ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរណ៍​ពីរ​ករណី បណ្តាល​ឲ្យ​មនុស្ស​៤​នាក់​រង​របួសធ្ងន់

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ករណី​ទី​១-​មាន​ហេតុ​ការ​គ្រោះថ្នាក់​ចរាចរ​មួយ​បាន​កើតឡើង​នៅ​លើ​កំណត់​ផ្លូវជាតិ​លេខ​៣​កំពត​-​ខេត្ត​ព្រះ​ស៊ី​ហ​នុ ត្រង់​ចំណុច​ភូ​មិច​ង្ហោ​ន ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្តកំពត បង្ក​ឡើង​រវាង​ម៉ូតូ​នឹង​រថយន្ត បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ចន្លោះ​គីឡូម៉ែត្រ​លេខ​១៧២-១៧៣…

ខេត្តកំពត ៖ ករណី​ទី​១-​មាន​ហេតុ​ការ​គ្រោះថ្នាក់​ចរាចរ​មួយ​បាន​កើតឡើង​នៅ​លើ​កំណត់​ផ្លូវជាតិ​លេខ​៣​កំពត​-​ខេត្ត​ព្រះ​ស៊ី​ហ​នុ ត្រង់​ចំណុច​ភូ​មិច​ង្ហោ​ន ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្តកំពត បង្ក​ឡើង​រវាង​ម៉ូតូ​នឹង​រថយន្ត បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ចន្លោះ​គីឡូម៉ែត្រ​លេខ​១៧២-១៧៣ ស្ថិត​ក្នុង​ចំណុច​ភូ​មិច​ង្ហោ​ន ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្តកំពត​។ សមត្ថកិច្ច​នគរបាល​ចរាចរ​ខេត្ត​បាន​ឲ្យ​ដឹង​ថា ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ខាងលើ​បង្ក​ឡើង​ដោយ​រថយន្ត​ម៉ាក​លុ​ច​ស៊ី​ស R X-៣០០ ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ២J-៦៤៤៨ បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ ក្រោយ​ពេល​កើតហេតុ​បាន​រត់គេច​ខ្លួន​បាត់​។

ម៉ូតូ​រង​គ្រោះ​ម៉ាក​សេ​១២៥ ស៊េរី​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពត ១T-២៩៧៣ បើកបរ​ដោយ​ឈ្មោះ សិត ធី ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ​ខ្ជាយ​លើ ឃុំ​ស្រែ​ជា​ខាងត្បូង ស្រុក​ដងទង់ ខេត្តកំពត ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត បាន​រង​របួស​បាក់​ចង្កេះ និង​អ្នក​រួម​ដំណើរ​២​នាក់ ទី​១/​ឈ្មោះ ពៅ ស្រី​ពេជ្រ ភេទ​ស្រី អាយុ​៤៨​ឆ្នាំ (​ជា​ប្រពន្ធ​) រង​របួស​បាក់ជើង​ម្ខាង ទី​២/​ឈ្មោះ សុត សី​ម ភេទ​ប្រុស អាយុ​៤២​ឆ្នាំ បាន​រង​របួស​បាក់ជើង អ្នក​ទាំង​៣​រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​ខាងលើ ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពត​។

រថយន្ត និង​ម៉ូតូ​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរ​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត រង់ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ​។ ករណី​ទី​២៖ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​មួយ​កើតឡើង​នៅ​លើ​កំណាត់​ផ្លូវ ចូល​ទៅ​រមណី​ដ្ឋា​ន​ទឹកឈូ ត្រង់​ចំណុច​មុខ​ផ្ទះ​លោក ងួ​ន​ស៊ី​ម មេបញ្ជាការ​ផ្នែក​សឹង​រង​ក្រុង​កំពត ស្ថិត​ក្នុងភូមិ​អូរ​តូច សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត កាលពី​វេលា​ម៉ោង​៧ និង​២៥​នាទី យប់​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០១៨ បង្ក​ឡើង​រវាង​ម៉ូតូ​នឹង​ម៉ូតូ​។

សមត្ថកិច្ច​ចរាចរ​ក្រុង​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពត ១M- ៥៥៣៦ បើកបរ​ដោយ​ឈ្មោះ សែ​ម វណ្ណ​ឌី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​តា​ដឹប សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត បាន​បើក​ម៉ូតូ​ចេញពីផ្ទះ​លក់​ចាប់ហួយ​ឆ្លងផ្លូវ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​កាត់​ទទឹង​ផ្លូវ លុះដល់​ចំណុច​លើ​ផ្លូវ ក៏​បាន​បុក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រះ​ស៊ី​ហ​នុ ១E-៦៥២១ ដែល​រត់​ផ្លូវត្រង់​បើកបរ​ដោយ​ឈ្មោះ អ៊ូច ទេព​វុ​ទ្ឋី ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ រស់នៅ​ភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​។ បណ្តាល​ឲ្យ​រង​របួសធ្ងន់​ហើយ​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ភ្លាម​ៗ​ដែរ ម៉ូតូ​សមត្ថកិច្ច​បាន​នាំ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ក្រុង​រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ