ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កា​ន់តែ​ថ្មីចែស​ទៀត…ស្រី​ស្អាត​​ស្រាត​​​លក់​​អាផាត​​មិន

5 ឆ្នាំ មុន

តាម​ប្រភព​​ពី Shanghaiist បានឱ្យ​ដឹង​ថា ក្រុមហ៊ុន​រកស៊ី​លក់​អា​ផាត​មិន​មួយ​ នៅ​ក្នុង​ទីក្រុង Nanning ខេត្ត Guangxi ត្រូវ​បាន​ប៉ូ​លិស​​ចុះ​បិទ​ការ​រកស៊ី ក្រោយ​ពី​ល្បី​ក្នុង​បណ្តាញ​សង្គម…

តាម​ប្រភព​​ពី Shanghaiist បានឱ្យ​ដឹង​ថា ក្រុមហ៊ុន​រកស៊ី​លក់​អា​ផាត​មិន​មួយ​ នៅ​ក្នុង​ទីក្រុង Nanning ខេត្ត Guangxi ត្រូវ​បាន​ប៉ូ​លិស​​ចុះ​បិទ​ការ​រកស៊ី ក្រោយ​ពី​ល្បី​ក្នុង​បណ្តាញ​សង្គម ខាង​យក​ស្រី​ស្អាត​មក​ស្រាត​អាវ​ ដើម្បី​ទាក់​ទាញ​​ភ្ញៀវ​​ទិញ​ ។

អស់​រយៈពេល​ជាង​មួ​យស​ប្តា​ហ៍ ដែល​រូបភាព​និង​វី​ឌី​អូ​ជា​ច្រើន​បង្ហោះ​នៅ​លើ​អ៊ី​ន​ធើ​ណេ​ត ស្តី​ពី​ការ​យក​ស្រី​ស្អាត​មក​ដោះ​អាវ​ផ្សព្វផ្សាយ​ ពី​គម្រោង​លក់​អា​ផាត​មិន ​។ សុដន់​របស់​ពួក​គេ​ត្រូវ​បាន​បាំងបិទ ដោយ​ការ​គួរ​រូប​មេអំបៅ​ ។ ពួក​គេ​មិន​មាន​អាវ​ពាក់​នោះ​ទេ ហើយ​ត្រូវ​ឲ្យ​ស្លៀកសំពត់​ខ្លី​មួយ​ច​ង្អា​ម ​។ នៅ​លើ​ខ្នង​របស់​ស្រី​ស្អាត​នីមួយ​ៗ មាន​រូប​ប្លង់​ជាន់​នីមួយ​ៗ​របស់​អា​ផាត​មិន គូរ​ពីលើ​ស្បែក​ដ៏​សខ្ចី​ញ៉េញ​។

ម្ចាស់​គម្រោង​ធ្វើ​បែប​នេះ​ ក៏​ព្រោះតែ​ចង់​ទាក់ចិត្ត​មនុស្ស​គ្រប់​គ្នា​ឲ្យ​ដឹង​ពី​គម្រោង​របស់​ខ្លួន​។ ពិត​ណាស់​! នរណា​ក៏​ស្គាល់​ពី​គម្រោង​នេះ​ដែរ នៅ​ប្រទេស​ចិន សូ​ម្បី​តែ​ប៉ូ​លិស​ !គ្រាន់តែ​ល្បី​បាន​មួយ​ភ្លែត ប៉ូ​លិស​បាន​ចុះ​ទៅ​បិទ​ទីស្នាក់ការ​លក់​គម្រោង​អា​ផាត​មិន​នេះ​ចោល​។ អ្នក​ដែល​ចង់ទៅ​មើល​ស្រី​ស្អាត ក៏​លែង​បាន​មើល​ទៀត​ដែរ​ ។

អត្ថបទសរសេរ ដោយ