ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្សានុសិស្ស​ជនជាតិភាគតិច​នៅ​ខេត្ត​មណ្ឌល​គី​រី​ប្រឈម​បញ្ហា​កង្វះ​អគ្គិសនី​ធ្ងន់ធ្ងរ ត្រូវ​បាន​ដោះស្រាយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយ​មើលឃើញ​ពី​ការ​លំបាក​របស់​សិស្សានុសិស្ស​ជនជាតិភាគតិច​នៅ​តំបន់​ដាច់​ស្រយាល នៃ​ខេត្ត​មណ្ឌល​គី​រី ដែល​គ្មាន​ភ្លើង​បំភ្លឺ​សម្រាប់​ការ​ប្រើប្រាស់​រៀនសូត្រ​នា​ពេល​រាត្រី កាលពី​ពេល​ថ្មី​ៗ​នេះ​ក្រុមហ៊ុន វី​តា​ល់ ដែល​ជា​ក្រុមហ៊ុន​ផលិត និង​ចែកចាយ​ទឹក​ពិសា​គុណភាព​ខ្ពស់​ឈានមុខ​គេ​ក្នុង​ប្រទេស​កម្ពុជា និង​ល្បីល្បាញ​លើ​សកម្មភាព​សប្បុរសធម៌​បាន​នាំ​យក​នូវ​អំ​ពូ​ល​ប្រើប្រាស់​ដោយ​ពន្លឺព្រះ​អាទិត្យ​ចំនួន​ជិត…

រាជធានី​ភ្នំពេញ ៖ ដោយ​មើលឃើញ​ពី​ការ​លំបាក​របស់​សិស្សានុសិស្ស​ជនជាតិភាគតិច​នៅ​តំបន់​ដាច់​ស្រយាល នៃ​ខេត្ត​មណ្ឌល​គី​រី ដែល​គ្មាន​ភ្លើង​បំភ្លឺ​សម្រាប់​ការ​ប្រើប្រាស់​រៀនសូត្រ​នា​ពេល​រាត្រី កាលពី​ពេល​ថ្មី​ៗ​នេះ​ក្រុមហ៊ុន វី​តា​ល់ ដែល​ជា​ក្រុមហ៊ុន​ផលិត និង​ចែកចាយ​ទឹក​ពិសា​គុណភាព​ខ្ពស់​ឈានមុខ​គេ​ក្នុង​ប្រទេស​កម្ពុជា និង​ល្បីល្បាញ​លើ​សកម្មភាព​សប្បុរសធម៌​បាន​នាំ​យក​នូវ​អំ​ពូ​ល​ប្រើប្រាស់​ដោយ​ពន្លឺព្រះ​អាទិត្យ​ចំនួន​ជិត ២០០​គ្រឿង និង​អំណោយ​ទៅ​ចែក​ជូន​ដល់​សិស្សានុសិស្ស​ជនជាតិភាគតិច ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈម​របស់​ពួក​គេ​។

លោកស្រី កូវ ច័ន្ទ​និ​ច បុគ្គលិក​ពាណិជ្ជសញ្ញា​វី​តា​ល់ រៀបរាប់​ទាំង​អារម្មណ៍​រីករាយ បាន​បញ្ជាក់​ថា ៖ វី​តា​ល់​ពិតជា​ក្ដី​សោមនស្ស​រីករាយ​ជា​ខ្លាំង​ដែល​បាន​នាំ​យក​នូវ​មូល​និ​ធី ២៥​រៀល​មក​ប្រើប្រាស់​ជា​ថ្មី​ម្ដងទៀត​លើ​សកម្មភាព​មនុស្សធម៌​មួយ​នេះ ពោល​គឺ​ការ​ចែក​នូវ​អំ​ពូ​ល​សាក​ថ្ម​ដោយ​ពន្លឺព្រះអាទិត្យ​ដល់​សិស្សានុ​សិស្ស​​កម្រិត​បឋម​ភូមិ និង​ទុ​ទិ​យ​ភូមិ​ជា​ជនជាតិភាគតិច​។

លោកស្រី កូវ ច័ន្ទ​និ​ច មាន​ប្រសាសន៍​បញ្ជាក់​ថា «​មូលហេតុ​ដែល​វី​តា​ល់​បង្កើត​នូវ​សកម្មភាព​មួយ​នេះ​ឡើង​គឺ​ដោយសារ​យើង​បាន​មើលឃើញ​ពី​កង្វះខាត​ភ្លើងអគ្គិសនី​ជាក់ស្ដែង ដែលប្អូន​ៗ​សិស្សានុសិស្ស​កំពុង​តែ​ជួប​ប្រទះ និង​ដើម្បី​លើកកម្ពស់​ការ​រៀនសូត្រ​របស់​ប្អូន​ៗ​នា​ពេល​រាត្រី​»​។ លោកស្រី ក៏​បាន​បញ្ជាក់​ទៀត​ផង​ដែរ​ថា ក្នុង​ដំណើរ​ដ៏​វែង​ឆ្ងាយ​ពី​ក្រុងភ្នំពេញ និង​ប្រមាណ​ជាង 40​គីឡូម៉ែត្រ ពី​ក្រុង​សែន​មនោ​រម្យ គឺ​វិ​តា​ល់​បាន​ទៅ​កាន់​ទីតាំង ២​កន្លែង​ផ្សេង​គ្នា គឺ​វិទ្យាល័យ​អូរ​រាំង និង​អនុ​វិទ្យាល័យ​ម៉េ​ម៉​ង់​។

ស្រប​ក្នុង​ឱកាស​នេះ​ផង​ដែរ វី​តា​ល់​ពុំ​មែន​នាំ​យក​តែ​អំ​ពូ​ល​នេះ​ប៉ុណ្ណោះ​ទេ ដោយ​យើង​បាន​អោបក្រសោប​មក​ជាមួយ​អំណោយ​ជា​សម្ភារ​សិក្សា និង​ថវិកា​មួយ​ចំនួន​ដើម្បី​លើកទឹកចិត្ត​ដល់​លោកនាយក​សាលា លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​គ្រប់​រូប​ក្នុង​ឱកាស​បើក​បេ​វ​សន​កាល​ឆ្នាំ​សិក្សា​ថ្មី និង​មួយ​ចំណែក​ទៀត គឺ​ប្រគល់​ជូន​សម្រាប់​ការ​ប្រើប្រាស់​ជា​រួម​ក្នុង​ការ​កសាង​សាលារៀន​។ កម្មវិធី​លើក​នេះ​ពុំ​មែន​ត្រឹមតែ​ជា​កម្មវិធី​សប្បុរសធម៌​តែ​មួយ​នោះ​ទេ គឺ​វី​តា​ល់​មាន​បំនង​ចង់​លើក​ស្ទួយ​វិស័យ​អប់រំ​ដែល​ជា​ថ្នាល​បណ្ដុះ​បណ្ដាល​ប្អូន​ៗ​សិស្សានុសិស្ស​ជំនាន់​ក្រោយ ដើម្បី​ជា​ទំពាំង​ស្នង​ឬ​ស្សី​សម្រាប់​ប្រទេស​ជាតិ​នា​ពេល​អនាគត​​ផង​ដែរ​។

លោក ជុន​ហៀ​ង ថាវ​សិទ្ធិ ប្រធាន​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន​វី​តា​ល់​បាន​មាន​ប្រសាសន៍​ថា នេះ​ជា​សកម្មភាព​មនុស្សធម៌ និង​សប្បុរសធម៌​មួយ​ថ្មី​ទៀត​ដែល​វី​តា​ល់​បាន​ធ្វើ​ឡើង​ស្រប​ពេល​ដែល​ក្រុមហ៊ុន​ឯកជន​ដទៃ​ទៀត​ទាំង​ក្នុង​វិស័យ និង​ក្រៅ​វិស័យ​ពុំ​បាន​គិតគូរ​ដល់​ការ​លំបាក និង​តម្រូវការ​របស់​ពួក​គាត់​។

លោក​បន្ត​ទៀត​ថា នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ សម្រាប់​វី​តា​ល់ ចូលរួម​ក្នុង​សកម្មភាព​មនុស្សធម៌ និង​សប្បុរសធម៌​បែប​នេះ គឺ​យើង​តែងតែ​ព្យាយាម​ពាំនាំ​នូវ​មូលនិធិ​ទៅ​ប្រើប្រាស់​បន្តបន្ទាប់​នៅ​តាម​ទីកន្លែង​ផ្សេង​ៗ​គ្នា ជាមួយនឹង​សកម្មភាព​ថ្មី​ៗ និង​ប្លែក​ដែល​យើង​តែងតែ​ស្វែងរក​នូវ​ទីតាំង ខ្វះខាត និង​សិក្សា​ពី​តម្រូវការ​ជា​ចាំបាច់​ជាក់ស្ដែង​។ លោក​ក៏​បាន​ថ្លែងអំណរគុណ​ដល់​លោកនាយក​សាលា​ទាំង​ពីរ​រូប ដែល​បាន​ចួ​ល​រួម ជួយ​សម្របសម្រួល និង​អនុញ្ញាត​ឱ្យ​វី​តា​ល់​បង្កើត​ឲ្យ​មានកម្ម​វិធី​នេះ​កើត​មាន​ឡើង​យ៉ាង​រលូន​ប្រកបដោយ​ភាព​ជោគជ័យ​។

លោកនាយក​អនុ​វិទ្យាល័យ​ម៉េ​ម៉​ង​បាន​ថ្លែងអំណរគុណ និង​មាន​មតិ​លើក​ឡើង​ថា «​ការ​ឧបត្ថម្ភ​នេះ​ពិតជា​មានគុណ​តម្លៃ ដែល​មិន​អាច​កាត់ថ្លៃ​បាន​សម្រាប់​កូន​សិស្សានុសិស្ស​ភាគតិច​ជិត ២០០​អ្នក​ដែល​រស់នៅ​ក្នុង​តំបន់ ដោយសារ​តែ​ពួក​គាត់​ខ្វះខាត​នូវ​ភ្លើងអគ្គិសនី​ប្រើប្រាស់​នា​ពេល​យប់​។ យ៉ាងណាមិញ​វា​បាន​ជួយ​សម្រួល​ដល់​ការ​សិក្សា​របស់​ពួក​គាត់​នា​ពេល​រាត្រី​ផងដែរ​។

លោក​ពិតជា​អរគុណ​ជា​ខ្លាំង​សម្រាប់​ការ​ស្វះស្វែង​របស់​ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់ ក្នុង​ដំណើរ​ឆ្លងកាត់​ព្រៃ​ភ្នំ ជាមួយ​ស្ថានភាព​ផ្លូវ​ដ៏​លំបាក់​ដោយ​នាំ​យក​សម្ភារ​ទាំង​អស់នេះ មក​ដល់ទី​តាំង​យើងខ្ញុំ​។ លោក​បន្ត​ទៀត​ថា ការ​ចូលរួម​នេះ​របស់​វី​តា​ល់​បាន​ឆ្លុះ​បញ្ចាំង​នូវ​វប្បធម៌​ចែករំលែក​ដ៏​ប្រពៃ និង​ការ​គិតគូរ​យ៉ាង​ខ្ជាប់ខ្ជួន​ក្នុង​វិស័យ​មនុស្សធម៌ និង​សប្បុរសធម៌​ដែល​ក្រុមហ៊ុន​ដទៃ​គួរ​យកចិត្តទុកដាក់​ចូលរួម ជាក់ស្ដែង​ដូច​អ្វី​ដែល​វី​តា​ល់កំ​ពុង​ធ្វើ​នៅ​ទី​នេះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ទស្សនវិស័យ​របស់ វី​តា​ល់ មិន​ត្រឹមតែ​ចង់​ធ្វើ​សកម្មភាព​សប្បុរសធម៌​កាន់តែ​ច្រើន​នោះ​ទេ ក្រុមហ៊ុន​ក៏​មាន​បំណង លើកទឹកចិត្ត និង​ផ្សព្វផ្សាយ​កម្មវិធី​សប្បុរសធម៌​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​មាន​ភាព​កាន់តែ​ពុះកញ្ជ្រោល​ផង​ដែរ​។

វី​តា​ល់​ប្តេជ្ញា​ថា​នឹង​យក​កញ្ចប់​ថវិកា​សប្បុរសធម៌ ដែល​បាន​ចូលរួម​ពី​អតិថិជន​ទាំងអស់​ទៅ​ធ្វើ​កម្មវិធី​សប្បុរសធម៌​ជា​ច្រើន​បន្ថែម​ទៀត ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ ជូន​ត្រឡប់​ទៅ​អតិថិជន​ទាំងអស់​វិញ​។ ដូច្នេះ​សូម​ចង​ចាំ​ថា គ្រាន់តែ​ជា​អតិថិជន​វី​តា​ល់ អ្នក​គឺ​បាន​ចូលរួម​ធ្វើបុណ្យ​កុសល និង​ចូលរួម​ចំណែក​នៃ​ការ​ជួយ និង​អភិវឌ្ឍ​សង្គម​បានជា​ច្រើន «​វី​តា​ល់​មោទនភាព​ផលិតផល​ជាតិ​»៕ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ