ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​មួយ​ថ្ងៃ​កើតឡើង​១០​លើក របួសធ្ងន់​ស្រាល​២០​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ក្នុង​រយៈពេល​មួយ​គឺ​ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០១៨​កើតឡើង​១០​លើក​(​យប់​៤​លើក​)​ស្លាប់​គ្មាន របួសធ្ងន់​១៤​នាក់​(​ស្រី​២​នាក់​) របួសស្រាល​ប្រុស​៦​នាក់ នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សា​ធារ​ណះ​ឲ្យ​ដឹង ។ មូលហេតុ​គ្រោះថ្នាក់…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ក្នុង​រយៈពេល​មួយ​គឺ​ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០១៨​កើតឡើង​១០​លើក​(​យប់​៤​លើក​)​ស្លាប់​គ្មាន របួសធ្ងន់​១៤​នាក់​(​ស្រី​២​នាក់​) របួសស្រាល​ប្រុស​៦​នាក់ នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សា​ធារ​ណះ​ឲ្យ​ដឹង ។

មូលហេតុ​គ្រោះថ្នាក់ : មិន​គោរព​សិទ្ធិ​៣​លើក​, មិន​ប្រកាន់​ស្តាំ​២​លើក​, បត់​គ្រោះថ្នាក់​៤​លើក​,​ងងុយដេក​១​លើក​។ សរុប​ស្លាប់​គ្មាន ។ គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​នឹង​ម៉ូតូ​៤​លើក​, ម៉ូតូ​នឹង​រថយន្ត​តូច​៣​លើក​, ម៉ូតូ​នឹង​រថយន្ត​ធំ​២​លើក​, រថយន្ត​ធំ​នឹង​រថយន្ត​ធំ​១​លើក ។ បណ្តាល​ឲ្យ​ខូចខាត​យាន​២១​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​១៣​គ្រឿង​, រថយន្ត​តូច​៣​គ្រឿង​, រថយន្ត​ធំ​៥​គ្រឿង ។

យានយន្ត​បង្កហេតុ : ម៉ូតូ​៥​លើក​, រថយន្ត​តូច​៣​លើក​, រថយន្ត​ធំ​២​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៦​លើក​, ផ្លូវ​ខេត្ត​៤​លើក ។ រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ភ្នំពេញ​២​លើក​របួស​៤​នាក់​, ខេត្តបាត់ដំបង​២​លើក របួស​៣​នាក់​, ខេត្តកំពត​១​លើក​របួស​៣​នាក់ និង​ខេត្ត​ព្រះ​សីហ​នុ​១​លើក​របួស​២​នាក់ ។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០១៨ : មធ្យោបាយ​គោលដៅ​៣៨០១​គ្រឿង​(​ម៉ូតូ​៥២%) មធ្យោបាយ​ល្មើស​៧៧៩​គ្រ​(៦៨%) អប់រំ​៣២២​គ្រឿង​(​ម៉ូតូ​៤៩%) មធ្យោបាយ​ពិន័យ​៤៥៧​គ្រឿង (​ម៉ូតូ​៨២%) ។

លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០១៨​បាន​ចុះ​អនុវត្ត​៤២​គោលដៅ : ម៉ូតូ​ចូល​គោលដៅ​១៥៥៣​គ្រឿង អប់រំ​១៤០​គ្រឿង ពិន័យ​ចំនួន​សរុប​៣១៩​គ្រឿង (​មួក​១៩៨​គ្រឿង កញ្ចក់​១០៨​គ្រឿង ស្រវឹង​៣​គ្រឿង ផ្សេង​ៗ​គ្មាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ