ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់​បាន​មួយ​កន្លែង​មិនដឹង​លេង​តាំងពី​ពេល​ណា​ទេ​តែ​ទើប​ដឹង​ការ​ពិត

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ដើម្បី​អនុវត្តន៍​ឲ្យ​បាន​ល្អ​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធិ​ភាព និង​មាន​ភាព​កក់ក្តៅ​ជូន​ប្រជាពលរដ្ឋ​នូវ​អំពើ​ចោរកម្ម​ផ្សេង​ៗ ដែល​កើត​ចេញពី​ការ​ចាញ់ល្បែង​ភ្នាល់​គ្រប់​ប្រភេទ នា​ពេល​កន្លង​មក​ក៏​ដូច​ជា ពេល​បច្ចុប្បន្ន​កម្លាំង​អន្តរាគមន៍​ឈុត​ខ្មៅ​របស់​ស្នងការ​នគរបាល​ខេត្ត ។ ដែល​ដឹកនាំ​ដោយ​លោក​វរសេនីយទោ លក…

ខេត្តកំពត ៖ ដើម្បី​អនុវត្តន៍​ឲ្យ​បាន​ល្អ​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធិ​ភាព និង​មាន​ភាព​កក់ក្តៅ​ជូន​ប្រជាពលរដ្ឋ​នូវ​អំពើ​ចោរកម្ម​ផ្សេង​ៗ ដែល​កើត​ចេញពី​ការ​ចាញ់ល្បែង​ភ្នាល់​គ្រប់​ប្រភេទ នា​ពេល​កន្លង​មក​ក៏​ដូច​ជា ពេល​បច្ចុប្បន្ន​កម្លាំង​អន្តរាគមន៍​ឈុត​ខ្មៅ​របស់​ស្នងការ​នគរបាល​ខេត្ត ។

ដែល​ដឹកនាំ​ដោយ​លោក​វរសេនីយទោ លក ញ៉ា​វ ដោយ​មានការ​ចង្អុល​បញ្ជា​ពី​លោក​ឧត្តមសេនីយទោ ម៉ៅ ច​ន្ទ័​មធុ​រិ​ទ្ធ ស្នងការ​ខេត្ត និង​មានការ​សម្រួល​នីតិវិធី​ពី​លោក​ជ័យ រិ​ទ្ធី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត កាលពី​រសៀល​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០១៨ នេះ​បាន​ចុះ​បង្ក្រាប​ទីតាំង​សង្វៀន​ល្បែងស៊ីសង​ភ្នាល់​ជល់​មាន់​មួយ​កន្លែង នៅ​ភូមិ​ព្រៃ​ជ​នៀង ឃុំ​បា​នៀវ ស្រុក​ឈូក ខេត្តកំពត ។

ក្នុង​ករណី​ចុះ​បង្ក្រាប​បន​ល្បែង​ខាងលើ​កម្លាំង​សមត្ថកិច្ច​ស្នងការ​ខេត្ត​បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ញៀន​ល្បែងភ្នាល់​ជល់​មាន់​ចំនួន​៥​នាក់ មាន​វត្ថុ​តាង​មាន​ជល់​១​ក្បាល ជញ្ជីង​ថ្លឹង​មាន់​មួយ​គ្រឿង និង​ម៉ូតូ​៨​គ្រឿង នាំ​មក​កាន់​ស្នងការ​ខេត្ត ដើម្បី​ធ្វើការ​សាកសួរ ។

លោក​វរសេនីយទោ​លក ញ៉ា​វ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​ទាំង​៥​នាក់​នោះ​មាន ទី​១-​ឈ្មោះ ស៊ន ចាន់​នី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ជ​នៀង ឃុំ​បា​នៀវ ស្រុក​ឈូក ខេត្តកំពត ទី​២- ឈ្មោះ អ៊​ន ណែ​ត ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​តា​មុំ ឃុំ​បា​នៀវ ស្រុក​ឈូក ខេត្តកំពត ទី​៣- ឈ្មោះ ជន ម៉ោ​ញ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ដូន​យ៉​យ ឃុំ​ដូន​យ៉​យ ស្រុក​ឈូក ខេត្តកំពត ទី​៤- ឈ្មោះ លឹ​ម ប៊ុ​ន​តើយ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​តា​មុំ​ឃុំ​បា​នៀវ ស្រុក​ឈូក ខេត្តកំពត ទី​៥- ឈ្មោះ សុច ទុំ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​កណ្តាល ឃុំ​ដូន​យ៉​យ ស្រុក​ឈូក ខេត្តកំពត ។

លោក​បាន​បន្ត​ទៀត​ថា ជនសង្ស័យ​ទាំង​៥​នាក់ រួម​នឹង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ