ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​ចិន​ទៀត​ហើយ បើករថយន្ត​បុក​ម៉ូតូ​របួសធ្ងន់​បុរស​ម្នាក់

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ នៅ​រសៀល​ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០១៨ អ្នកស្រី ស៊ុន យឺត ព្រះរាជអាជ្ញារ​រង អម​សាលាដំបូង​ខេត្តកណ្តាល…

ខេត្តកណ្តាល ៖ នៅ​រសៀល​ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០១៨ អ្នកស្រី ស៊ុន យឺត ព្រះរាជអាជ្ញារ​រង អម​សាលាដំបូង​ខេត្តកណ្តាល បាន​សម្រេច​ធ្វើការ​ចោទប្រកាន់ ជនជាតិ​ចិន​ដែល​បើករថយន្ត​បុក​ម៉ូតូ បណ្តាល​ឲ្យ​បុរស​ម្នាក់​របួសធ្ងន់​នៅ​ស្រុក​កណ្តាលស្ទឹង ពី​បទ “​បើកបរ​បណ្តាល​ឲ្យ​របួស​អ្នក​ដទៃ​ដោយ​ចេតនា​” តាម​មាត្រា​៨៣ ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក ដែល​ប្រព្រឹត្ត​នៅ​ភូមិ​កំពង់ទួល ឃុំ​អន្លង់​រមៀត ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល កាលពី​វេលា​ម៉ោង ២ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០៤ ខែធ្នូ ឆ្នាំ​២០១៨ លើ​ផ្លូវជាតិ​លេខ​៣ គីឡូម៉ែត្រ​លេខ​២៤-២៥​។

បច្ចុប្បន្ន​សំណុំរឿង​ត្រូវ​បាន​បញ្ជូន​ទៅ​ខាង​លោក​ចៅក្រម​ស៊ើបសួរ ដើម្បី​បន្ត​នីតិវិធី​សម្រេច​ចេញ​ដីកាឃុំខ្លួន​ឬ​មិន​ឃុំខ្លួន ជា​ឆន្ទា​នុ​សិទ្ធ​របស់​លោក​ចៅក្រម ជន​បង្ករ​ឈ្មោះ Liu shi quan(​លាវ ស៊ី​ឈ័ន​) ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ចិន សញ្ជាតិ​ចិន ស្នាក់​នៅ​រាជធានី​ភ្នំពេញ រីឯ​ជន​រង​គ្រោះ​ឈ្មោះ ឡាក់ ធា​(​កាំ​ង​) ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ នៅ​ភូមិ​ស្វាយមីង ឃុំ​បា​គូ ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​។

បើ​តាម​របាយការណ៍​របស់​នគរបាល​ស្រុក​កណ្តាលស្ទឹង​បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​កើតហេតុ​វេលា​ម៉ោង ២ និង​៣០​នាទី​រសៀល នៅ​ចំណុច​ជិត​ស្ពាន​៧​មក​រា ភូមិ​កំពង់ទួល ឃុំ​អន្លង់​រមៀត ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល លើ​ផ្លូវជាតិ​លេខ​៣ គីឡូម៉ែត្រ​លេខ ២៤-២៥ មាន​ម៉ូតូ​១​គ្រឿង ម៉ាក ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AL-1187 បើកបរ​ដោយ​ឈ្មោះ ឡាក់ ធា (​ហៅ​កាំ​ង​) ភេទ​ប្រុស ជិះ​ម្នាក់ឯង​បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​មក​ជើង (​ពី​តាកែវ​មក​ភ្នំពេញ​) ពេល​មក​ដល់​កន្លែង​កើតហេតុ​ខាងលើ បាន​បុក​នឹង​រថយន្ត​១​គ្រឿង​ម៉ាក តា​កូ​ម៉ា ធុន​តូច ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AQ-8519 បើកបរ​ដោយ​ឈ្មោះ Liu shi quan (​លាវ ស៊ី​ឈ័ន​) ជនជាតិ​ចិន បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង (​ពី​ភ្នំពេញ​ទៅ​តាកែវ​) ហើយ​បត់​ឆ្វេង​ឆ្លងផ្លូវ ត្រូវ​ចំ​ចង្កៀង​មុខ​ខាងស្ដាំ បណ្ដាល​ឲ្យ​របួសធ្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទី​ពេទ្យ​ភ្នំពេញ​។

ចំពោះ​អ្នក​បើករ​រថយន្ត​ត្រូវ​បាន​(​ឃាត់ខ្លួន​) នៅ​អធិការដ្ឋាន​ជា​បណ្ដោះអាសន្ន បើកបរ​គ្មាន​ប័ណ្ណ​បើ​លបរ និង​គ្មាន​លិខិតឆ្លងដែន តាម​ការ​សន្និដ្ឋាន​ករណី​នេះ​បង្ក​ឡើង​ដោយ​រថយន្ត បើកបរ​មានការ​ធ្វេសប្រហែស ឆ្លងផ្លូវ ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័ ទើប​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ​។ ចំពោះ​វត្ថុ​តាង​រថយន្ត និង ម៉ូតូ​ដែល​ពាកព័ន្ធ​ករណី​ខាងលើ​កម្លាំង​ជំនាញ​បាន​យក​មក​រក្សារ​ទុក​នៅ​អធិការដ្ឋាន​ជា​បណ្ដោះអាសន្ន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ