ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា និង​ភាព​ជំពាក់ជំពិន​នៅ​អង្គការសហប្រជាជាតិ​ក្នុង​នាម​ជា​សមាជិក​មួយ

5 ឆ្នាំ មុន

ប្រទេស​កម្ពុជា​មាន​ភាព​ជំពាក់ជំពិន​ជា​ច្រើន​នៅ​ក្នុង​អង្គការសហប្រជាជាតិ ។ ប៉ុន្តែ​មាន​មនុស្ស​មិន​ច្រើន​ទេ​បាន​យល់​ដឹង​ច្បាស់​អំពី​បេសកកម្ម​កម្ពុជា​នៅ​ក្នុង​អង្គការ​ពិភពលោក​មួយ​នេះ ។ តើ​យើង​គួរ​ធ្វើ​ដូច​ម្តេច ដើម្បី​ដឹង​ច្បាស់​អំពី​ការងារ​នៅ​អង្គការសហប្រជាជាតិ និង​ទំនាក់ទំនង​របស់​កម្ពុជា​នៅ​ក្នុង​អង្គការ​នេះ ? «​មាន​តែ​ការ​អាន និង​ស្តាប់​ឲ្យ​បាន​ច្រើន​ទេ…

ប្រទេស​កម្ពុជា​មាន​ភាព​ជំពាក់ជំពិន​ជា​ច្រើន​នៅ​ក្នុង​អង្គការសហប្រជាជាតិ ។ ប៉ុន្តែ​មាន​មនុស្ស​មិន​ច្រើន​ទេ​បាន​យល់​ដឹង​ច្បាស់​អំពី​បេសកកម្ម​កម្ពុជា​នៅ​ក្នុង​អង្គការ​ពិភពលោក​មួយ​នេះ ។

តើ​យើង​គួរ​ធ្វើ​ដូច​ម្តេច ដើម្បី​ដឹង​ច្បាស់​អំពី​ការងារ​នៅ​អង្គការសហប្រជាជាតិ និង​ទំនាក់ទំនង​របស់​កម្ពុជា​នៅ​ក្នុង​អង្គការ​នេះ ? «​មាន​តែ​ការ​អាន និង​ស្តាប់​ឲ្យ​បាន​ច្រើន​ទេ ទើប​ការ​និយាយ និង​កា​រប​ញេ្ច​ញ​មតិ​របស់​យើង​មាន​តម្លៃ​ជា​គតិ​ដល់​អ្នក​ស្តាប់​របស់​យើង ។ ចំណេះ​ទូលំទូលាយ​អាច​រកបាន​តាម​រយៈ​សៀវភៅ​នេះឯង ដែល​អាច​ចាត់​ទុក​ថា ជា​គ្រូ​បន្ថែម​ម៉ោង​របស់​យើង​គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង​» ។

នេះ​បើ​តាម​ប្រសាសន៍​របស់​លោក យោង ចាន់​សុភារ ដែល​បច្ចុប្បន្ន​ជា​ប្រធាន​នាយកដ្ឋាន​នៃ​ក្រសួងការបរទេស និង​សហ​ប្រ​តិ​ប​តិ្ត​ការ​អន្តរជាតិ ។ សម្រាប់​ពិ​ពរ​ណ៌​សៀវភៅ​កម្ពុជា​លើក​ទី​៧ ឆ្នាំ​នេះ លោក សុភារ សូម​ចូលរួម​ដាក់​តាំង​ជា​លើក​ទី​២ នូវ​សៀវភៅ​របស់​លោក ក្រោម​ចំណងជើង​ថា «​តើ​គេ​ធ្វើ​អ្វីខ្លះ នៅ​អង្គការសហប្រជាជាតិ ?​» ដែល​ជា​ស្នាដៃ​ក្នុងអំឡុងពេល​ដែល​លោក​បាន​បំពេញ​មុខងារ​ជា​អ្នកការទូត​ក​ម្ព​ជា​យើង រយៈពេល​៣​ឆ្នាំ​នៅ​អង្គការសហប្រជាជាតិ​ប្រចាំ​ក្រុង​ញូ​វ​យ៉​ក​នា​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ ។

លោក យោង ចាន់ សុភារ បាន​ប្រាប់​ថា សៀវភៅ​ដែល​លោក​បាន​ចំណាយពេល​ជិត​២​ឆ្នាំ​សរសេរ​នេះ​នឹង​នាំ​មិត្ត​អ្នក​អាន​ឲ្យ​យល់​ដឹង​ពី​អង្គការសហប្រជាជាតិ និង​ការ​ជំពាក់​វ័ក​វិ​ន​របស់​កម្ពុជា ក្នុង​អង្គការ​នេះ​ក្រោយ​កម្ពុជា​ចូល​ជា​សមាជិក​នៃ​អង្គការ​នេះ​អស់​រយៈពេល​៦៣​ឆ្នាំ​មក ។ អ្វី​ដែល​គួរ​ចង់​ដឹងផង​ដែរ​នោះ គឺ​សៀវភៅ​នេះ​មាន​រៀបរាប់​ពី​ដំណើ​ការ​កាត់ក្តី​ប្រាសាទព្រះវិហារ​របស់​តុលា​រការ​យុ​តិ្ត​ធម៌​អន្តរជាតិ (ICJ) ការ​កាន់កាប់​អាសនៈ​កម្ពុជា​ដ៏​វែង​អន្លាយ​ដោយ​រដ្ឋាភិបាល​ខ្មែរក្រហម​នៅ​ពេល​នោះ និង​មាន​រៀបរាប់​អំណាច​របស់​អគ្គលេខាធិការ​ក៏​ដូច​ជា ក្រុមប្រឹក្សាសន្តិសុខ និង​មហាសន្និបាត​អង្គការសហប្រជាជាតិ និង​ថា តើ​សេចក្តី​សម្រេចចិត្ត​មាន​ន័យ​យ៉ាងដូចម្តេច និង​ក៏​ដូច​ជា ចំណុច​លេចធ្លោ​នៃ​មាត្រា​របស់​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ ។

លោក សុភារ សំណូមពរ​ឲ្យ​សិស្ស​និ​សិ​ត្ស​លោកឪពុក​អ្នក​ម្តាយ​ចូលរួម​តាំង​ពិ​ពរ​ណ៌​សៀវភៅ​កម្ពុជា​ឆ្នាំ​នេះ ពី​ថ្ងៃ​ទី​៧​ដល់​ថ្ងៃ​ទី​៩ ខែ​ធ្នួ នៅ​បណ្ណាល័យ​ជាតិ​ជិត​វត្ត​ភ្នំ​ឲ្យ​បាន​កាន់តែ​កុះករ ព្រោះ​មាន​សៀវភៅ​គ្រប់​បែប​យ៉ាង​ទាំង​សម្រាប់​កុមារ និង​មនុស្ស​ចាស់ និង​ក៏​ដូច​ជា ការ​លើកទឹកចិត្ត​ដល់​អ្នកនិពន្ធ​ខ្មែរ​យើង​ឲ្យ​បន្ត​សរសេរ​សៀវភៅ​ជា​មេរៀន​ល្អ​ៗ​សម្រាប់​អ្នក​ជំនាន់​ក្រោយ ក៏​ដូច​ជា រួមចំណែក​ដល់​ប្រទេស​ជាតិ​យើង​កាន់តែ​រឹង​មាំ​ង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ