ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិចក៏ធ្វើបែបហ្នឹង ! ភ្លើងកំពុងឆេះខ្លាំងបែរជារារាំងកម្លាំងមិនឱ្យចូលអន្តរាគមន៍

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ផ្ទះ​មួយ​ល្វែង​នៅ​ក្នុង​បុរី​ចំការមន​ត្រូវ​បាន​អណ្តាតភ្លើង​ឆាបឆេះ​ទាំង​ម្ចាស់ផ្ទះ​ដេក​លង់លក់​បណ្តាល​អោយ​មនុស្ស​ប្រុស​ស្រី​២​នាក់​រង​របួសធ្ងន់ ហេតុការណ៍​នេះ​បាន​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០១៨ ក្នុង​បុរី​ចំការមន ផ្ទះ​លេខ G17 សង្កាត់​ទន្លេបាសាក់…

រាជធានី​ភ្នំពេញ ៖ ផ្ទះ​មួយ​ល្វែង​នៅ​ក្នុង​បុរី​ចំការមន​ត្រូវ​បាន​អណ្តាតភ្លើង​ឆាបឆេះ​ទាំង​ម្ចាស់ផ្ទះ​ដេក​លង់លក់​បណ្តាល​អោយ​មនុស្ស​ប្រុស​ស្រី​២​នាក់​រង​របួសធ្ងន់ ហេតុការណ៍​នេះ​បាន​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០១៨ ក្នុង​បុរី​ចំការមន ផ្ទះ​លេខ G17 សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។ ជន​រង​គ្រោះ​រួម​នឹង​ម្ចាស់ផ្ទះ​មិន​បានអោយ​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ។

បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិតខាង​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ពួក​គាត់​បាន​ចូល​គេង​ដូច​សព្វដង លុះដល់​ម៉ោង​កើតហេតុ​ពួក​គាត់​មាន​អារម្មណ៍​ឆ្ងៀម​ផ្សែង​ពេល​នោះ​ដែរ​ពួក​បាន​ចេញ​មក​មើល​ក៏​ស្រាប់តែ​ឃើញ​មាន​ផ្សែងហុយ​ខ្មួលខ្មាញ​ចេញពីផ្ទះ​កើតហេតុ​ខាង លើ​តែ​មិនដឹង​ថា ហុយ​ចេញពី​ជាន់​ណា​នោះ​ទេ ពីព្រោះ​ផ្ទះ​នោះ​មានកំ​ពស់​បី​ជាន់​ហើយ​ក៏​មិនដឹង​ថា មាន​មនុស្ស​រស់នៅ​ប៉ុន្មាន​នាក់​ដែរ ។

ពេល​ដែល​មាន​ផ្សែងហុយ​ខ្មួលខ្មាញ​កាន់តែ​ខ្លាំង​ព្រមទាំង​មាន​អណ្តាតភ្លើង​សន្ធោសន្ធៅ​ហើយ​មនុស្ស​រស់នៅ​ក្នុងផ្ទះ​អត់​មាន​អ្នកដឹង​ខ្លួន​ទេ ពីព្រោះ​ដេក​លង់លក់​អស់​ទើប​ពួក​គាត់​ជា​អ្នក​ជិតខាង​បាន​នាំ​គ្នា​ស្រែក​ផ្អើល​ឆោឡោ​ដល់​សន្តិសុខ​ដែល​យាម​នៅ​ក្នុង​បុរី​យក​បំពង់​ពន្លត់​អ​គី្គ​ភ័យ​ទៅ​បាញ់​អស់​ច្រើន​បំពង់ តែ​មិន​អាច​ទប់ស្កាត់​បាន​ទេ​ធ្វើ​អោយ​អណ្តាតភ្លើង​ឆេះ​រាលដាល​រហូត​ដល់​ជាន់​ទី​២ ទើប​ពួក​គាត់​បាន​រាយការណ៍​ទៅ​ប្រាប់​សមត្ថកិច្ច​ព្រមទាំង​រថយន្ត​ពន្លត់​អ​គី្គ​ភ័យ​មក​ជួយ​អន្តរាគមន៍ ។

ខណៈ​ពេល​រថយន្ត​ពន្លត់​អ​គី្គ​ភ័យ​ព្រមទាំង​សមត្ថកិច្ច មន្ត្រី​កងរាជអាវុធហត្ថ​ខណ្ឌចំការមន ចុះ​ទៅ​កន្លែង​កើតហេតុ​បែរជា​ខាង​សន្តិសុខ​ដែល​យាម​នៅ​ទីនោះ​រាង​រាំង​មិន​អោយ​ចូល​ទេ​ទុក​រហូត​ទាល់តែ​ភ្លើង​ឆេះ​រាលដាល​ខ្លាំង​ឡើង​ៗ​ទើប​ព្រម​ឲ្យ​រថយន្ត​ពន្លត់អគ្គីភ័យ និង​សមត្ថកិច្ច​ចូល​ទៅ​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ហើយ​សមត្ថកិច្ច​កំពុង​តែ​រុករក​ម្ចាស់ផ្ទះ​ស្រាប់តែ​មាន​បុរស​ម្នាក់​ដោយ​សារ​តែ​ក្តៅ​ខ្លាំង​ពេក​ពិបាក​ដកដង្ហើម​បាន​សម្រេចចិត្ត​លោត​ពីលើ​ផ្ទះ​ជាន់​ទី​២​មក​ទាំង​ខ្លួនប្រាណ​ឆេះ​រោល​រលាក​ពេញ​ខ្លួនប្រាណ​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ ។ ចំណែក​ស្ត្រី​ម្នាក់​ទៀត​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​ភ្លាម​ៗ​ពេល​ដែល​សមត្ថកិច្ច​ចូល​ទៅ​ជួយ​អន្តរាគមន៍​ភ្លាម​ៗ ។

ចំពោះ​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​គឺ​ជំហាន​ដំបូង​គឺ​មក​ពី​ឆ្លង​ចរន្ត​អគ្គី​ស​នី ហើយ​ចំពោះ​ករណី​អ្វី​ផ្សេង​ទៀត​សមត្ថកិច្ច​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ ហើយ​ទំហំ​នៃ​ការ​ខូចខាត​គឺ​ឆេះសម្ភារ​ទាំងស្រុង​នៅ​ក្នុងផ្ទះ​តែ​ម្តង ព្រមទាំង​ធ្វើ​អោយ​មនុស្ស​ប្រុស​ស្រី​២​នាក់​រង​របួសធ្ងន់ ។

ជា​ចុង​ក្រោយ​សមត្ថកិច្ច​បាន​សំណូមពរ​ដល់​ម្ចាស់​បុរី​ក៏​ដូច​ជា​សន្តិសុខ​ដែល​យាម​នៅ​ទីនោះ​សូម​មេត្តា​ជួយ​សហការ​ជាមួយនឹង​កម្លាំង​សមត្ថកិច្ច​ផង​ចៀសវាង​មានរឿង​បែប​នេះ​កើតឡើង​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ