ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​តូចចិត្ត​មាន​ជំងឺ​ប្រចាំ​កាយ ទើប​ចង.ក​សម្លា.ប់​ខ្លួន​បែប​នេះ

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ បុរស​ម្នាក់​បាន​ធ្វើ​អត្តឃាត ដោយ​ចងក​នៅ​ធ្នឹម​ផ្ទះ​ស្លាប់​ភ្លាម​ៗ សង្ស័យ​បណ្តាល​ពី​ខ្លួន​មាន​ជំ​ប្រចាំ​កាយ​រ៉ាំរ៉ៃ​មើល​មិនជា ចេះ​តែ​ធ្វើទុក្ខ​រៀងរាល់ថ្ងៃ ទើប​សម្រេចចិត្ត​យ៉ាងនេះ​ទៅ​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក ត្រូវ​នឹង​ថ្ងៃ​ទី​៥…

ខេត្តព្រៃវែង ៖ បុរស​ម្នាក់​បាន​ធ្វើ​អត្តឃាត ដោយ​ចងក​នៅ​ធ្នឹម​ផ្ទះ​ស្លាប់​ភ្លាម​ៗ សង្ស័យ​បណ្តាល​ពី​ខ្លួន​មាន​ជំ​ប្រចាំ​កាយ​រ៉ាំរ៉ៃ​មើល​មិនជា ចេះ​តែ​ធ្វើទុក្ខ​រៀងរាល់ថ្ងៃ ទើប​សម្រេចចិត្ត​យ៉ាងនេះ​ទៅ​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក ត្រូវ​នឹង​ថ្ងៃ​ទី​៥ ខែ​ឆ្នូ ឆ្នាំ​២០១៨ ស្ថិត​នៅផ្ទះ​របស់​ឈ្មោះ អ៊ុំ បុប្ផា ភេទ​ស្រី អាយុ​៥០​ឆ្នាំ ជនជាតិ​ខ្មែរ នៅ​ភូមិ​១ ឃុំ​ព្រែក​ខ្សាយ​(​ខ​) ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​។

ជន​រង​គ្រោះ​ឈ្មោះ អ៊ុំ កុសល ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​ឃុំ​ខាងលើ បាន​យក​ខ្សែ​ភ្លើងពណ៌​ស ចងក​ទៅ​ធ្នឹម​ផ្ទះ កម្ពស់​ពី​ដី​២​ម៉ែត្រ បណ្តាល​ឲ្យ​ស្លាប់​។ បើ​យោង​តាម​ប្រភព​ពី​ម្តាយ​ជន​រង​គ្រោះ បាន​ឲ្យ​ដឹង​ថា នៅ​វ​លា​ម៉ោង​ប្រហែល​៧​ព្រឹក ថ្ងៃ​ទី​៥ ធ្នូ​នេះ បាន​ទូរស័ព្ទ​ទៅ​ជន​រង​គ្រោះជា​ច្រើន​លើក ដើម្បី​ចង់​ដឹង​អំពី​ជំ​ប្រចាំ​កាយ តែ​ដោយ​ជន​រង​គ្រោះ​មិន​លើក​ក៏​មានការ​សង្ស័យ បាន​ជិះ​ម៉ូតូ​មក​មើល ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​ចងក​សម្លាប់​ខ្លួន​បាត់​ទៅ​ហើយ ភ្លាម​ៗ​នោះ​ក្រុម​គ្រួ​សារបាន​រាយការណ៍​ជូន សមត្ថកិច្ច​។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ក៏​ទៅ​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច​ឃើញ​ថា ពិតជា​ស្លាប់​ដោយសារ​ចងក​សម្លាប់​ខ្លួន​ពិតប្រាកដ​មែន​។ បច្ចុប្បន្ន​សមត្ថកិច្ច​បាន​ប្រគល់​សាកសព ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ