ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ឆែកឆេរ​ផ្ទះ​មួយ​កន្លែង​ក្នុង​សង្កាត់​ស្វាយប៉ាក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ត្រូវ​កម្លាំង​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ស្វាយប៉ាក​ឃាត់ខ្លួន ពេល​ធ្វើ​សកម្មភាព​ចែកចាយ​គ្រឿងញៀន​។ ការ​បង្ក្រាប​គ្រឿង​ញៀន​នេះ​នៅ​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ត្រង់​ចំណុច​ផ្លូវលំ ក្រុម​៧ ភូមិ​ឡ​កំបោរ…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ត្រូវ​កម្លាំង​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ស្វាយប៉ាក​ឃាត់ខ្លួន ពេល​ធ្វើ​សកម្មភាព​ចែកចាយ​គ្រឿងញៀន​។ ការ​បង្ក្រាប​គ្រឿង​ញៀន​នេះ​នៅ​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ត្រង់​ចំណុច​ផ្លូវលំ ក្រុម​៧ ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក ។

ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ ម្នាក់​ឈ្មោះ មា​ញ រតនា ហៅ រាត្រី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ​ឡឥដ្ឋ ស្នាក់​នៅ​(​ឡឥដ្ឋ​៥​ខ្នង​) ក្រុម​៧ ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក (​ជា​អ្នក​ជួញដូរ​) និង​ម្នាក់​ទៀត​ឈ្មោះ សឿ​ន ពិសី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ឡឥដ្ឋ​៥​ខ្នង ក្រុម​៧ ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក​មុខរបរ​កម្មករ​ឡឥដ្ឋ (​ជា​អ្នក​ប្រើប្រាស់​)​។

បន្ទាប់​ពី​ឃាត់ខ្លួន សមត្ថកិច្ច​ដកហូត​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​២៧​កញ្ចប់ ឧបករណ៍​សំរាប់​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន និង​លុយ​ចំនួន​៤៥០០០​រៀល​។

តាម​ប្រភព​ពី​នគរបាល​បានអោយ​ដឹង​ថា ដោយ​មានការ​ស្រាវជ្រាវ​នគរបាល​ក៍​ឈាន​ទៅ​ធ្វើការ​ឆែកឆេរ​ផ្ទះ​ឃាត់ខ្លួន​ជនសង្ស័យ​កំពុង​តែ​ធ្វើ​ស​សកម្មភាព​ចែកចាយ​គ្រឿងញៀន​ព្រមទាំង​ដកហូត​បាន​ថ្នាំ​ញៀន​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ