ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រមណីយដ្ឋាន​អង្គរ​លែង​ប្រឈម​នឹង​បញ្ហា​អសន្តិសុខ ប្រាសាទ និង​ការ​លួច​វត្ថុ​បុរាណទៀត​ហើយ ​!

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ថ្លែង​ក្នុង​ស​ន្ទ​រក​ថា​នៃ​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៣១ និង​ពេញអង្គ​លើក​ទី​២៥​នៃ​ការ​បង្កើត​គណៈកម្មាធិការ​អន្តរជាតិ សម្របសម្រួល កិច្ច​គាំពារ និង​អភិវឌ្ឍន៍​តំបន់​អង្គរ​ហៅ​កាត់​ថា អាយ​ស៊ី​ស៊ី​-​អង្គរ (ICC-Angkor) លោក​ជំទាវ…

ខេត្តសៀមរាប ៖ ថ្លែង​ក្នុង​ស​ន្ទ​រក​ថា​នៃ​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៣១ និង​ពេញអង្គ​លើក​ទី​២៥​នៃ​ការ​បង្កើត​គណៈកម្មាធិការ​អន្តរជាតិ សម្របសម្រួល កិច្ច​គាំពារ និង​អភិវឌ្ឍន៍​តំបន់​អង្គរ​ហៅ​កាត់​ថា អាយ​ស៊ី​ស៊ី​-​អង្គរ (ICC-Angkor) លោក​ជំទាវ ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា បាន​បង្ហាញ​ពី​គោលបំណង​នៃ​ការ​ប្រារព្ធ​ខួប​លើក​ទី​២៥​ឆ្នាំ គឺ​ដើម្បី​រំឭក​ឡើង​វិញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​ទាំងអស់​គ្នា​កាលពី​២៥​ឆ្នាំ​មុន ក៏​ដូច​ជា​បង្ហាញ​ពី​ភាព​ជោគជ័យ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា និង​សហគមន៍​អន្តរជាតិ​ទទួល​បាន ដោយ​ជម្នះ​នូវ​បញ្ហា​ប្រឈម​នានា​ដែល​ជួប​ប្រទះ​កន្លង​មក ហើយ​ដែល​នឹង​កំពុង​ដោះស្រាយ​ជាមួយ​គ្នា​ទៅ​តាម​មាគ៌ា​ដែល​បាន​ត្រួសត្រាយ​ឱ្យ​បាន​សម្រេច​តាម​គោលដៅ​នា​ពេល​ខាង​មុខ ។

លោក​ជំទាវ​រដ្ឋមន្ត្រី​បន្ត​ទៀត​ថា បច្ចុប្បន្ន​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​-​អង្គរ លែង​ប្រឈម​នឹង​បញ្ហា​អសន្តិសុខ ប្រាង្គ​ប្រាសាទ ដួល​រលំ ឬ​ការ​លួច​វត្ថុ​បុរាណ​ទៀត​ហើយ ក៏​ប៉ុន្តែ​យើង​ក៏​ជួប​ប្រទះ​នឹង​បញ្ហា​ប្រឈម​មួយ​ចំនួន​ផ្សេង​ទៀត​ដូច​ជា ការ​ប្រែប្រួល អាកាសធាតុ ការ បំពុលបរិស្ថាន ការ​គ្រប់គ្រង​ការ​តាំងទី​លំនៅ​ថ្មី​នៅ​ក្នុង​តំបន់​ការពារ​នៃ​រមណីយដ្ឋាន​អង្គរ ការ​គ្រប់គ្រង​លំហូរ​ភ្ញៀវ​ទេសចរ ។​ល​។ ដែល​ចាំបាច់​ត្រូវ​រក​ដំណោះស្រាយ និង​វិធីសាស្ត្រ​ទប់ទល់​ឱ្យ​បាន​សម​ស្រប​និង​មាន​ប្រសិទ្ធិ​ភាព​ទាំង​ក្នុង​បច្ចុប្បន្ន និង​អនាគត ។

តែ​ក៏​ជា​សំណាងល្អ​ដែល​យើង មាន​ក្រម​ប្រតិបត្តិ​អង្គរ​សម្រាប់​ឱ្យ​ភ្ញៀវ​ទេសចរ​គ្រប់​ជាតិ​សាសន៍​គោរព​តាម និង​មាន​អង្គការ​ធានា​គុណភាព​ជប៉ុន (JQA) ដែល​តែង​ធ្វើ​សវន​កម្ម​ផ្ទៃក្នុង​/​ក្រៅ​លើ​ផ្នែក​គ្រប់គ្រង​ប្រព័ន្ធ​បរិស្ថាន​នៅ​តំបន់​អង្គរ រហូត ទទួល​បាន​វិញ្ញាបនបត្រ​ធានា​គុណភាព​ជប៉ុន​ដល់​ទៅ​៥​លើក​សម្រាប់​អា​ជ្ញ​ធរ​ជាតិ​អប្សរា​។ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​យើង​នៅ​តែ​បារម្ភ​និង​បន្ត​ការ​ខិតខំ​រក​ដំណោះស្រាយ​បន្ត​ទៅ​ទៀត​លើ​បញ្ហា​ទាំងនេះ​បន្ត​ផង​ដែរ ។

ទាក់ទង​នឹង​ការ​លើក​ឡើង​ពី​បញ្ហា​ប្រាសាទ​លែង​ប្រឈម​នឹង​បញ្ហា​គ្រោះថ្នាក់​នោះ លោក​ជំទាវ ក៏​បានឱ្យ​ដឹង វា​ជា​ការ​ផ្តើម​ចេញ​ដ៏​ល្អ​ពី​កិច្ច​សហប្រតិបត្តិការ​ជាតិ និង​អន្តរជាតិ ចេញពី​ឬ​ស​គល់​នៃ​ក្តី​ស្រឡាញ់ និង​ស្មារតី​នៃ​ការ​ថែរក្សា​តំបន់​អង្គរ ដែល​គ្រប់​គ្នា​ចាត់​ទុក​ថា​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក ដែល​មនុស្សជាតិ​ទាំងអស់​ត្រូវ​នាំ​គ្នា​ថែរក្សា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ