ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​អត់​! ព្រឹក​នេះ​ជនជាតិ​ចិន​ចំនួន​២៣២​នាក់​ត្រូវ​បណ្តេញ​ទៅ​ស្រុក​វិញ(មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ថ្ងៃនេះ​កម្លាំង​មាន​សមត្ថកិច្ច​ធ្វើការ​បណ្តេញ​ជនជាតិ​ចិន​ចំនួន​២៣២​នាក់ ទៅ​ស្រុក​វិញ​នៅ​ព្រឹក​ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០១៨ នេះ នៅ​អាកាសយាន​អន្តរជាតិ​ភ្នំពេញ កម្លាំង​មាន​សមត្ថកិច្ច​បាន​ធ្វើការ​បណ្តេញ​ក្រុម​មា​ហ្វី​យ៉ា​ជនជាតិ​ចិន​ចំនួន​២៣២​នាក់…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ថ្ងៃនេះ​កម្លាំង​មាន​សមត្ថកិច្ច​ធ្វើការ​បណ្តេញ​ជនជាតិ​ចិន​ចំនួន​២៣២​នាក់ ទៅ​ស្រុក​វិញ​នៅ​ព្រឹក​ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០១៨ នេះ នៅ​អាកាសយាន​អន្តរជាតិ​ភ្នំពេញ កម្លាំង​មាន​សមត្ថកិច្ច​បាន​ធ្វើការ​បណ្តេញ​ក្រុម​មា​ហ្វី​យ៉ា​ជនជាតិ​ចិន​ចំនួន​២៣២​នាក់ (​ស្រី​៣៨​នាក់​) ទៅ​កាន់​ប្រទេស​កំណើត​វិញ តាម​ជើងហោះហើរ​ពិសេស​របស់​រដ្ឋាភិបាល​ចិន ។

គួ​បញ្ជាក់​ថា ក្រុម​ជនជាតិ​ចិន​ទាំង​២៣២​នាក់ ក្នុង​នោះ​មាន​ស្រី​ចំនួន​៣៨​នាក់​ត្រូវ​បាន​កម្លាំង​របស់​ក្រសួង​សន្តិសុខ​ប្រទេស​ចិន​សហការ​ជាមួយ​កម្លាំង​មាន​សមត្ថកិច្ច​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ និង​កម្លាំង​មាន​សមត្ថកិច្ច​ខេត្តតាកែវ​ធ្វើការ​បង្ក្រាប​បាន​នា​ពេល​កន្លង​មកនេះ ។

ដោយ​ក្រុម​ជនជាតិ​ចិន​ទាំងនេះ​បាន​ប្រព្រឹត្តិ​បទល្មើស​ជំរិត​គំ​តាម​កំហែង​ទារ​លុយ​ដែល​ហៅ​ថា VOIP ហើយ​ត្រូវ​បាន​បង្ក្រាប​បាន និង​ធ្វើការ​បណ្តេញចេញ​ទៅ​កាន់​ប្រទេស​កំណើត​វិញ តាម​ជើង​យន្តហោះ​ពិសេស​របស់​រដ្ឋាភិបាល​ចិន​នៅ​ពេល​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ