ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ប្រុស​ម្នាក់​ជិះ​ម៉ូតូ​ជ្រុល​ទៅ​បុក​រថយន្ត​ឆ្លងផ្លូវ ដួល​បោក​ក្បាល​ស្លា.ប់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្មេង​ប្រុស​ម្នាក់​បាន​បែកក្បាល​ស្លាប់​ភ្លាម​ៗ​នៅ​ក្នុង​ថ្លុកឈាម ខណៈ​ពេល​ជិះ​ម៉ូតូ មួយ​គ្រឿងក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​ជាមួយ​រថយន្ត​សាំ​យ៉ុ​ង​១​គ្រឿង​ដែល​កំពុង​បើក​ឆ្លងផ្លូវ បណ្ដាល​ឲ្យ​ដួល​ខ្ទាត​ផ្លោង​បោក​ជាមួយ​កញ្ចក់​រថយន្ត​រួច​ធ្លាក់​បោក​ផ្ទប់​ទៅ​លើ​ថ្នល់​១​តង់​ទៀត​។ ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​២​រសៀល ខែធ្នូ ឆ្នាំ​២០១៨ នៅ​តាម​ផ្លូវ​បេតុង…

រាជធានី​ភ្នំពេញ ៖ ក្មេង​ប្រុស​ម្នាក់​បាន​បែកក្បាល​ស្លាប់​ភ្លាម​ៗ​នៅ​ក្នុង​ថ្លុកឈាម ខណៈ​ពេល​ជិះ​ម៉ូតូ មួយ​គ្រឿងក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​ជាមួយ​រថយន្ត​សាំ​យ៉ុ​ង​១​គ្រឿង​ដែល​កំពុង​បើក​ឆ្លងផ្លូវ បណ្ដាល​ឲ្យ​ដួល​ខ្ទាត​ផ្លោង​បោក​ជាមួយ​កញ្ចក់​រថយន្ត​រួច​ធ្លាក់​បោក​ផ្ទប់​ទៅ​លើ​ថ្នល់​១​តង់​ទៀត​។ ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​២​រសៀល ខែធ្នូ ឆ្នាំ​២០១៨ នៅ​តាម​ផ្លូវ​បេតុង ស្ថិត​នៅ​ក្នុងភូមិ​ភា សង្កាត់​ប្រទះ​ឡា​ង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​រង​គ្រោះ​ឈ្មោះ បូ​ណាត់ សុ​ផាណិត អាយុ​១៥​ឆ្នាំ មុខរបរ​សិស្ស ស្នាក់​នៅ​ក្បែរ​កន្លែង​កើតហេតុ​។ ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ក្រហម ពាក់​ស្លាក​លេខ បាត់ដំបង 1C-2141​។ ចំណែក​រថយន្ត​សាំ​យ៉ុ​ង​ពណ៌​ស ពាក់​លេខ ភ្នំពេញ 2AQ-4837 បើកបរ​ដោយ​បុរស​ឈ្មោះ ឡេ​ង វិបុល អាយុ​២៣​ឆ្នាំ ស្នាក់​នៅ​ក្នុងភូមិ​អង្គ សង្កាត់​ប្រទះ​ឡា​ង ខណ្ឌដង្កោ​។ ប្រភព​ដដែល​បាន​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ​ក្មេង​ប្រុស​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​ក្នុង​ល្បឿន​លឿន​តាម​ផ្លូវ​បេតុង​កើតហេតុ​ឆ្ពោះ​ឡើង​ទៅ​ផ្លូវជាតិ​លេខ​៣​ក្នុង ទិស​ដៅ​ពី​លិចទៅ​កើត​។

ខណៈ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ស្រាប់តែ​វាក់​ជាមួយ​រថយន្ត​សាំ​យ៉ុ​ង​កំពុង​បើក​បត់​ឆ្វេង​ឆ្លងផ្លូវ​ហើយ​ជាន់​ហ្វ្រាំង​ម៉ូតូ​មិន​ទាន់​ជ្រុល បុក​ចំ​ក្បាល​រថយន្ត​យ៉ាង​ពេញទំហឹង បណ្តាល​បោក​ផ្ទប់​នឹង​កញ្ចក់​រថយន្ត​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​។ ក្រោយ​ពេល​កើតហេតុ​កម្លាំង​នគរបាល​ការិយាល័យ​ចរាចរ​ផ្លូវគោក​នៃ​ស្នងការដ្ឋាន នគរបាល​រាជធានី​ភ្នំពេញ ចុះ​វាស់វែង ហើយ​នាំ​យក​រថយន្ត​និ ង​ម៉ូតូ​ទៅ​រក្សា​ទុក​រង់ចាំ​ដោះស្រាយ​តាម​ផ្លូវច្បាប់​៕


https://www.youtube.com/watch?v=r_t6vc_ytQU

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ