ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ផ្សេង​ឃើញ​កំពុង​រំលោ.ភ​ស្តែង​ៗ…​បែរ​ជន​នេះ​សម្លា.ប់​នាង​បំបិទមាត់​ទៅ​វិញ

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ក្មេង​ស្រី​ម្នាក់​អាយុ​៩​ឆ្នាំ​បាន​ត្រូវ​ជន​ប្រមឹក​ម្នាក់ ​ចាប់​យក​ទៅ​រំលោភ​រួច​សម្លាប់​ចោល​យ៉ាង​ព្រៃផ្សៃ កាល​ថ្ងៃ​ទី​៣ ខែធ្នូ វេលា​ម៉ោង​៣​ និង​៤៥​នាទី​រសៀល នៅ​ភូមិ​ជម្ពូព្រឹក្ស ឃុំ​ចំប៉ា…

ខេត្តតាកែវ ៖ ក្មេង​ស្រី​ម្នាក់​អាយុ​៩​ឆ្នាំ​បាន​ត្រូវ​ជន​ប្រមឹក​ម្នាក់ ​ចាប់​យក​ទៅ​រំលោភ​រួច​សម្លាប់​ចោល​យ៉ាង​ព្រៃផ្សៃ កាល​ថ្ងៃ​ទី​៣ ខែធ្នូ វេលា​ម៉ោង​៣​ និង​៤៥​នាទី​រសៀល នៅ​ភូមិ​ជម្ពូព្រឹក្ស ឃុំ​ចំប៉ា ស្រុក​ព្រៃកប្បាស ។

លោក ជុំ ឈឿ​ន អធិការ​នគរបាល​ស្រុក​ព្រៃកប្បាស​បាន​ឲ្យ​ដឹង​ថា ករណី​រំលោភ​សម្លាប់​នេះ គឺ​បង្ក​ឡើង​ដោយ​ជន​ឈ្មោះ យ៉េន ធី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ និង​ជា​មនុស្ស​ស្រវឹង​ខួប រស់នៅ​ក្នុងភូមិ​ជាមួយ​គ្នា ចំណែក​ក្មេង​ស្រី​រង​គ្រោះ​អាយុ៩ឆ្នាំ​ ។

លោក​អធិការ​បន្ត​ថា មុន​ពេល​កើតហេតុ​ ជនសង្ស័យ​បាន​ចាប់​ក្មេង​ស្រី​យក​ទៅ​រំលោភ​នៅផ្ទះ​របស់​ខ្លួន ខណៈ​ស្រវឹងស្រា​ជោកជាំ ។ ពេល​កំពុង​ធ្វើ​សកម្មភាព ក៏​ត្រូវ​ក្មេង​ប្រុស​ម្នាក់​ឈ្មោះសម្បត្តិ ផា​ន់​ណេ​ត អាយុ​១៤​ឆ្នាំ រស់នៅ​ក្នុងភូមិ-ឃុំ​ជាមួយ​គ្នា​ឃើញ ។ ក្រោយ​ពី​ដឹង​ថា មាន​គេ​ឃើញ​ហើយ ជន​ឈ្មោះ យ៉េន ធី ក៏​ចាប់​​ច្របាច់ក​ក្មេង​ស្រី​រង​គ្រោះ​រហូត​ស្លាប់ រួច​យក​សព​ទៅ​ទម្លាក់​ចោល​ក្នុង​ទឹកស្រះ​ខាងលិច​ផ្ទះ​របស់​ខ្លួន ហើយ​រត់គេច​ខ្លួន​បាត់ ។

ក្រោយ​ពី​ពិនិត្យ​និង​ធ្វើ​កោសល្យវិច័យ​សព​រួច​មក សមត្ថកិច្ច​សន្និដ្ឋាន​ថា ក្មេង​ស្រី​រង​គ្រោះ ពិតជា​ត្រូវ​រំលោភ​និង​សម្លាប់​ប្រាកដ​មែន និង​បាន​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​ជនសង្ស័យ​ក្នុង​ករណី​នេះ សមត្ថកិច្ច​កំពុង​តាម​ប្រមាញ់ ៕ ​

អត្ថបទសរសេរ ដោយ