ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមការងារ​ចុះ​ជួយ​ស្រុក​ស្វាយចេក​ចូលរួម​បុណ្យសព​សមាជិក

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

​ខេត្តបន្ទាយមានជ័យ ៖ ដើម្បី​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​នៃ​សព កាលពី​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០១៨ លោក​រ៉ែ​ម វី​រៈ អនុប្រធាន​ក្រុមការងារ ខ​.២៧…

​ខេត្តបន្ទាយមានជ័យ ៖ ដើម្បី​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​នៃ​សព កាលពី​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០១៨ លោក​រ៉ែ​ម វី​រៈ អនុប្រធាន​ក្រុមការងារ ខ​.២៧ ចុះ​ជួយ​ស្រុក​ស្វាយចេក ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ឃុំ​ស្វាយចេក​តំណាង​លោក​អាត់ ខែ​ម សមាជិក​អចិន្ត្រៃយ៍​គណបក្ស​ខេត្ត ជា​ប្រធាន​ក្រុមការងារ ខ​.២៧ ចុះ​ជួយ​ស្រុក​ស្វាយចេក រួម​នឹង​លោក ឱ​ក សំ​ណុ​ក ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ភូមិ​តា​អុង បាន​នាំ​យក​ថវិកា និង​គ្រឿង​ឧបភោគ បរិភោគ ទៅ​ប្រគល់​ជូន​ក្រុម​គ្រួសារ​សព​ឈ្មោះ​ឃ្លី​ប ឌី ភេទ​ប្រុស អាយុ​៥២​ឆ្នាំ នៅ​ភូមិ​តា​អុង​លិច ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក ដែល​បាន​ទទួល​មរ​ភាព​ដោយសារ​លង់ទឹក​ស្លាប់ ពេល​ចុះ​ទៅ​បារ​​កំប្លោក​ក្នុង​ទឹកស្ទឹង​ស្វាយចេក ជាមួយ​មនុស្ស​ចំនួន​៧​នាក់​ផ្សេង​ៗ​ទៀត កាលពី​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០១៨ កន្លង​ទៅ​នេះ​។

​ថ្លែង​នា​ឱកាស​នោះ​ដែរ លោក​រ៉ែ​ម វី​រៈ ប្រធាន​ក្រុមការងារ ចុះ​ជួយ​ឃុំ​ស្វាយចេក បាន​ថ្លែង​នូវ​ការ​ពាំនាំ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ និង​ចូលរួម​សោកស្តាយ​យ៉ាង​ក្រៃ​លែង​ជាមួយ​ក្រុម​គ្រួសារ​សព ពី​សំណាក់​លោក អាត់ ខែ​ម ប្រធាន​ក្រុមការងារ ។ ក្នុង​នោះ​លោក​បាន​នាំ​យក​ថវិកា​របស់​លោក​ប្រធាន​ក្រុម​កា​ងារ ចំនួន​៤៥​ម៉ឺន​រៀល អង្ករ​៥០​គីឡូក្រាម មី​២​កេស ទឹកត្រី​៤​យួរ ទឹកស៊ីអុី​វ​៤​យួរ ទៅ​ចូលរួម​ឧបត្ថម្ភ​ក្នុង​កម្មវិធី​បុណ្យសព​ផង​ដែរ ។

ជាមួយ​គ្នា​នោះ​ដែរ លោក​ឱ​ក សំ​ណុ​ក ប្រធាន​ក្រុម​ក​ងារ​ចុះ​ជួយ​ភូមិ​តា​អុង​លិច ក៏​បាន​ប្រគល់​ថវិកា​ចំនួន​២០​ម៉ឺន​រៀល ដល់​មេ​បក្ស​ភូមិ​តា​អុង​លិច សម្រាប់​កសាង​នូវ​សមិទ្ធផល​នានា​ក្នុងភូមិ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ