ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីធម្មជាតិ​ជប៉ុន​សញ្ញា​ផែនដី​ធ្វើ​ឱ្យ​កៅស៊ូ​កំពុង​ចៀរ​កើន​ជ័រ​និង​កំហាប់​ជ័រ​ស្ងួត

13 ឆ្នាំ មុន

ក្រោយ​ពី​បាន​ទទួល​ជោគជ័យ​យ៉ាង​ធំធេង ក្នុង​ការ​ប្រើប្រាស់​លើ​កូន​កៅស៊ូ​កន្លង​មក ជី​ធម្មជាតិ​ជប៉ុន​សញា​ផែនដី​បច្ចុប្បន្ន​នេះ​ត្រូវ​បាន​ម្ចាស់​ចំការ​កៅស៊ូ ​កំពុង​ជៀរ​ជ័រ​អួត​សរសើរ​មិន ដាច់​ពី​មាត់​នូវ​ការ​កើន​បរិមាណ​ជ័រ បន្ទាប់​ពី​បាន​ប្រើប្រាស់​ជីធម្មជាតិ​ជប៉ុន​ជំនួស​ជី​ផ្សេង​ដទៃទៀត​។ ​ដោយ​ចង់​ដឹង​ការ​ពិត​ជាក់ស្ដែង យើង​ក៏​បាន​ចុះ​ដល់ទី​កន្លែង​តាម​ការ​ច​ង្អុ​រ​បង្ហាញ​របស់ក្រុមហ៊ុន​។ យើង​បាន​ចុះ​ទៅ​ដល់​ភូមិ​ស្ពាន ឃុំ​ដារ ស្រុក​មេមត់​ជួប​លោក​ទូច​នៅ​ក្នុង​ចំការ

ក្រោយ​ពី​បាន​ទទួល​ជោគជ័យ​យ៉ាង​ធំធេង ក្នុង​ការ​ប្រើប្រាស់​លើ​កូន​កៅស៊ូ​កន្លង​មក ជី​ធម្មជាតិ​ជប៉ុន​សញ្ញាផែនដី​បច្ចុប្បន្ន​នេះ​ត្រូវ​បាន​ម្ចាស់​ចំការ​កៅស៊ូ​កំពុង​ជៀរ​ជ័រ​អួត​សរសើរ​មិនដាច់​ពី​មាត់​នូវ​ការ​កើន​បរិមាណ​ជ័រ បន្ទាប់​ពី​បាន​ប្រើប្រាស់​ជីធម្មជាតិ​ជប៉ុន​ជំនួស​ជី​ផ្សេង​ដទៃទៀត​។ ​ដោយ​ចង់​ដឹង​ការ​ពិត​ជាក់ស្ដែង យើង​ក៏​បាន​ចុះ​ដល់ទី​កន្លែង​តាម​ការ​ច​ង្អុ​រ​បង្ហាញ​របស់ក្រុមហ៊ុន​។ យើង​បាន​ចុះ​ទៅ​ដល់​ភូមិ​ស្ពាន ឃុំ​ដារ ស្រុក​មេមត់​ជួប​លោក​ទូច​នៅ​ក្នុង​ចំការ​របស់​គាត់​តែ​ម្ដង​។ គាត់​កំពុង​ឈរ​សំលឹង​ជ​រ័​កៅស៊ូ​ដែល​ហូរ ជា​តំណក់​ៗ​។ នៅ​ពេល​ជួប​យើង​គាត់​បាន ស្ទុះ​មក​ចាប់ដៃ​សំដែង​ការ​គួរសម​។ ​បន្ទាប់​ពី​យើង​បាន​រៀបរាប់​ពី​គោលបំណង​របស់​យើង រួច​មក គាត់​ញញឹម​យ៉ាង​ស្រស់ ហើយ​លើកដៃ​ចង្អុល​ទៅ​ជ័រកៅស៊ូ​ដែល​កំពុង​ហូរ ហើយ​ឆ្លើយ​ប្រាប់​មក​វិញ​ថា “​លោក​ប្អូន​ខ្ញុំ​មិន​នឹក​ស្មានថា​ជីធម្មជាតិ​ជប៉ុន​អស្ចារ្យ​ដល់​ម្ល៉ឹង​សោះ ខ្ញុំ​ទើប តែ​ដាក់​វា​បាន​ជាង​មួយ​ខែ​សោះ​ដាក់​ក្នុង​១​ដើមតែ​២០០​ក្រាម​ទេ តែ​ចំនួន​ជ័រស្រស់​អាច​កើន រហូត​ដល់​៥​ទៅ​៦​គីឡូក្រាម គឺ​ពី​២០​គីឡូក្រាម​ទៅ​២៥​ទៅ​២៦​គីឡូក្រាម​ហើយ​ដេ​សេ​(DRC) វា​ឡើង​ពី​១៤ ទៅ​១៥ បើ​គិត​ជា​លុយ​ខុស​គ្នា​ពី​១០​ទៅ​១៥​ភាគរយ​ឯណោះ​”​។

យើង​បាន​សួរ​គាត់​ទៀត​ថា តើ​ការ​ដុះ​លូតលាស់ និង​ជំងឺ​យ៉ាងម៉េច​ដែរ បន្ទាប់​ពី​បាន​ប្រើ​ជី​នេះ​។ គាត់​នៅ​រក្សា​ភាព​ញញឹម​ហើយ​ឆ្លើយ​ថា “​គួរ​ឱ្យ​សប្បាយចិត្ដ​ណាស់​ខ្ញុំ​ក្នុង​ពេល​នេះ ព្រោះ​កៅស៊ូ​ខ្ញុំ​មាន​ជំងឺ​តិច​បំផុត គឺ​ប្រហែល​មួយ​ភាគរយ​ប៉ុណ្ណោះ បើ​ប្រៀបធៀប កាលពី​ប្រើ​ជីគីមី មាន​រហូត​១០​ភាគរយ​”​។ យើង​បាន​ទៅ​ជួប​លោកគ្រូ​ធី នៅ​ដារ ស្រុក​មេមត់​ដូច​គ្នា​ដែល​ប្រើ​ជីធម្មជាតិ​ជប៉ុន​នេះ​ដែរ​។ នៅ​ពេល​ដែល​យើង​បាន​ជំរាប​ប្រាប់​គាត់់​ពី​គោល បំណង​របស់​យើង​រួច​ហើយ​គាត់​ក៏​បាន​រៀបរាប់ប្រាប់​មក​យើង​វិញ​ថា គាត់​បាន​ប្រើ​ជីធម្មជាតិ ជប៉ុន​នេះ លើ​ចំការ​កៅស៊ូ​គាត់​ចំនួន​៣​ហិ​កតា គឺ​រោយ​តាម​ចន្លោះ​រង​៣​បាវ​ក្នុង​១​ហិ​កតា​។ គាត់​បាន​ហុច​តែ​មួយ​ពែង​មក​ឱ្យ​យើង​ហើយ
បន្ដ​សំដី​ដោយ​សំណើច​ក្អាកក្អាយ​ទៀត​ថា “​រឿង​ដែល​គួរ​ឱ្យ​ស្ងើចសរសើរ​នោះ គឺ​បរិមាណ​ជ័រស្រស់​កើន​រហូត​២០០​គីឡូក្រាម បើ​ប្រៀបធៀប​ការ​ដាក់​ជីគីមី​បាន​ត្រឹមតែ​១៥០​គីឡូក្រាម​ហើយ​ដេ​សេ​(DRC) វា​ឡើង​ពី ១៥​ទៅ ១៦-១៧ គឺ​១​ទៅ​២​លេខ​។ ខ្ញុំ​សប្បាយចិត្ដ​ណាស់ ព្រោះ​វា​កើនឡើង​ជាង​មួយ​ខែ​ហើយ​តែ​ក្រុមហ៊ុន​ចង់ឱ្យ​ខ្ញុំ​រង់ចាំ​មើល តើ​ពេល​ណា​ទើប​វា​ឈប់​កើន ខ្ញុំ​មិន​ព្រម​តាម​ក្រុមហ៊ុន​ទេ ខ្ញុំ​បាន​ដាក់​ជី​នេះ​បន្ថែម​ទៀត​ហើយ​ព្រោះ​ខ្លាច​ផុត​រដូវភ្លៀង​”​។ យើង​បាន​សួរ​គាត់​ទៀត​ថា តើ​ការ​ដាក់​ជីធម្មជាតិ​ជប៉ុន​នេះ​ចំណេញ​រឺទេ? គាត់​សើច​ហួសចិត្ដ​នឹង​សំនួរ​នេះ​គាត់​ថា “​រឿង អី​មិន​ចំណេញ បើ​ទឹក​ជ័រ​ក៏​កើន ហើយ​ដេ​សេ​(DRC) ក៏​កើន គឺ​វា​ចំណេញ​ច្រើន​មែនទែន​មិនតែប៉ុណ្ណោះ កៅស៊ូ​ខ្ញុំ​ឥឡូវនេះ វា​មាន​ស្លឹក ក្រាស់ ដើម​វា​ឡើង​ភ្លឺ​រលោង ហើយ​កាត់​បន្ថយ​ជំងឺ​បាន​យ៉ាងច្រើន​ទៀត​ផង​”​។

យើង​បាន​បន្ដដំណើរ​ទៅ​ចូល​ចំការ​កៅស៊ូ លោក​ប៊ុ​ន ហាក់ នៅ​ដារ​។ គាត់​បាន​នាំ​យើង​ដើរ​ជាង​មួយ​រយ​ម៉ែត្រ ទើប​ដល់​ចំការ​គាត់​។ កៅស៊ូ​គាត់​មាន​អាយុ​ជាង​១៣​ឆ្នាំ​ហើយ​។ គាត់​បាន​ចង្អុល​ប្រាប់​យើង​ដោយ​ងើយ​ទៅ​មើល ចុង​កៅស៊ូ​ដោយ​និយាយ​ថា​“​លោក​មើលចុះ ឥឡូវ​ស្លឹក​វា​ប្រែជា​បៃតង​វិញ​ហើយ បន្ទាប់​ពី​ខ្ញុំ​បាន​ដាក់​ជីធម្មជាតិ​ជប៉ុន​ទើបបាន​ជិត​មួយខែ​ប៉ុណ្ណោះ​។ ខ្ញុំ​ឈប់​ដាក់​ជី​ឱ្យ​វា​ជាង​៤​ឆ្នាំហើយ​ខ្ញុំ​គ្រាន់តែ​លាបថ្នាំ​បង្ខំ​ឱ្យ​វា​ចេញ​ជ័រ ច្រើន ព្រោះ​ជ័រ​កំពុង​បាន​ថ្លៃ​។ ដើមឆ្នាំ​នេះ ស្រាប់តែ​វា​ចេញ​ជ័រ​កាន់តែ​តិច​ទៅ​ៗ ហើយ​រាវ​ជាង​ធម្មតា​។ ខ្ញុំ​ចាប់ផ្ដើម​ភ័យ ហើយដោយ​ឮ​ល្បី​ជីធម្មជាតិ​ជប៉ុន​តាម​វិទ្យុ​ខ្ញុំ​ក៏​ទិញ​វា​មកដាក់​”​។ គាត់​ងាក​មក​ញញឹម​ដាក់​យើងខ្ញុំ​ហើយ​លើកដៃ​អង្អែល​ដើម​កៅស៊ូ​ដោយ​បន្ដសំដី​ថា “​ឥឡូវ​វា​បញ្ចេញ​ជ័រ​ឱ្យ​ខ្ញុំ​បាន​ច្រើន គួរ​ឱ្យ​សប្បាយចិត្ដ​ណាស់ ព្រោះ​វា​ខាប់​ជាង​មុន នៅ​ពេល​ដែល​ខ្ញុំ​យក​ទៅ​បង្កក់​ទម្ងន់ វា​បាន​កើន​យ៉ាងច្រើន​នេះ ក៏​ដោយសារ​ខ្ញុំ​បាន​ដាក់​ជី​ធម្ម ជាតិ​ជប៉ុន​នេះឯង​”​។

បន្ទាប់​មក យើង​បាន​លា​គាត់​បន្ដដំណើរ​ទៅ កាន់​ចំការ​កៅស៊ូ​ជប់​ដោយ​បាន​ចូល​ទៅ​មើល ចំការ​កៅស៊ូ​ដែល​កំពុង​ជៀរ​ជ័រ ហើយ​ដែល​បាន ប្រើ​ជីធម្មជាតិ​ជប៉ុន​នេះ​ដែរ រួម​ជាមួយ​អ្នក បច្ចេកទេស​ម្នាក់​ទៅ​ជាមួយ​ផង​។ នៅ​ពេល​ចុះ ពិនិត្យ​ដើម​កៅស៊ូ អ្នកបច្ចេកទេស​រូប​នេះ​បាន រៀបរាប់​ប្រាប់​យើង​ថា នេះ​ជា​លើក​ទី​មួយ​ហើយ ដែល​ក្រុមហ៊ុន​បាន​សាកល្បង​ប្រើ​ជីធម្មជាតិជប៉ុន​នេះ​នៅ​លើ​ដើម​កៅស៊ូ​ដែល​កំពុង​ធ្វើ​អាជីវ​កម្ម​។ ​មុន​នឹង​ចាប់ផ្ដើម​ប្រើ​វា​យើង​បានធ្វើការ​ពិសោធ​តាម​ក្បួនខ្នាត​បច្ចេកទេស​ត្រឹមត្រូវ​ណាស់ លទ្ធផល​ដែល​យើង​បាន​ទទួលបាន បញ្ជាក់​យ៉ាង​ច្បាស់​ថា ប្រើ​ជីធម្មជាតិ​ជប៉ុននេះ​លើ​ពូជ​ប៉េ​បេ​២៦០ បរិមាណ​ផល​កើន​លើស ជី​ដទៃ ៣២,២៣​ភាគរយ រីឯ​ដេ​សេ​9​ឌ​ជ្រប កើន​ពី ២៥,០៥​ទៅ​២៨,២០ បើ​លើ​ពូជ​ហ្សេ​តេ​១​វិញ គឺ​កើនឡើង​២៦,៤៤​ភាគរយ ហើយ​ដេ​សេ​(DRC) វា​ឡើង​ពី​២៤,៩២ ទៅ ២៧,៧៦​។

គាត់​ងាក​មក​ញញឹម​ដាក់​យើង​បន្ដិច​បន្ដថ៉ា​សរុប​មក​លោក​ឃើញ​ទេ ជីធម្មជាតិ​ជប៉ុន​នេះ ពិតជា​មាន​ប្រសិទ្ធភាព​អស្ចារ្យ​មែន​ប្រើ លើ​ដើម​កៅស៊ូ​កំពុង​ជៀរ​ជ័រ​”​។ តាម​បទ​ពិសោធន៍​ទាំងនេះ យើង​អាច សន្និដ្ឋាន​បាន​ថា​ជីធម្មជាតិ​ជប៉ុន​មាន​ប្រសិទ្ធភាព​ខ្ពស់​ណាស់ ក្នុង​ការ​ប្រើ​ដាក់​លើ​កៅស៊ូ កំពុង​ជៀរ​ជ​រ័ គឺ​វា​ធ្វើ​ឱ្យ​កើន​បរិមាណ​ជ័រស្រស់ និង​ដេ​សេ (DRC) ថែម​ទាំង​កាត់​បន្ថយ​ជំងឺ​ផ្សេង​ៗ​បាន​យ៉ាងច្រើន​។​ មិន​តែ​ប៉ុ​ណ្ណាះ​ជីធម្មជាតិ​ជប៉ុន​អាច​ឱ្យ​ជីវចំរុះ​ក្នុង​ដី​រស់រាន​បាន ដែល​ជា​កត្ដា​នាំ​ឱ្យ​ដី​ធូរ និង​រក្សា​ជីជាតិ​បាន​ស្ថិត​ស្ថិរ​យូរអង្វែង​។ ​ម្ចាស់​ចំការ​កៅស៊ូ​ទាំងឡាយ ត្រូវ​តែ​នាំ​គ្នា​ប្រើ​ជីធម្មជាតិ​ជប៉ុន​កុំបី​ខាន​៕