​រត់​ច្បាប់
(​ម្យ៉ាងដែរ​) ។

យ៉ាងនេះ​ក្តី មក​ដល់​ពេល​នេះ​មាន​រយៈពេល ជាង​១​ខែ​ហើយ​នៅ​មិន​ទាន់​បាន​ច្បាប់​នៅឡើយ ហើយ​បើ​បែប​នេះ​មែន គឺ ប្រៀប​បាន​និង​អត្ថន័យ​ថា ក្រុម​ខាងលើ​នេះ «​កំពុង​កាត់​ក្បាល តម្រូវ​មួក គឺ​មិនមែន​កាត់​មួក​តម្រូវ​ក្បាល​នោះ​ទេ​» ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ