ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គុយ​មិន​ក្រោក​សោះ​ហៅ​មិន​ឆ្លើយ​ទៀត ពេល​ចាប់​ទាញ​ទើប​ដឹង​ថា​ស្លា.ប់

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​បាន​ទៅ​អង្គុយ​ដោត​ឌុ​យ​ភ្លើង​ម៉ូ​ទ័​រ​បូមទឹក ដើម្បី​ឲ្យ​ក្មួយ​ប្រុស និង​ប្រពន្ធ​បាញ់ លាង​សម្អាត​រោង​មាន់ ហើយ​ក៏​ស្រាប់តែ​លែង​ក្រោក​រហូត​។ ខណៈនោះ​ប្រពន្ធ​បាន​ស្រែកសួរ និង​ហៅ​ជា​ច្រើ​ដង ក៏​មិន​ឮ​ឆ្លើយ​តប​ទៀត…

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​បាន​ទៅ​អង្គុយ​ដោត​ឌុ​យ​ភ្លើង​ម៉ូ​ទ័​រ​បូមទឹក ដើម្បី​ឲ្យ​ក្មួយ​ប្រុស និង​ប្រពន្ធ​បាញ់ លាង​សម្អាត​រោង​មាន់ ហើយ​ក៏​ស្រាប់តែ​លែង​ក្រោក​រហូត​។ ខណៈនោះ​ប្រពន្ធ​បាន​ស្រែកសួរ និង​ហៅ​ជា​ច្រើ​ដង ក៏​មិន​ឮ​ឆ្លើយ​តប​ទៀត ដោយ​មានការ​សង្ស័យ​ប្រពន្ធ​បាន​ដើរទៅ​មើលឃើញ​គាត់​ស្លាប់ ដោយ​ខ្សែភ្លើង​ឆក់​បាត់ ទៅ​ហើយ គឺ​ស្លាប់​ទាំង​អង្គុយតែ​ម្ដង​។ ហេតុការណ៍​នោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ៥ និង​២០​នាទី​ល្ងាច ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​ក្នុង​រោង​ចិញ្ចឹម​មាន់ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ខ្នារ ឃុំ​ទួល​ព្រិច ស្រុក​អង្គស្នួល ខេត្តកណ្តាល​។

បុរស​រង​គ្រោះ​ម្នាក់​នោះ​ឈ្មោះ ផ​ន ផា​ន អាយុ​៤៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ចិញ្ចឹម​មាន់ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ មាន​ប្រពន្ធ​ឈ្មោះ ស្រស់ សា​រ៉ុ​ម អាយុ​៤៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ចិញ្ចឹម​មាន់ និង​មានកូន​បី​នាក់ ស្រី​ម្នាក់ និង​ប្រុស​២​នាក់​នៅ​ក្នុង​បន្ទុកគ្រួសារ​។ តាម​ប្រ​ភ​ព័ត៌មាន បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​រូប​គាត់​រួម​ជាមួយ​ប្ដី និង​ក្មួយ​ម្នាក់​បាន​នាំ​គ្នា​លាង​សម្អាត​រោង​មាន់ ហើយ​ខណៈនោះ​ប្តី​របស់​គាត់​ជា​អ្នក​ដើរទៅ​ដោត​ឌុ​យ​ភ្លើង​ម៉ូ​ទ័​រ​ដើម្បី​បូមទឹក​ឲ្យ​រូប​គាត់ និង​ក្មួយ​បាញ់​លាង​រោង​មាន់ ខាងលើ​។ ខណៈនោះ​ម៉ូ​ទ័​របា​ន​ដំណើរការ​អាច​បាញ់​ទឹកបាន​ហើយ ប៉ុន្តែ​បែរជា​មិនឃើញ​ប្ដី​គាត់​ក្រោក​ដើរ​ចេញ ពី​ម៉ូ​ទ័​រ​នោះ​សោះ​គឺ​នៅ​អង្គុយ​មួយ​កន្លែង​ដោយ​អត់​កម្រើក​សូ​ម្បី​បន្តិច​ឡើយ​។

ស្ត្រី​រូប​នេះ​បាន​បន្ត​ថា ខណៈនោះ​គាត់​ក៏​ស្រែកហៅ និង​សួរ​ទៅ​ប្ដី​ថា «​មិច​ហើយ​ឯង​» ប៉ុន្តែ​គាត់​មិន​បាន​ទៅ​មើល​ប្ដី​ទេ បន្ទាប់​មក​ក៏​បាន គាត់ និង​ក្មួយ​បាន​នាំ​គ្នា​លាង​រោង​មាន់​យ៉ាង​ញាប់ដៃ​ញាប់​ជើង​។ លុះ​មួយសន្ទុះ​ក្រោយមក​គាត់​បាន​ក្រឡេក​មើល ទៅ​ប្តី​ម្ដងទៀត​ក៏​ឃើញ​នៅ​តែ​អង្គុយ​កន្លែង​ដដែល​មិន​ទាន់​ក្រោយ​ចេញ​ទៀត​។ ពេល​នោះ​ដោយ​មានការ​សង្ស័យ គាត់​បាន​ដើរ​សំដៅ​ទៅ​រក​ប្តី​ស្រែកសួរ​ជា​លើក​ទី​២​ទៀត​ថា «​មិច​ហើយ​ឯង​» ប៉ុន្តែ​ប្ដី​នៅ​តែ​មិន​ឆ្លើយ​តប​ដដែល​ទៀត​។ ទើប​គាត់​ចូល​ទៅ​ទាញ​ប្តី​គាត់​ស្រាប់តែ​ត្រូវ​ចរន្ត​អគ្គី​ស​នី​ឆក់​ដែរ ទើប​ដឹង​ថា ប្ដី​បាន​ស្លាប់​ដោយសារ​ចរន្តអគ្គិសនី ឆក់​បាត់​ទៅ​ហើយ​។

ដែល​ជា​ហេតុ​បង្ក​ឲ្យ​គាត់​មានការ​តក់ស្លុត​យ៉ាង​ខ្លាំង​រួច​បាន​ស្រែកហៅ សាច់ញាតិ និង​អ្នក​ភូមិ​ឲ្យ​ជួយ​ព្រមទាំង​រាយការណ៍​ជូន​អាជ្ញាធរ និង​នគរបាល​ប៉ុស្តិ៍​ទួល​ព្រិច​។ នគរបាល​បាន​ឲ្យ​ដឹង​ថា ក្រោយ​ទទួល​បាន​ដំណឹង​នោះ​កម្លាំង​នគរបាល​ផ្នែក​ពិនិត្យ និង​វិភាគ​កន្លែង​កើតហេតុ នៃ​អធិការដ្ឋាន​នគរបាល ស្រុក​អង្គស្នួល បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ​។ ដោយពេល​នោះ​ក៏​មាន​ចូលរួម​ពី​លោក ក្រុមប្រឹក្សា​ឃុំ លោកគ្រូ​ពេទ្យ លោក​មេ​ភូមិ និង​នគរបាល​ប៉ុស្តិ៍ ព្រមទាំង​ប្រពន្ធ និង​បងប្អូន​ជន​រង​គ្រោះ​។ បាន​ធ្វើការ​ពិនិត្យ លើ​សាកសព​ជន​រង​គ្រោះ​ហើយ​បានឃើញ​មាន​មាន​ស្នាម រលាត់ស្បែក លើ​ដើមទ្រូង​ខាងស្ដាំ និង​ប្រអប់ដៃ​ខាងស្តាំ ព្រមទាំង​កំភួនដៃ​ខាងឆ្វេង ដោយសារ​ចរន្ត​អគ្គី​ស​នី​ឆក់​។​បន្ទាប់​មក​សមត្ថកិច្ច​បាន​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​យក ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ