ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​កសិកម្ម​ជំរុញ​កសិករ​ឱ្យ​ប្រើ​ជីធម្មជាតិ​លើ​ដំណាំ​ស្រូវ

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ចាម បាន​អំពាវនាវ​ដល់​ប្រជា​កសិករ​ឲ្យ​ប្រើប្រាស់​ជីធម្មជាតិ​សម្រាប់​ដំណាំ​ស្រូវ ដើម្បី​ទទួល​បាន​ទិន្នផល​ខ្ពស់ និង​តម្លៃ​ថ្លៃ​លើ​ទីផ្សារ ។ លោក គឹ​ម សា​វឿ​ន…

ខេត្តកំពង់ចាម ៖ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ចាម បាន​អំពាវនាវ​ដល់​ប្រជា​កសិករ​ឲ្យ​ប្រើប្រាស់​ជីធម្មជាតិ​សម្រាប់​ដំណាំ​ស្រូវ ដើម្បី​ទទួល​បាន​ទិន្នផល​ខ្ពស់ និង​តម្លៃ​ថ្លៃ​លើ​ទីផ្សារ ។

លោក គឹ​ម សា​វឿ​ន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តកំពង់ចាម បាន​លើក​ឡើង​ថា បច្ចុប្បន្ន​នេះ ស្ទើរតែ​គ្រប់​ស្រុក​ទូ​ទាំង​ខេត្ត បាន​និង​កំពុង​ប្រើប្រាស់​គ្រឿងយន្ដ​កាន់តែ​ច្រើន​ឡើង​លើ​វិស័យ​កសិកម្ម ដែល​ធ្វើ​ឲ្យ​ការងារ​បង្កបង្កើន​ផល​ស្រូវ​រដូវវស្សា​សម្រាប់​ឆ្នាំ​២០១៨-២០១៩ អនុវត្ត​បាន​ល្អ​ប្រសើរ គឺ​ស្មើនឹង​ជាង​៩៧​ម៉ឺន​ហិ​កតា និង​បាន​ប្រមូល​ផល​ប្រមាណ​ជាង​៤៩​ម៉ឺន​ហិ​កតា​ហើយ ខណៈ​តម្លៃ​ស្រូវ​លើ​ទីផ្សារ​ឆ្នាំ​នេះ ល្អ​ជាង​ឆ្នាំ​កន្លង​មក ។ ទោះជា​យ៉ាងនេះ​ក្ដី សូម​បងប្អូន​កសិករ​ទាំងអស់ ចូលរួម​ប្រើប្រាស់​ជីធម្មជាតិ​លើ​ដំណាំ​ស្រូវ​ឲ្យ​បាន​គ្រប់​គ្នា​ដើម្បី​ទទួល​បាន​ទិន្នផល​ល្អ និង​តម្លៃ​ខ្ពស់​ថែម​ទៀត ។

លោក​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២៩ វិច្ឆិកា ថា ការងារ​បង្កបង្កើន​ផល​ស្រូវ​ឆ្នាំ​នេះ​សម្រេច​បាន​ចំនួន​៩៧.៤៩១​ហិ​កតា ហើយ​ប្រមូល​ផល​បាន​ចំនួន​៤៩.២៩៨​ហិ​កតា ឬ​ស្មើនឹង​៥០,៥៧%​។ បើ​ធៀប​នឹង​ឆ្នាំ​មុន ការងារ​ប្រមូល​ផល​មាន​ភាពល្អ​ប្រសើរ​ជាង ។

លោក គឹ​ម សា​វឿ​ន បាន​បន្ដ​ថា តាម​រយៈ​ក្រសួងកសិកម្ម ក្រុមការងារ​មន្ត្រី​ជំនាញ​តែង​ចុះ​បង្រៀន​ពីរ​បច្ចេកទេស​នៃ​ការ​ប្រើប្រាស់​ជីធម្មជាតិ​សម្រាប់​ដំណាំ​កសិកម្ម ដូច​ជា ជី​កំ​ប៉ុ​ស្ត និង​លាមក​គោ​ជាដើម ដើម្បី​កាត់​បន្ថយ​ការ​ប្រើប្រាស់​ជីគីមី​លើ​ដំណាំ​ស្រូវ ។ លោក​បញ្ជាក់​ថា ៖« តាម​រយៈ​ការ​ចុះ​ណែនាំ​នេះ ឃើញ​ថា បរិមាណ​ទទួលផល​ស្រូវ​ល្អ​ប្រសើរ​ជាង​ឆ្នាំ​កន្លង​មក ។ ជាក់ស្ដែង គិត​មក​ដល់​ពេល​នេះ យើង​ទិន្នផល​ដែល​ប្រមូល​ផល​ប្រមាណ​ចំនួន​១៧៧.០៥១​តោន ឬ​ក្នុង​ផ្ទៃដី​១​ហិ​កតា ទទួល​បាន​ផល​ជាង​៣​តោន សម្រាប់​ស្រូវ​វស្សា »​។ ចំណែក​ស្រូវប្រាំង​ឆ្នាំ​២០១៨ តាម​ផែនការ​មាន​ចំនួន​៤,២​ម៉ឺន​ហិ​កតា អនុវត្ត​បាន​ចំនួន​ជាង​២​ម៉ឺន​ហិ​កតា​ស្មើនឹង​៤៧,៩១% ។ ដោយឡែក ដំណាំ​រួម​ផ្សំ​នៅ​ក្នុង​ផែនការ​ឆ្នាំ​នេះ មាន​ចំនួន​៨.៩១០​ហិ​កតា និង​អនុវត្ត​បាន​ចំនួន​៤.៣២១​ហិ​កតា ស្មើនឹង​៤៨,៥០% ។

លោក​ប្រធាន​មន្ទីរ​កសិកម្ម​បញ្ជាក់​ថា ៖« នៅ​ឆ្នាំ​២០១៨​នេះ តម្លៃ​ស្រូវ​ខ្ពស់​ជាង​ឆ្នាំ​កន្លង​ទៅ ដោយ​ក្នុង​១​គីឡូក្រាម​តម្លៃ​ជាង​៨០០​រៀល​សម្រាប់​ស្រូវស្រាល និង​ស្រូវធ្ងន់ ក្នុង​១​គីឡូក្រាម តម្លៃ​១.២០០​រៀល » ។
ទន្ទឹម​នឹង​នេះ លោក​សូម​អំពាវនាវ​ដល់​បងប្អូន​កសិករ​ទាំងអស់ ត្រូវ​ប្រើប្រាស់​ជីធម្មជាតិ​សម្រាប់​ដំណាំ​ស្រូវ​ឲ្យ​បាន​គ្រប់​គ្នា ដើម្បី​កាត់​បន្ថយ​ការ​ប្រើប្រាស់​ជីគីមី នាំ​ឲ្យ​ប៉ះពាល់​សុខភាព ក៏​ដូច​ជា​ទទួល​បាន​តម្លៃ​ខ្ពស់​លើ​ទីផ្សារ​ផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ