ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាគម​អតីត​យុទ្ធ​កម្ពុជា​ប្រគល់​ផ្ទះ​ជូន​អតីត​យុទ្ធ​ជន​ចំនួន​០២​គ្រួសារ​ទៀត​ហើយ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សមាគម​អតីត​យុទ្ធ​ជន​ខេត្តបាត់ដំបង​បន្ត​ចែក​ផ្ទះ ដែល​ខ្នង​ផ្ទះ​ទី​១០៣ ទី​១០៤ ដែល​ជា​អំណោយ​ថ្លៃថ្លា​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​សមាគម​អតីត​យុទ្ធ​កម្ពុជា​បាន​ប្រគល់​ជូន​អតីត​យុទ្ធ​ជន​ចំនួន​០២​គ្រួសារ នៅ​ស្រុក​ថ្មគោល​បន្ថែម​ទៀត​។…

ខេត្តបាត់ដំបង ៖ សមាគម​អតីត​យុទ្ធ​ជន​ខេត្តបាត់ដំបង​បន្ត​ចែក​ផ្ទះ ដែល​ខ្នង​ផ្ទះ​ទី​១០៣ ទី​១០៤ ដែល​ជា​អំណោយ​ថ្លៃថ្លា​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​សមាគម​អតីត​យុទ្ធ​កម្ពុជា​បាន​ប្រគល់​ជូន​អតីត​យុទ្ធ​ជន​ចំនួន​០២​គ្រួសារ នៅ​ស្រុក​ថ្មគោល​បន្ថែម​ទៀត​។

ដោយនៅ​វេលា​ម៉ោង​០៩​និង​០០​នាទី ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០១៨ ដោយ​លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ឃ្នួ​ច មេបញ្ជាកា តំបន់​ប្រតិបត្តិការ​សឹក​រង​បាត់ដំបង ប្រធាន ស​.​អ​.​ក ខេត្ត លោក​វរសេនីយ៍ទោ ពៅ ថា​វុ​ធ ស្នងការ​រង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត សមាជិក​គណៈកម្មាធិការ ស​.​អ​.​ក ខេត្ត លោក​វរសេនីយ៍ទោ រ៉ុ​ង ប៉ុក មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​សមាជិក​គណកម្មាធិការ ស​.​អ​.​ក ខេត្ត​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​ផ្ទះ​ចំនួន​០២​ខ្នង​នៅ​ស្រុក​ថ្មគោល អញ្ជើញ​ចូលរួម​មាន​អស់លោក សមាជិក​គណៈកម្មាធិការ ស​.​អ​.​ក ខេត្ត លោក​អភិបាល​នៃ​គណៈ​អភិបាលស្រុក ប្រធានកិត្តិយស ស​.​អ​.​ក ស្រុក លោក​ប្រធាន​អនុប្រធាន ស​.​អ​.​ក ស្រុក ក្រុមការងារ ស​.​អ​.​ក ខេត្ត​-​ស្រុក ។

លោក​ប្រធានកិត្តិយស​សាខា​ឃុំ លោក​ប្រធាន​សាខា​ឃុំ និង​អាជ្ញាធរ​ដែនដី​សរុប​ចំនួន​៣៤​នាក់ ។ ខ្នង​ផ្ទះ​ទី​១០៣ ទី​១០៤ ក្នុង​ចំណោម​ផ្ទះ​ទាំង​១១១​ខ្នង របស់​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ខេត្តបាត់ដំបង​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​រៀប​ការ៉ូ​បាត និង​រៀប​ជញ្ជាំង​ឥដ្ឋ​កម្ពស់​០១​ម៉ែត្រ ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ផ្តល់​ជូន​អតីត​យុទ្ធ​ជន​ចំនួន​០២​គ្រួសារ ដែល​មាន​ជីវភាព​ទីទ័ល​ក្រ​គ្មាន​ទីជម្រក​រស់នៅ​សមរម្យ​មាន​១- ឈ្មោះ ហ៊ាន ហៀ​ក ជា​ជន​ពិការ ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ទទួល​បាន​ផ្ទះ​ទំហំ (៤​ម៉ែត្រ​គុណ ៦​ម៉ែត្រ​) ត​សំ​យ៉ាប​ក្រោយ ទំហំ​(៣​ម៉ែត្រ គុណ​២.៥​ម៉ែត្រ​) ស្ថិត​នៅ​ភូមិ​បឹង​ព្រីង ឃុំ​បឹង​ព្រីង ស្រុក​ថ្មគោល ខេត្តបាត់ដំបង ។ ២-​ឈ្មោះ សេង ឡា ជា​គ្រួសារ​ពលី ភេទ​ស្រី អាយុ​៥៥​ឆ្នាំ ទទួល​បាន​ផ្ទះ​ទំហំ (៤​ម៉ែត្រ គុណ ៦​ម៉ែត្រ​) ត​សំ​យ៉ាប​ក្រោយ​ទំហំ​(៣​ម៉ែត្រ​គុណ ២.៥​ម៉ែត្រ​) ​នៅ​ភូមិ​ស្លា​ស្លាក់ ឃុំ​អន្លង់​រុន ស្រុក​ថ្មគោល ខេត្តបាត់ដំបង ។

កម្មវិធី​នេះ​ម្ចាស់ផ្ទះ​ទទួល​បាន​គ្រឿង​ឧបភោគបរិភោគ រួម​មាន​ថវិកា ២០០,០០០​រៀល​, អង្ករ​ចំនួន​១០០​គីឡូក្រាម​, ទឹកត្រី​០១​យួរ​, ទឹក​ស៊ី​អី​វ​០១​យួរ​, ត្រីខ​០១​យួរ​, ឆ្នាំង ចាន មុង ០១, ភួយ ០១ និង​កន្ទេល ០១ ។
ដោយឡែក​អតីត​យុទ្ធ​ជន​រស់នៅ​ក្បែរ​ខាង ដែល​បាន​ចូលរួម​អបអរសាទរ​ចំនួន​១០​នាក់ ម្នាក់​ៗ​ទទួល​បាន​ថវិកា​ចំនួន​៣០,០០០​រៀល​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ