ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​ជា​ម្ចាស់​…​នេះ​ឬ​សមុទ្រ​ក្រុងព្រះសីហនុ ម្តេច​ប្រែជា​ខ្មៅ?

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ជំងឺ​បរិស្ថាន​នៅ​មាត់សមុទ្រ​ខ្មែរ​ក្នុង​ក្រុងព្រះសីហនុ កំពុង​ចោទ​ជា​បញ្ហា​មិន​ឈប់​ឈរ ខណៈ​ឆ្នេរសមុទ្រ​ខ្មែរ ​បាន​ជាប់​ជា​ឆ្នេរ​ស្អាត​ជាងគេ​លើ​ពិភពលោក ដែល​ជា​មោទនភាព​មួយ​សម្រាប់​ជាតិ  តែ​ផ្ទុយ​ទៅ​វិញ​ ឆ្នេរ​ខ្សាច់​ដ៏​ស​ស្អាត​និង​ទឹកសមុទ្រ​ដ៏​ថ្លាយង់ ​កំពុងត្រូវ​បាន​បំពុល…

ខេត្ត​ព្រះ​សីហ​នុ ៖ ជំងឺ​បរិស្ថាន​នៅ​មាត់សមុទ្រ​ខ្មែរ​ក្នុង​ក្រុងព្រះសីហនុ កំពុង​ចោទ​ជា​បញ្ហា​មិន​ឈប់​ឈរ ខណៈ​ឆ្នេរសមុទ្រ​ខ្មែរ ​បាន​ជាប់​ជា​ឆ្នេរ​ស្អាត​ជាងគេ​លើ​ពិភពលោក ដែល​ជា​មោទនភាព​មួយ​សម្រាប់​ជាតិ  តែ​ផ្ទុយ​ទៅ​វិញ​ ឆ្នេរ​ខ្សាច់​ដ៏​ស​ស្អាត​និង​ទឹកសមុទ្រ​ដ៏​ថ្លាយង់ ​កំពុងត្រូវ​បាន​បំពុល ។

ជាក់ស្តែង​ នៅ​ចន្លោះ​សណ្ឋាគារ​សុខា និង​សណ្ឋាគា​ស៊ី​ហ៊ួ ស្ថិត​ក្នុងភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ទឹក​សម្អុយពណ៌​ខ្មៅ​ ពោរពេញ​ដោយ​ពពុះបាន​ហូរ​ចូល​សមុទ្រជា​រៀងរាល់ថ្ងៃ​ ដែល​មតិ​មហាជន​ជា​ច្រើន​បាន​ដាក់​ការ​សង្ស័យ​ថា អាច​មក​ពី​សណ្ឋាគារ​ទាំង​ពីរ​នេះ ​បង្ក​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​បរិស្ថាន​ទឹកសមុទ្រ​តំបន់​នោះ​យ៉ាង​អាក្រក់រក​អ្វី​ប្រៀប​មិន​បាន ។

មហាជន​ ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ​ជា​ច្រើន​ដែល​មក​លេង​កម្សាន្ត​នៅ​ក្នុង​ក្រុងព្រះសីហនុ ជា​ពិសេស​ គឺ​ភ្ញៀវ​ស្នាក់​នៅ​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំទាំង​២​ខាងលើ បាន​ធ្វើការ​រិះគន់​ត្រង់​ៗ​ទៅ​លើ​ការ​បង្ហូរទឹក​សម្អុយ​ចូល​សមុទ្រ​ដោយ​គ្មាន​ការ​ទប់ស្កាត់​ធ្វើ​ឱ្យ​ឆ្នេរសមុទ្រ​ខ្មែរ​ កំពុង​ប្រឈម​យ៉ាងធ្ងន់ធ្ងរ​លើ​វិស័យ​ទេសចរណ៍​ពីព្រោះ​ភ្ញៀវ​ទេសចរ ដែល​បាន​មក​ខេត្ត​ព្រះ​សីហ​នុ​ គោលបំណង​របស់​ពូក​គេ​ម្នាក់​សុទ្ធ​សឹង​ផ្តោត​ជា​សំខាន់​ទៅ​លើ​ការ​ងូតទឹក​សមុទ្រ​ដ៏​ថ្លាយង់ ប៉ុន្តែ​បើ​ទឹកសមុទ្រ​គ្មាន​អនាម័យ ហើយ​បរិស្ថាន​តាម​ឆ្នេរ​ខ្សាច់​ពោរពេញ​ភាព​អាប់អួរ​ដូចនេះ​តើ​មាន​ភ្ញៀវ​ទេសចរ​ឯណា​គេ​ចង់​មក​លេង​ទៀត ។ នេះ​ជា​បញ្ហា​មិន​ទ​ទូល​ខុស​ត្រូវ​មួយ ដែល​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ខេត្ត​ព្រះ​សីហ​នុ​គួរ​ពិចារណា​ឡើង​វិញ ។

តាម​ប្រភព​ព័ត៌មាន​បាន​និយាយ​ថា ទឹក​សម្អុយ​បែប​នេះ មិនមែន​ទើបតែ​កើត​មាន​នោះ​ទេ គឺ​កើត​មាន​យូរ​ឆ្នាំ​មក​ហើយ ប៉ុន្តែ​គ្រាន់តែ​កន្លង​មក មិន​ទាន់​មានការ​សាងសង់​សណ្ឋាគារ​ស៊ី​ហ៊ូរ ទឹក​សម្អុយ​ដែល​ហូរ​ចាក់​ចូល​សមុទ្រ​នោះ វា​មិន​ទាន់​ច្រាល​បុក​មក​ឆ្នេរ​ខ្សាច់​នោះ​ទេ គឺ​វា​ហូរ​ចូល​ទៅ​ផុត​ៗ​តែ​ម្តង ។ ប៉ុន្តែ​សម្រាប់​រយៈ ពេល​ប្រមាណ​២​ឆ្នាំ ចុង​ក្រោយ​នេះ បន្ទាប់​ពី​សណ្ឋាគារ​ស៊ី​ហ៊ូរ ធ្វើ​ផៃ​ទូក​បិទ​ចំ​ច្រក​ទឹក​ហូរ​ធ្វើ​ឲ្យ​ទឹក​សម្អុយ​ដែល​ហូរ​ចាក់​ចូល​សមុទ្រ​បាន​ហូរ​វិលវល់ មិន​ទៅ​មុខ​មិន​ទៅ​ក្រោយ បែរជា​បាចសាច​ពេញ​លើ​ឆ្នេរសមុទ្រ​កន្លែង​ភ្ញៀវ​ទេសចរ​ចុះ​លេង​ទឹក​យ៉ាង​ពេញបន្ទុក​តែ​ម្តង ជា​ហេតុ​ធ្វើ​ឱ្យ​ភ្ញៀវ​ខ្ពើម​មិន​អាច​លេង​ទឹកបាន ។

ទោះជា​យ៉ាងនេះ​លោក សា​មុត សុធា​រិ​ទ្ធ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​បាន​ទ​ទូល​ស្គាល់​ថា ពិតជា​មាន​បញ្ហា​នេះ​មែន ដោយ​លោក​ធ្វើការ​បញ្ជាក់​ថា ជុំវិញ​បញ្ហា​ទឹក​សម្អុយ​ខាងលើ​នេះ ខាង​ក្រសួង​ដែនដី​បាន​ចុះ​មក​ធ្វើការ​សិក្សា​ និងចាប់ផ្តើម​ធ្វើ​អាង​ចម្រោះ​ហើយ ដើម្បី​ការពារ​មិន​ឲ្យ​ទឹក​សម្អុយ​ហូរ​ចូល​សមុទ្រ​បន្ត​ទៀត​ទេ ដូច នេះ​នៅ​ពេល​អាង​ចម្រោះ​កសាង​រួចរាល់ ឆ្នេរសមុទ្រ​ខាងលើ​និង​ល្អ​ប្រសើរ​ឡើង​វិញ ។

ទោះបី​មានការ​បង្ហាញ​ពី​ចេតនា​លុប​បំបាត់​បញ្ហា​ទឹក​សម្អុយ​បង្ហូរ​ចូល​សមុទ្រ​បែប​នេះ​ក្តី ក៏​អ្វី​ៗ​មិន​ទាន់​បាន​ចាប់ផ្តើម​នៅឡើយ​ទេ មិនដឹង​ថា ខែ​ណា ឆ្នាំ​ណា​ទេ ខណៈ​ដែល​ទឹក​សម្អុយ​បាន​ហូរ​បំផ្លាញ​ឆ្នេរសមុទ្រ​ទៅ​ហើយ​នោះ តើ​ឆ្នេរសមុទ្រ​ដែល​ស្អាត​ជាងគេ​លើ​ពិភពលោក​នឹង​ក្លាយទៅជា​យ៉ាងណា ?

អត្ថបទសរសេរ ដោយ