ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាគម​កម្ពុជា​-​ម៉ា​ឡេ​ស៊ី​ចុះ​MOU លើកកម្ពស់​សិទ្ធិ សុខុមាលភាព និង​កិច្ច​គាំពារ​ដល់​ពលករខ្មែរ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សមាគម​ទីភ្នាក់ងារ​ហត្ថពល​កម្ម​កម្ពុជា (MAC) សមាគម​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​កម្ពុជា (ACRA) បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ស្តី​ពី​ការ​សហការ​ការពារ​ពលករ​កម្ពុជា​ធ្វើការ​នៅ​ម៉ា​ឡេ​ស៊ី​ជាមួយ​សមាគម​ម៉ា​ឡេ​ស៊ី​នៃ​ទីភ្នាក់ងារ​ស្ត្រី​ជំនួយការ​មេផ្ទះ (PAPA) ។ សមាគម​ជាតិ​ធន​ធន​មនុស្ស​ម៉ា​ឡេ​ស៊ី…

រាជធានី​ភ្នំពេញ ៖ សមាគម​ទីភ្នាក់ងារ​ហត្ថពល​កម្ម​កម្ពុជា (MAC) សមាគម​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​កម្ពុជា (ACRA) បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ស្តី​ពី​ការ​សហការ​ការពារ​ពលករ​កម្ពុជា​ធ្វើការ​នៅ​ម៉ា​ឡេ​ស៊ី​ជាមួយ​សមាគម​ម៉ា​ឡេ​ស៊ី​នៃ​ទីភ្នាក់ងារ​ស្ត្រី​ជំនួយការ​មេផ្ទះ (PAPA) ។

សមាគម​ជាតិ​ធន​ធន​មនុស្ស​ម៉ា​ឡេ​ស៊ី (PUSMA) និង​សមាគម​ជាតិ​ម៉ា​ឡេ​ស៊ី​ទីភ្នាក់ងារការងារ​(PIKAP) ក្រោម​សក្ខីភាព​លោក អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ទីស្តីការក្រសួង​ការងារ​នា​ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០១៨ ។

គោលបំណង​នៃ​អនុស្សរណៈ​យោគយល់​គ្នា​នេះ​សំដៅ​បង្កើត​កិច្ច​សហប្រតិបត្តិការ​រវាង​សមាគម​ទាំង​ប្រាំ ដើម្បី​ចូលរួម​លើកកម្ពស់​សិទ្ធិ​សុខុមាលភាព និង​ការ​ការពារ​ពលករ​ទេស​ន្ត​ប្រទេស​កម្ពុជា​ដែល​ធ្វើការ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ។ បន្ថែម​ពី​នេះ​ទៀត​អនុស្សរណៈ​យោគយល់​គ្នា​នេះ​ក៏​ជា​យន្តការ​ថ្មី​មួយ​នៅ​ក្នុង​ការ​ធ្វើ​សកម្មភាព​បង្កើន​អត្ថប្រយោជន៍​ជូន​ពលករ​ទេស​ន្ត​ប្រវេសន៍​កម្ពុជា​ដែល​ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ។

ការ​បើក​ដំណើរការ​ឡើង​វិញ​នៃ​ការ​ជ្រើសរើស និង​បញ្ជូន​ពលករ​ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី បន្ទាប់​ពី​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្អាក​ការ​ជ្រើសរើស និង​បញ្ជូន​ពលករ​ខ្មែរ​ទៅ​ធ្វើការ​នៅ​បរទេស​រួច​មក រាជរដ្ឋាភិបាល​កម្ពុជា បាន​រៀបចំ​យន្តការ និង​បទដ្ឋាន​គតិយុត្តិ​ជា​ច្រើន​សម្រាប់​ការពារ គ្រប់គ្រង និង​លើកកម្ពស់​សិទ្ធិ​ដល់​ពលករ​ខ្មែរ​ទាំងអស់​ដែល​កំពុង​ស្នាក់​នៅ និង​ធ្វើការ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន​កម្ពុជា​ដែល​ទទួល​បានកា​អនុញ្ញាត​ពី​ក្រសួង​មាន​ចំនួន​១០៣ ឱ្យធ្វើ​ការ​ជ្រើសរើស​បណ្តុះបណ្តាល​បញ្ជូន និង​គ្រប់គ្រង​ពលករ​ខ្មែរ​ទៅ​ធ្វើការ​នៅ​បរទេស ។ ក្នុង​នោះ​ប្រទេស​ម៉ា​ឡេ​ស៊ី​មាន​ចំនួន​៦៩ ក្រុមហ៊ុន (​គិត​ត្រឹម ខែតុលា ឆ្នាំ​២០១៨) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ