ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្លះពីក្រោយខ្ទេចមុខ​មួយគ្រឿង​

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​បុក​ជាមួយ​រថយន្ត​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៥ ធ្នូ ២០១៨ លើ​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំនុច​មុខ​សាលា​វិទ្យាល័យ​ហ៊ុន សែន ព្រៃ​នប់ ស្ថិត​ក្នុងភូមិ​ព្រៃ​នប់​៣…

ខេត្ត​ព្រះ​សីហ​នុ ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​បុក​ជាមួយ​រថយន្ត​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៥ ធ្នូ ២០១៨ លើ​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំនុច​មុខ​សាលា​វិទ្យាល័យ​ហ៊ុន សែន ព្រៃ​នប់ ស្ថិត​ក្នុងភូមិ​ព្រៃ​នប់​៣ ឃុំ​ព្រៃ​នប់ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

រថយន្ត​១​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ ៣A-២៧០៩ បើកបរ​ដោយ​ឈ្មោះ សុខ ហ៊ី​ម ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​បើកបរ មាន​ទីលំនៅ​ភូមិ​រោង​គោ​ឃុំ​សំរោង​ទង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

ចំណែករថយន្ត​មួយ​គ្រឿង​ទៀត​ម៉ា​កកូ​រ៉ូ​ឡា ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២J-១២៩៩ បើកបរ​ដោយ​ឈ្មោះ ដា​រ៉ា ភេទ​ប្រុស រស់នៅ​ខេត្ត​ព្រះ​សីហ​នុ  បាន​រង​របួសស្រាល និង​អ្នក​រួម​ដំណើរ​ឈ្មោះ ម​ម ហ៊ួ​យ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ រស់នៅ​ខេត្តកំពត រង​របួសស្រាល​។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា រថយន្ត​១​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ បើកបរ​ក្នុង​ទិស​ដៅ​ពី​ខេត្ត​ព្រះ​សីហ​នុ​ទៅ​ភ្នំពេញ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ា​កកូ​រ៉ូ​ឡា បើក​មក​បុក​ពីក្រោយ​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​ពេញទំហឹង បណ្តាល​អោយ​អ្នកបើកបរ​រថយន្ត​កូ​រ៉ូ​ឡា​រង​របួសស្រាល និង​អ្នក​រួម​ដំណើរ​ម្នាក់​រង​របួសស្រាល​។

ក្រោយ​កើតហេតុ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​បាន​បើក​គេច​រហូត​មក​ដល់​ភូមិ​សំរុង​កណ្តាល ឃុំ​សំរុង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ក៏​ត្រូវ​កម្លាំង​កង​រាជ​អាវុធ​ស្រុក​ធ្វើការ​ឃាត់​រថយន្ត និង​អ្នកបើកបរ​ប្រគល់​ជូន​កម្លាំង​នគរបាល​ស្រុក​ព្រៃ​នប់​ចាត់ការ​តាម​នី​តិ​វិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ